កុំ​ស្រឡាញ់​មនុស្ស​ប្រុស៨​ប្រភេទ​នេះ​​ ព្រោះ​គ្មាន​បាន​អី​ក្រៅ​ពី​ឈឺចាប់​ទេ

  • 2018-08-14 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជ្រើស​រើស​មនុស្ស​ប្រុស​ខុស​ម្នាក់ គឺ​ជា​កំហុស​មួយ​របស់​មនុស្ស​ស្រី ព្រោះ​អ្វី​ដែល​នាង​ទទួល​បាន​គឺ​មាន​តែ​រឿង​ឈឺចាប់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ បែប​នេះ​ហើយ​មុន​ដាក់​ចិត្ត​ទទួល ឬ​ស្រឡាញ់​អ្នក​ណា​ម្នាក់​អ្នក​គួរ​តែ​មើល​ឲ្យ​មែន​ទែន ព្រោះ​អ្នក​អាច​នឹង​ស្ដាយ​ក្រោយ​បាន។ បើ​អាច​ចៀស​បាន​អ្នក​គួរ​តែ​ចៀស​ពី​មនុស្ស​ប្រុស​ដូច​ខាង​ក្រោម​នេះ ព្រោះ​ក្រៅ​ពី​ឲ្យ​អ្នក​ពិបាក​ចិត្ត វា​គ្មាន​បាន​អី​មក​វិញ​ទេ ៖

១. មនុស្ស​ប្រុស​ដែល​ឲ្យ​អ្នក​រត់​តាម​គេ​គ្រប់​រឿង ទាំង​គេ​មិន​ដែល​គិត​ពី​អារម្មណ៍​អ្នក ថា​អ្នក​ហត់​ប៉ុណ្ណា។

២. មនុស្ស​ប្រុស​ដែល​តាំង​ខ្លួន​មិន​ចេះ​ខុស ហើយ​ទោះ​ខុស​ក៏​នៅ​តែ​ធ្វើ​ខ្លាំង និង​ចង់​ឈ្នះ​អ្នក​គ្រប់​ពេល។

៣. មនុស្ស​ប្រុស​ដែល​ចាត់​ទុក​អ្នក​ដូច​តុក្កតា​ ចង់​មក​ក៏​មក ចង់​ទៅ​ក៏​ទៅ។ នឹក​ឃើញ​ក៏​ល្អ​ជាមួយ​អ្នក មិន​នឹក​ឃើញ​ក៏​ទុក​អ្នក​ចោល។

៤. មនុស្ស​ប្រុស​ចេះ​តែ​សន្យា តែ​មិន​ដែល​ឃើញ​ធ្វើ​អី​ឲ្យ​បាន​សោះ និយាយ​រួម​មនុស្ស​សន្យា​ខ្យល់។

៥. មនុស្ស​​ប្រុស​ដែល​បែក​អ្នក​ដើម្បី​អ្នកផ្សេង ហើយ​រត់​មក​រក​អ្នក​វិញ​ពេល​គេ​​បោះបង់​ចោល​។

៦. មនុស្ស​ប្រុស​ដែល​មិន​ដែល​ក្បែរ​អ្នក​សោះ​ពេល​អ្នក​ត្រូវ​ការ​គេ ហើយ​មករក​អ្នក​តែ​ពេល​គេ​ត្រូវ​ការ​អ្នក។

៧. មនុស្ស​ប្រុស​ដែល​ចូល​ចិត្ត​ធ្វើ​ឲ្យ​អ្នក​យំ ច្រើន​ជាង​សើច ទាំង​អ្នក​វិញ​មិន​ដែល​ចង់​ឃើញ​គេ​ពិបាក។

៨. មនុស្ស​ប្រុស​ដែល​ទាមទារ​ឲ្យ​អ្នក​ធ្វើ​នេះ​ធ្វើ​នោះ ទាំង​គេ​វិញ​មិន​ដែល​លះ​បង់​អ្វី​សោះ​ដើម្បី​អ្នក ៕

ពេល​វេលា​មួយ​ជីវិត​នេះ​មិន​ច្រើន​ទេ ធ្មេច​បើក​ៗ​ពេល​វេលា ១០​ឆ្នាំ​ក៏​កន្លង​ហួស​ទៅ​យ៉ាង​លឿន​បំផុត។ បើ​ក្នុង​ឆាក​ជីវិត​នេះ​អ្នក​ចំណាយ​ពេល​នៅ​ជាមួយ​មនុស្ស​ខុស​នោះ ជីវិត​នេះ​សោះកក្រោះ​ពេក​ហើយ៕

ចុចអាន៖៦​ចំណុច​មនុស្ស​ស្រី​អាច​សង្កេត​លើ​មនុស្ស​ប្រុស​ដែល​គួរ​​រៀប​ការ​ជាមួយ​បាន

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម