អាហារ​ថ្លៃ​ៗ​បំផុត​លើ​ពិភពលោក ៨​មុខដែល​អាច​ឲ្យ​អ្នក​ហួស​ចិត្ត

  • 2018-08-13 08:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ភាគ​ច្រើន​គិត​ថា​ មាស​ ពេជ្រ​ជា​របស់​ដែល​ថ្លៃ​ជាង​គេ​បំផុត​ហើយ​ ចំពោះ​អាហារ​វិញ​មិន​អាច​ថ្លៃ​កប់​ពពក​នោះ​ទេ។ ប៉ុន្តែ​ក្រោយ​ពី​បាន​ដឹង​តម្លៃ​នៃ​អាហារ​ទាំង​នេះ​អ្នក​ច្បាស់​ជា​ភ្លឺ​ភ្នែក​មិន​ខាន​៖

១.​ ផ្សិត​ Matsutake​

ផ្សិត​ប្រភេទ​នេះ​គឺ​កម្រ​បំផុត​ ហេតុ​នេះ​ហើយ​ទើប​តម្លៃ​វា​អាច​ឡើង​ដល់​ ៦០០​ដុល្លារ​ក្នុង​មួយ​គីឡូ​ក្រាម។​ ផ្សិត​ Matsutake​ មាន​ដើម​កំណើត​មក​ពី​ប្រទេស​ជប៉ុន​ ប៉ុន្តែ​វា​ក៏​មាន​នៅ​ក្នុង​ប្រទេស​អាស៊ី​ជា​ច្រើន​ទៀត​ដែរ។ ​ចំនួន​នៃ​ការ​កកើត​ផ្សិត​នេះ​បាន​ធ្លាក់​ចុះ​ដោយ​សារ​តែ​បញ្ហា​សត្វ​ល្អិត​ និង​ដើម​ឈើ​ដុះ​កន្លែង​ដែល​ផ្សិត​នេះ​ដុះ។​ គេ​អាច​ប៉ា់ន់​ស្មាន​ថា​ផ្សិត​ Matsutake​នឹង​អស់​នៅ​ថ្ងៃ​អនាគត។

២.​ កាហ្វេ​អាចម៍​សំពោច​ (Kupi Luwak)

កាហ្វេ​​អាចម៍​សំពោច​គឺ​ជា​កាហ្វេ​ដែល​ថ្លៃ​ជាង​គេ​បំផុត​លើ​ពិភព​លោក​ដែល​ផលិត​ភាគ​ច្រើន​នៅ​ ឥណ្ឌូណេស៊ី​ ហ្វីលីពីន​ និង​ ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឥណ្ឌា។​ រី​ឯ​តម្លៃ​វិញ​គឺ​ចន្លោះ​ពី​ ២៥០​ដុល្លារ​ ទៅ​១២០០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។​ វា​មាន​ភាព​ល្បី​ល្បាញ​ដោយ​សារ​តែ​ការ​ផលិត​ដ៏​ចម្លែក​ និង​រសជាតិ​ឆ្ងាញ់​បំផុត។

៣.​ ពង​ត្រី​ White Pearl Albino Caviar

ក្នុង​មួយ​គីឡូក្រាម​វា​មាន​តម្លៃ​ ៨៥០០​អឺរ៉ូ​ (ប្រមាណ​៩១០០​ដុល្លារ)​។ ត្រី​ Albino Sturgeon ​គឺ​ជា​ប្រភេទ​ត្រី​ដែល​រស់​នៅ​ក្នុង​ សមុទ្រ​ Caspian។​ តម្លៃ​ដ៏​ថ្លៃ​នេះ​មក​ពី​ភាព​កម្រ​របស់​ត្រី​នេះ​ព្រោះ​វា​មិន​ងាយ​បន្ត​ពូជ​នោះ​ទេ​ទាល់​តែ​ប្រមាណ​ជា​១០០​ឆ្នាំ​ទើប​មាន។

៤.​ ស៊ុប​សំបុក​ត្រចៀក​កាំ​ Swallow

ដូច​ដែល​អ្នក​បាន​ដឹង​ហើយ​ថា​សត្វ​ប្រភេទ​នេះ​យក​ទឹក​មាត់​ធ្វើ​ជា​សំបុក​របស់​វា​ដោយ​មិន​ប្រើ​ធាតុ​ផ្សំ​អ្វី​ទាំង​អស់។​ ថ្មីៗ​នេះ​សំបុក​វា​ក្លាយ​ជា​អាហារ​ដ៏​ពេញ​និយម​និង​មាន​តម្លៃ​ពី​សំណាក់​ជនជាតិ​ចិន។​ ហេតុ​ផល​ដែល​ធ្វើ​ឱ្យ​អាហារ​ប្រភេទ​នេះ​មាន​តម្លៃ​ថ្លៃ​គឺ​ដោយ​សារ​តែ​ការ​ប្រមូល​សំបុក​ត្រចៀក​កាំ​ Swallow​ មាន​ភាព​លំបាក​ខ្លាំង។​ វា​សង់​សំបុក​នៅ​ច្រាំង​ថ្ម​ខ្ពស់ៗ​ ដែល​មាន​គ្រោះ​ថ្នាក់​សម្រាប់​អ្នក​ប្រមូល។​ វា​មាន​តម្លៃ​ប្រមាណ​ ៣០០០ដុល្លារ​ក្នុង​មួយ​គីឡូ។

៥. លំអង​ផ្កា​ (Saffron)

តម្លៃ​របស់​វា​អាស្រ័យ​ទៅ​តាម​រដូវ​កាល​តែ​ជា​ធម្មតា​គឺ​ ចាប់​ពី​៤០០​ទៅ​១០០០ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ ក៏​ព្រោះ​តែ​ផ្កា​នេះ​រីក​តែ​៧​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ហើយ​ត្រូវ​បេះ​វា​ដោយ​ដៃ។​ លំអង​ផ្កា​មួយ​គីឡូ​ត្រូវ​បេះ​ជាង​៣០​ម៉ឺន​ផ្កា។

៦.​មាន់​ខ្មៅ​ Ayam Cemani

មាន់​ខ្មៅ​ Ayam Cemani​ ត្រូវ​បាន​បង្កាត់​ពូជ​នៅ​ឥណ្ឌូណេស៊ី​ ហើយ​វា​មិន​អាច​នាំ​ចេញ​ទៅ​ប្រទេស​ដទៃ​បាន​ទេ​ដោយ​ខ្លាច​ជំងឺ​ផ្ដាសាយ​បក្សី​។ ​បក្សី​នេះ​មាន​តម្លៃ​រហូត​ដល់​ទៅ​២០០​ដុល្លារ​ក្នុង​មួយ​ក្បាល​នៅ​ឥណ្ឌូណេស៊ី​ហើយ​កើន​ដល់​រាប់​ពាន់​ដុល្លារ​នៅ​ប្រទេស​ផ្សេង​ទៀត។

៧.​ សាច់​គោ​ជប៉ុន​ Wagyu

សាច់​គោ​នេះ​មាន​តម្លៃ​ក្នុង​មួយ​គីឡូ​ប្រមាណ​ជា​៤៥០​ដុល្លារ​។ វា​ជា​សាច់​គោ​ជប៉ុន​ដែល​មាន​រសជាតិ​ឆ្ងាញ់​ជា​គេ​បំផុត​និង​ថ្លៃ​ជាង​គេ​បំផុត​ដែរ។ ​ នៅ​ជប៉ុន​ សត្វ​គោ​បរិសុទ្ធ​ Wagyu​ មុន​នឹង​កាប់​សាច់​ត្រូវ​ម៉ាស្សា​ ផឹក​ស្រា​បៀរ​ និង​លេង​ភ្លេង​ឱ្យ​វា​ស្តាប់។​

៨.​ ឈីស​ធ្វើ​ពី​ទឹក​ដោះ​ក្តាន់

វា​ជា​ឈីស​ដែល​ថ្លៃ​ជាង​គេ​បំផុត​ហើយ​ក៏​ព្រោះ​តែ​ការ​ផលិត​មាន​តែ​មួយ​កន្លែង​ទេ​នៅ​លើ​ពិភព​លោក​គឺ​នៅ​ប្រទេស​ស្វីស។ ចំណែក​ឯ​ការ​ផលិត​ក៏​មាន​ចំនួន​កំណត់​ដែរ​ ហើយ​តម្លៃ​គឺ​ ១០០០អឺរ៉ូ​ ក្នុង​មួយ​គីឡូ៕​

ប្រភព៖ Brightside ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា