កំពូល​តារា​សម្ដែង​ហុងកុង Kevin Cheng រៀបការ​ជាមួយ​មិត្ត​ស្រី​អាយុ​ប្អូន ២២​ឆ្នាំ

  • 2018-08-13 06:54:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មង្គលការ​របស់​តារា​សម្ដែង​ប្រុស​ជួរ​មុខ​ហុងកុង Kevin Cheng និង​មិត្ត​ស្រី​អាយុ​ស្មើ​កូន​នោះ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី។

បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា​កន្លង​ទៅ​នេះ ពិធីរៀប​អាពាហ៍ពិពាហ៍​របស់​តារា​ប្រុស​ជើង​ចាស់​ហុងកុង Kevin Cheng និង​មិត្ត​ស្រី​តារា​សម្ដែង Grace Chan ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​រ៉ូមេនទិក​នៅ​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី។ នៅ​ក្នុង​ពិធី​នេះ ប្រុស​ស្អាត​វ័យ​៤៩​ឆ្នាំ បាន​ឡើង​រាំ​ជាមួយ​កូន​ក្រមុំ​វ័យ​២៦​ឆ្នាំ នៅ​ចំពោះ​មុខ​ភ្ញៀវ​កិត្តិយស​ទាំង​ឡាយ។

ប្រភព​ពី HKChannel បាន​ទម្លាយ​ថា Grace Chan ត្រូវ​រៀបការ​ដោយ​ប្រញាប់ប្រញាល់​ដោយ​សារ​កំពុង​តែ​មាន​ផ្ទៃពោះ​នៅ​សប្ដាហ៍​ទី​៦​ហើយ បើ​ទុក​យូរ​ទៀត ពោះ​នឹង​ធំ​ស្លៀក​រ៉ូប​លែង​ស្អាត។ និយាយ​ពី​​ប្រវត្តិស្នេហា​របស់​អ្នក​ទាំង​វិញ គឺ​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១៥។ ទោះ​បី​ជា​មាន​អាយុ​ខុស​គ្នា​ដល់​ទៅ​២ជួរ​ក៏​ដោយ ក៏​មិន​អាច​ហាម​ឃាត់​ពួក​គេ​​មិន​ឲ្យ​រៀបការ​នឹង​គ្នា​បាន​ឡើយ៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម