៥វិធី ប្ដូរពីមនុស្សស្រីដែលធ្លាប់ខូចចិត្តរឿងស្នេហា ក្លាយជាមនុស្សរឹងមាំម្នាក់
- 2018-08-13 06:58:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥វិធី ប្ដូរពីមនុស្សស្រីដែលធ្លាប់ខូចចិត្តរឿងស្នេហា ក្លាយជាមនុស្សរឹងមាំម្នាក់
មនុស្សស្រីដែលធ្លាប់ខូចចិត្តរឿងស្នេហាដោយសារមនុស្សប្រុសធ្លាប់ធ្វើបាបឬក៏ស្រឡាញ់គេហើយគេមិនស្រឡាញ់វិញ ច្រើនដងពេកនោះ នឹងធ្វើឲ្យនាងចាប់ផ្ដើមបាក់ស្បាតខ្លាចមនុស្សប្រុសរហូតពេលខ្លះស្បថថាមិនមានស្នេហាទៀតក៏មាន។ បើសិនជាអ្នកពេលនេះកំពុងតែជាមនុស្សស្រីស្ថិតក្នុងស្ថានភាពបែបនេះ នេះជាវិធីកែប្រែខ្លួនឯងឲ្យក្លាយជាមនុស្សស្រីរឹងមាំម្នាក់ឡើងវិញ៖
១. លែងគិតពីរឿងស្នេហាទៀត
បើអ្នកខូចចិត្តច្រើនដងពេក អ្នកមិនគួរបណ្ដោយចិត្តឲ្យទៅស្រឡាញ់អ្នកណាម្នាក់ងាយៗទៀតឡើយ។ អ្នកគួរដកខ្លួនចេញ ហើយរីករាយជាមួយជីវិតម្នាក់ឯងវិញ ហើយគិតថាស្នេហាល្អមួយនឹងមកនៅពេលមួយដែលសក្ដិសម ដូច្នេះមិនបាច់ដើររកទៀតនោះទេ។
**២. យកចិត្តទុកដាក់លើការងារ**
នៅពេលដែលអ្នកចាប់ផ្ដើមផ្ដោតសំខាន់លើរឿងការងារ ការឈឺចាប់អ្នកក៏អាចកាត់បន្ថយបានដែរ។ លើសពីនេះអ្នកការងារក៏បានបង្រៀនឲ្យអ្នករឹងមាំជាងមុនដែរ ដូច្នេះទោះអ្នកខូចចិត្តយ៉ាងណា ឈឺចាប់យ៉ាងណា ក៏មិនត្រូវបោះបង់ការងារដែរ។
៣. គិតថាវាជាមេរៀនជីវិត
គ្មានអ្នកណាចង់ជួបរឿងឈឺចាប់ទេ តែបើវាជ្រុលជាមកហើយ អ្នកគួរទទួលវាហើយយកវាជាមេរៀនដើម្បីពង្រឹងភាពរឹងមាំអ្នក។ ឈឺចាប់ម្ដងអ្នករៀនបានពីជីវិតស្នេហាម្ដង ឈឺចាប់ពីរដង អ្នករៀនពីវាបានពីរដង ហើយមិនយូរទេអ្នកនឹងមានលទ្ធភាពអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងត្រៀមចិត្តសម្រាប់រឿងទៅថ្ងៃក្រោយទៀត។
៤. គិតអ្វីដែលល្អៗ
បើជួបរឿងឈឺចាប់អ្នកមិនគួរបន្តុះបង្អាប់ជីវិតខ្លួនឯង ថាវេទនា ឬមានកម្មពៀរអីច្រើននោះទេ ព្រោះនោះកាន់តែធ្វើឲ្យអ្នកអស់កម្លាំងចិត្តទៅមុខទៀតហើយ។ ទម្លាប់គិតអីដែលល្អៗ ហើយបើចិត្តឲ្យទូលាយ កុំរស់នៅជាមួយរឿងដែលកន្លងហួសទៅ។
៥. រៀនមើលពិភពលោកឲ្យធំជាងមុន
ជួបរឿងឈឺចាប់ដដែលៗពេក ប្រហែលអ្នកនឹងគិតថាពិភពលោកនេះតូចចង្អៀត មិនដែលឲ្យអ្នកជួបរឿងសប្បាយចិត្ត តែបើអ្នកមើលជីវិតអ្នកក្នុងផ្លូវបែបនេះ អ្នកកាន់តែទន់ជ្រាយ។ រៀនមើលពិភពលោកឲ្យធំជាងមុន ហើយគិតថាអ្វីដែលយើងចង់បានមិនទាន់មកដល់តែប៉ុណ្ណោះ បន្តិចទៀតអ្នកនឹងបានទទួលវា។
អ្វីដែលត្រូវមក វាគង់តែមក ហ់ើយអ្វីដែលត្រូវទៅវាគង់តែទៅ ដូច្នេះការត្រៀមចិត្តមុនក៏ល្អជាងមិនបានត្រៀមដែរ។ លើសពីនេះការឈឹចាប់ដែលចូលមកក្នុងជីវិតយើង វាក៏ជួយយើងឲ្យរឹងមាំបានដែរ៕
ចុចអាន៖នៅពេលអ្នកស្រឡាញ់គេខ្លាំងជាងខ្លួនឯង ម្នាក់ដែលឈឺចាប់ខ្លាំងក៏ជាអ្នកដែរ