រឿង​ថ្មី​កំពុង​ល្បី​ផ្ទុះ​មែន​ពិត តែ​តម្លៃ​ខ្លួន​របស់ Charmaine Sheh ទាប​មិន​គួរ​ឲ្យ​ជឿ

  • 2018-08-13 02:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​លុយ​បោះ​ទុន​ចូល​កំពូល​ខ្សែ​ភាពយន្ត​ភាគ “The Story Yanxi Palace” បាន​ឡើង​ដល់​រាប់​សិប​លាន​ក៏​ដោយ តែ​តម្លៃ​ខ្លួន​ដែល​តួឯក​ទទួល​បាន​គឺ​ទាប​មិន​គួរ​ឲ្យ​ជឿ។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​ឲ្យ​ដឹង​ថា ផលិតករ Yu Zheng ថ្មី​ៗ​នេះ បាន​រាយករណ៍​ពី​តួលេខ​ពិសេស​ៗ ពី​ខ្សែ​ភាពយន្ត​ភាគ “The Story of Yanxi Palace” ដែល​កំពុង​ល្បី​កក្រើក​នៅ​ចិន និង​បណ្ដា​ប្រទេស​អាស៊ី​មួយ​ចំនួន។ តាម​នោះ​ដែរ ចំនួន​ថវិការ​សរុប​សម្រាប់​គម្រោង​រឿង​ភាគ​នេះ​គឺ៣០០​លាន​យាន់ (៤៤លាន​ដុល្លារ)។ នេះ​អាច​ចាត់​ទុក​ថា​ជា​គម្រោង​ដែល​មាន​ការ​បោះទុន​ធំ​មួយ។

យ៉ាងណាក្ដី​ ថវិការ​សម្រាប់​តួឯក​ទាំង​អស់​នៃ​រឿង​គឺ​ត្រឹម​តែ​២៤​លាន​យាន់ (៣.៥លាន​យាន់) តែ​ប៉ុណ្ណោះ ឲ្យ​តួ​ប្រមាណ​១០​រូប គឺ​​ស្មើ​នឹង​៨%​នៃ​លុយ​សរុប។ ផលិតករ​ឆ្នើម​រូ​ប​នេះ​បកស្រាយ​ថា៖ “ដោយ​សារ​តែ​ឃើញ​ថា ថវិការ​បោះទុន​ធំ ទើប​ខ្ញុំ​ហ៊ាន​អញ្ជើញ​សុទ្ធ​តែ​តារា​សម្ដែង​ជួរ​មុខ​ដូច​ជា Qin Lan, Charmaine Sheh និង Ni Yuan ជា​ដើម។ តែ​ក្រោយ​មក​ទើប​ខ្ញុំ​ភ្ញាក់​ព្រើត​ពេល​ដឹង​ថា លុយ​សម្លៀកបំពាក់ គ្រឿង​អលង្ការ និង​គ្រឿង​ដើម្បី​ថត​រឿង​បាន​ចាយ​លុយ​ស្ទើ​តែ​អស់​ទៅ​ហើយ។ ចុង​បញ្ចប់​នៅ​សល់​តែ​៣.៥​លាន​ដុល្លារ​សម្រាប់​តួឯក”។

យោង​តាម​ការ​បក​ស្រាយ​ខាង​លើ តអង្គ​ឯក​ក្នុង​រឿង​នេះ ទទួល​បាន​តម្លៃ​ខ្លួន​ទាប​យ៉ាង​ខ្លាំង បើ​ធៀប​នឹង​រឿង​ដទៃ ដែល​ជោគជ័យ​មិន​ស្មើ​រឿង​នេះ។ បើ​គិត​ជា​មធ្យម តួ​អង្គ​ឯក​មួយ​រូប ទទួល​បាន​តម្លៃ​ខ្លួន​ត្រឹម​៣០​ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ ដែល​ខុស​ពី តួឯក​រឿង​ភាគ​ផ្សេង​ៗ​ដទៃ​ទៀត​ដូច​ជា Fan Bingbing, Sun Liនិង Zhao Wei ដែល​សុទ្ធ​តែ​ទទួល​បាន​យ៉ាង​តិចពី​៥ ទៅ​ជាង​១០​លាន​ដុល្លារ​សម្រាប់​រឿង​ភាគ​១។

យ៉ាងណាក្ដី តារា​ស្រី​ជួរ​មុខ​ហុងកុង Charmaine Sheh បាន​ឲ្យ​ដឹង​ថា ពេល​ទទួល​ថត​រឿង​នេះ នាង​មិន​ផ្ដោត​សំខាន់​លើ​តម្លៃ​ខ្លួន​ឡើយ តែ​ទទួល​ថត​ដោយ​សារ​តែ​សាច់​រឿង​ល្អ​ខ្លាំង​ពេក៕

ចុចអានបន្ត៖

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម