ស្បែក​មុខ​ស្អាត​ប៉ុនណា​ក៏​ដោយ ពេល​ពិនិត្យ​មើល​តាម​​​មីក្រូទស្សន៍​​​​ពិត​ជា​​នឹក​​ស្មាន​មិន​ដល់

  • 2018-08-12 05:30:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Tina Yong ដែល​ជា​ Blogger ផ្នែក​សម្រស់​នៅក្នុង​​YouTube បាន​ធ្វើ​ការ​​​ពិនិត្យ​មើល​ស្បែក​មុខ​របស់​នាង​​ដោយ​ប្រើ​មីក្រូទស្សន៍ និង​ប្រៀប​ធៀប​ពី​​ភាព​ខុសគ្នា​រវាង​ពេល​អត់​​​​និង​ពេល​ប្រើ​​គ្រឿង​សម្អាង​​ ដូច​ជា​នៅ​​ត្រង់​កន្លែង​កើត​មុន ចង្កា ថ្ពាល់ រោម​ចិញ្ចើម​និង​រោម​ភ្នែក​ជា​ដើម។ អ្នក​អាច​នឹង​គិត​​ថា​​ស្បែក​របស់​អ្នក​ស្រស់​ថ្លា ឬ​ម៉ត់​រលោង​បន្ទាប់​ពី​ផាត់​ម្សៅ​រួច ប៉ុន្តែ​​ជាក់​ស្តែង​លទ្ធផល ពិត​ជា​នឹក​ស្មាន​មិន​ដល់ប្រសិនបើ​អ្នក​បាន​ប្រើ​​​មីក្រូទស្សន៍​ពិនិត្យ​មើល​ដូច​ជា Blogger ម្នាក់​នេះ។

រាល់​បញ្ហា​ស្បែក​​គ្រប់​ប្រភេទ​ និង​រោម​តូច​​​ប៉ុនណា​ក៏​ដោយ គឺ​អាច​​បង្ហាញ​អស់​គ្មាន​សល់។

​​​​មើល​រូប​មួយ​នេះ​​ចុះ គ្រាន់​តែ​ជា​គ្រាប់​មុន​តូច​មួយ​សោះ​​ប៉ុន្តែ​មើល​ទៅ​គួរ​ឲ្យ​ញញើត​ណាស់។

ហើយ​​មួយ​នេះ​វិញ​គឺ​ជា​​​បរិវេណ​ត្រង់​រោម​ភ្នែក ដែល​មិន​ទាន់​ប្រើ​គ្រឿង​សម្អាង​អ្វី​ទាំង​អស់។

ចំណែក​ឯ​មួយ​នេះ​វិញ គឺ​ជា​រោម​​ភ្នែក​បន្ទាប់​ពី​ Make Up រួច។

ចង់​ដឹង​មាន​​អ្វី​​​ច​ម្លែក​ៗ​ជា​ច្រើន​ទៀត ទៅ​តាម​ដាន​​វីដេអូ​​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

​​ ចុចអានបន្ត៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម