កុំ​ទាន់​គិត​ថា​ខ្លួន និង​មិត្តភ័ក្ដិ​ជិតស្និទ្ធ​បើ​មិន​ទាន់​បាន​ធ្វើ​រឿង​ទាំង​នេះ​ជាមួយ​គ្នា

  • 2018-08-11 03:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​សិន​អ្នក​គិត​ថា​ខ្លួន​ឯង និង​មិត្តភ័ក្ដិ​ជិតស្និទ្ធ​នឹង​គ្នា​នោះ អ្នក​គិត​ខុស​ហើយ​ប្រសិន​បើ​ពួក​អ្នក​មិន​ទាន់​បាន​ធ្វើ​រឿង​ទាំង​នេះ​រួម​គ្នា។

គេ​តែង​ថា មនុស្ស​ស្រី​ត្រូវ​ការ​តែ​បុរស​ល្អ​ម្នាក់​គឺ​មាន​ជីវិត​មាន​ន័យ​​ហើយ តែ​តាម​ការ​ពិត មាន​មិត្តភ័ក្ដិ​ដែល​យល់​ចិត្ត​គ្នា​ម្នាក់​ទើប​មាន​ន័យ​ជាង​អ្វី​ៗ​គ្រប់​យ៉ាង។ ខាង​ក្រោម​នេះ​គឺ​ជា​សកម្មភាព​នានា​ដែល​មាន​តែ​មិត្តភ័ក្ដិ​ជិត​ស្និទ្ធិ​បំផុត​ទើប​ធ្វើ​ជាមួយ​គ្នា។

១. ស្លៀកពាក់​ខោអាវ​គូ

កុំ​គិត​ថា មាន​តែ​គូ​ស្នេហ៍​ដែល​អាច​ស្លៀកពាក់​ខោអាវ​គូ​នោះ មិត្តភ័ក្ដិជិតស្និទ្ធិ​ស្លៀកពាក់​ក៏​ទាក់ទាញ​មិន​ណយ​ដែរ។

២. ចែករំលែកអាថ៍កំបាំង​ដែល​មិន​អាច​ប្រាប់​អ្នក​ណា​ទាំង​អស់

មាន​រឿង​ខ្លះ ពិបាក​និយាយ​ចេញ​ជាមួយ​អ្នក​ដទៃ តែ​ចំពោះ​មិត្តម្នាក់​នេះ មិន​ចង់​និយាយ​ក៏​របូត​ចេញ​មក។

៣. ស្រវឹង​ជោកជាំ​ជាមួយ​គ្នា

យុវភាព​មនុស្ស​ស្រី​គឺ​ខ្លី​ណាស់ កុំ​ខ្វល់​ពី​អ្នក​ដទៃ​ហើយ​ស្រវឹង​ជាមួយ​គ្នា​ម្ដង ដើម្បី​បង្កើត​អនុស្សាវរីយ៍។

៤. ជួយ​ធ្វើ​ខ្លួន​ឲ្យ​គ្នា

ផាត់​មុខ ធ្វើ​សក់ លាប​សក់ លាប​ក្រចក ដើរ​រើស​ខោអាវ និយាយ​ទៅ​ឲ្យ​តែ​រឿង​ធ្វើ​ខ្លួន គឺ​មិន​អាច​ខ្វះ​គ្នា​បាន។

៥. គេ​តែង​មាន​អ្វី​ដែល​យើង​ត្រូវ​ការ

ក្នុង​ថ្ងៃ “​បងប្អូន​មក​លេង” ក្នុង​កាលៈទេសៈ​បន្ទាន់ ស្រាប់​តែ​យើង​ត្រូវ​ការ “នំប៉័ង” ហើយ​គេ​មាន​ត្រៀម​សម្រាប់​យើង នេះ​ហើយ​ហៅ​ថា​មិត្ត​ស្លាប់​រស់។

៦. ដើរ​ទេសចរ​ឆ្ងាយ​ជាមួយ​គ្នា

មិន​ថា​ក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេស​ឡើយ តែ​ឲ្យ​តែ​បាន​ដើរ​ឆ្ងាយ​ជាមួយ​គ្នា​ទើប​ពង្រឹង​មិត្តភាព​ឲ្យ​កាន់​តែ​រឹង​មាំ។

៧. ហ៊ាន​យំ​អស់​ចិត្ត​នៅ​មុខ​គ្នា

មិន​ខ្វល់​ថា​ពេល​នោះ​ប្រតាក​ម៉ាស្ការ៉ា​ប៉ុណ្ណា អាក្រក់​ប៉ុណ្ណា ក៏​អ្នក​នៅ​តែ​ហ៊ាន​យំ​ចំពោះ​មុខ​គេ ព្រោះ​មាន​តែ​គេ​ដែល​អ្នក​ទុក​ចិត្ត។

៨. ការ​ឃ្លាត​ឆ្ងាយ​មិន​ធ្វើ​ឲ្យ​អ្នក​ទាំង​២​ឆ្ងាយ​គ្នា

ទោះ​មិនបាន​នៅ​ជិត​គ្នា​ច្រើន​ថ្ងៃ​ក៏​ដោយ តែ​ពេល​ជួប​គ្នា​វិញ អ្នក​ទាំង​២​នៅ​តែ​អាច​ជិតស្និទ្ធិ​ជា​ធម្មតា។

៩. ធ្វើ​រឿង​ឆ្កួត​ៗ​ជាមួយ​គ្នា

មាន​លីលា​ខ្លះ មាន​តែ​អ្នក​ និង​មិត្ត​របស់​អ្នក​ទេ​​ទើប​ហ៊ាន​ធ្វើ ហើយ​អ្នក​ខាង​ក្រៅ​គ្មាន​អ្នក​យល់​ឡើយ។

១០. មិន​បាច់​​និយាយ​ចេញ គ្រាន់​តែ​មើល​ភ្នែក​ក៏​យល់

នៅ​ពេល​ដែល​យល់​គ្នា​ដល់​កម្រិត​ណា​មួយ​ហើយ មិន​ចាំ​បាច់​បកស្រាយ​ចេញ​ក្រៅ ក៏​ដឹង​ថា​ភាគី​ម្ខាង​ទៀត​កំពុង​ចង់​បាន​អ្វី​ដែរ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម