ការផ្លាស់ប្ដូររបស់មនុស្សប្រុសពេលស្រឡាញ់គ្នាដំបូង និង ស្រឡាញ់គ្នាយូរៗទៅ

  • 2018-08-10 09:28:03
  • ចំនួនមតិ 3 | ចំនួនចែករំលែក 677

ចន្លោះមិនឃើញ

ពួកយើងចាប់ផ្ដើមទាក់ទងគ្នានៅ​ពេល​ដែល​គាត់​បាន​សារភាព​ថា​គាត់​ស្រឡាញ់​ខ្ញុំ...

មួយ​រយៈ​ដែល​ពួកយើង​ទាក់ទង​គ្នា​ដំបូង​គ្រប់​យ៉ាង​គឺ​ល្អ​ខ្លាំងណាស់ ពួក​យើង​មិន​ដែល​មាន​បញ្ហា​ជាមួយ​គ្នា​ទេ ហើយ​គាត់​បាន​ធ្វើ​ឲ្យខ្ញុំគិតថាខ្ញុំជាមនុស្សស្រីម្នាក់ដែលសំណាង​បំផុត។

រូបតំណាង

គាត់អត់ដែលទុកខ្ញុំចោលទេ សារ ឬ Chat វិញគឺមានទាំងព្រឹក ថ្ងៃ ល្ងាច យប់ មិនដែលខាន

ឮខ្ញុំចង់ញ៉ាំអី គាត់ទិញឲ្យខ្ញុំញ៉ាំភ្លាម ទោះពេលខ្លះគាត់រវល់ក៏ដោយ

គាត់តែងនិយាយពាក្យ នឹក ពាក្យ ស្រឡាញ់ រាល់ថ្ងៃ

មិនថាថ្ងៃពិសេស ឬ​ធម្មតា គាត់តែងតែធ្វើ​វា​ឲ្យ​ក្លាយ​ជា​ថ្ងៃ​ពិសេស​រាល់​ថ្ងៃ

គាត់បារម្ភ គាត់ខ្វល់ខ្វាយ ពេលដែលខ្ញុំនៅឆ្ងាយពីគាត់

ពេលខ្ញុំខឹង គាត់ជាអ្នកលួងខ្ញុំ ហើយគាត់តែងមានហេតុផលសម្រាប់ខ្ញុំ

គាត់ជាសេចក្ដីសុខរបស់ខ្ញុំ .....

ប៉ុន្តែតើអ្នកគិតថាសេចក្ដីសុខនោះបានយូរប៉ុណ្ណាទៅ?

មួយរយៈធំកន្លងផុតទៅ ហេតុអីអារម្មណ៍សុភមង្គលនោះលែងមានទៀត? ត្រឹម​តែ​ ២​ឆ្នាំ​ប៉ុណ្ណោះ​គាត់​សឹង​តែ​ប្រែប្រួល​ទៅ​ជា​មនុស្ស​ប្រុស​ម្នាក់​ផ្សេង​ទៀត ដែល​ខ្ញុំ​មិន​អាច​ស្រមៃ​ឃើញ

រូបតំណាង

ពេលខ្លះមួយថ្ងៃពេញសារមួយក៏គ្មានដែរ បើនិយាយគ្នាវិញកាន់តែឆ្ងាយទៅទៀត

គ្រប់ពេលគឺគាត់រវល់ រវល់ រវល់សឹងតែ ២៤ម៉ោង។ ខ្ញុំ​ពិត​ជា​មិន​ដឹង​មែន​ថា តើ​គាត់​រវល់ ឬ​គាត់​អស់​ចិត្ត​ពី​ខ្ញុំ​ព្រោះ​ពេល​នេះពាក្យស្រឡាញ់ ពាក្យនឹក គាត់ក៏លែងនិយាយ ​ដែរ។

ថ្ងៃពិសេសក៏ក្លាយជាថ្ងៃធម្មតា ហើយ​ថ្ងៃ​ធម្មតា​ក៏​មិន​ដែល​ក្លាយ​ជា​ថ្ងៃ​ពិសេស។ គ្រប់យ៉ាងពិតជាស្ងប់ស្ងាត់ណាស់ ស្ងប់​ស្ងាត់​រហូត​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ពួក​យើង​មិន​មែន​ជា​សង្សារ​នឹង​គ្នា​ទេ។

ការបារម្ភ ការយកចិត្តទុកដាក់ក៏ត្រូវបានកាត់បន្ថយ សឹងតែលែងមានទៀត ទោះ​បី​ពេល​ខ្លះ​ខ្ញុំ​ប្រាប់​គាត់​ថា​ខ្ញុំ​ពិបាក​ចិត្ត ខ្ញុំ​ហត់នឿយ ក៏​គាត់​មិន​អាច​កំដរ​ខ្ញុំ មិន​អាច​នៅ​ក្បែរ​ខ្ញុំ​បាន​ដែរ។

ពេលខ្ញុំអន់ចិត្ត គាត់បានត្រឹមតែស្ដីឲ្យខ្ញុំថាខ្ញុំ​រក​រឿងច្រើន ហើយក៏ទុកចិត្តចោលដោយមិនរវល់​អី​ទាំង​អស់។

ខ្ញុំ​ពិត​ជា​ហត់ ហើយ​កាន់​តែ​អស់​ជំនឿ​ចិត្ត​លើ​មនុស្ស​ប្រុស........

នេះមែនទេ ជាមនុស្សប្រុសដែលខ្ញុំទទួលមកទុកក្នុងចិត្តកាលពី ២ឆ្នាំមុន? ទេគេមិនមែនទេ មនុស្សប្រុសដែលខ្ញុំស្រឡាញ់កាលពីមុន?

ទេ គេប្រហែលស្លាប់បាត់ហើយ។

ហេតុអី​មនុស្ស​ប្រុស​ឆាប់​ប្រែ​ប្រួល​បែប​នេះ? ហេតុ​អី​មិន​អាច​ស្រឡាញ​មនុស្ស​ស្រី​ឲ្យ​ដូច​ពី​ពេល​ចាប់​ផ្ដើម​ទៅ?

ចុចអាន៖នៅ​ពេល​អ្នក​ស្រឡាញ់​គេ​ខ្លាំង​ជាង​ខ្លួន​ឯង ម្នាក់ដែល​ឈឺចាប់ខ្លាំងក៏ជា​អ្នក​ដែរ


អត្ថបទ៖ ផេង ផលធិតា