មុន​ពេល​ជួប​​ស្នេហ៍​ពិត​ គ្រប់​គ្នា​យ៉ាង​ហោច​ណាស់​ក៏​ធ្លាប់​ជួប​ស្នេហា​ ១​ក្នុង​ចំណោម ៥​នេះ​ដែរ

  • 2018-08-10 10:08:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រ​មាន​អ្នក​ដែល​ទើប​មាន​ស្នេហា​ភ្លាម​ក៏​ជួប​គូ​ព្រេង​ភ្លាម​ណាស់​។ ភាគ​ច្រើន​តែង​តែ​បរាជ័យ​យ៉ាង​ហោច​ណាស់​ក៏​ម្តង​ដែរ​ទើប​បាន​ជួប​មនុស្ស​ល្អ​ពិត​ប្រាកដ។​ ប៉ុន្តែ​គ្មាន​អ្នក​ណា​ដឹង​ថា​ពេល​ណា​ឱ្យ​ប្រាកដ​ទេ​ពោល​គឺ​ពេល​វេលា​មក​ដល់​ទោះ​ចង់​ឬ​មិន​ចង់​អ្នក​ត្រូវ​តែ​ជួប។ ហើយ​នេះ​ជា​ស្នេហា​ទាំង​៥​ដែល​មនុស្ស​ភាគ​ច្រើន​តែង​ជួប​យ៉ាង​ហោច​ណាស់​ក៏​១​ដែរ​មុន​ពេល​ជួប​គូព្រេង៖

១.​ ស្នេហា​គ្រា​ដំបូង​

ស្នេហា​គ្រា​ដំបូង​តែង​តែ​មាន​ន័យ​សម្រាប់​គ្រប់​គ្នា​តែ​មិន​ប្រាកដ​ថា​វា​នឹង​សុទ្ធ​តែ​ឋិត​ថេរ​ទេ។​ ពេល​ខ្លះ​អាច​មក​ពី​ស្នេហា​គ្រា​ដំបូង​នៅ​ក្មេង​ខ្ចី​ពេក​ មិន​ទាន់​យល់​ពី​អ្វី​ដែល​ហៅ​ថា​ស្នេហា​ ក៏​បែក​គ្នា។ ស្នេហា​គ្រា​ដំបូង​ពិបាក​នឹង​បំភ្លេច​ក៏​ដោយ​សារ​តែ​អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​រំភើប​ច្រើន​ជាង​ឈឺ​ចាប់​ អនុស្សាវរីយ៍​នៅ​ដិត​ដាម​ជាប់​ក្នុង​ខួរ​ក្បាល​ជាង​ស្នេហា​ក្រោយៗ។

២.​ ស្នេហា​វេទនា

ស្នេហា​បែប​នេះ​កើត​ឡើង​ក៏​ដោយសារ​តែ​ការ​ទុក​ចិត្ត​ពេក​ ស្រលាញ់​ពេក​ ទើប​ធ្វើ​ឱ្យ​មាន​ការ​ឈឺ​ចាប់​ហើយ​លំបាក​វេទនា​ដោយ​សារ​តែ​មាន​ម្នាក់​ក្បត់​ ឬ​មិន​ស្មោះ​ត្រង់។​ បើ​អ្នក​មិន​ដែល​ជួប​ស្នេហា​បែប​នេះ​ចាត់​ទុក​ថា​សំណាង​ហើយ​។ មាន​ខ្លះ​ពិបាក​នឹង​ត្រឡប់​មក​ដូច​ដើម​ក្រោយ​បែក​បាក់​ស្នេហា​ហើយ​ អ្នក​ខ្លះ​ទៀត​ក៏​រឹង​មាំ​ឆាប់​ដូច​ដើម​វិញ។

៣.​ ស្នេហា​របៀប​មិត្ត​ភក្តិ​

ស្នេហា​មួយ​នេះ​អាច​នឹង​មាន​ន័យ​ជាង​ស្នេហា​លើក​ដំបូង​ទៅ​ទៀត។ អ្នក​ប្រាកដ​ជា​ទទួល​បាន​ក្តី​សុខ​ពេញ​លេញ​និង​ស្នេហា​ដ៏​ជ្រាល​ជ្រៅ​មួយ។ គេ​ជា​មនុស្ស​ម្នាក់​ដែល​តែង​តែ​ការពារ​អ្នក​ ស្រលាញ់​អ្នក​ ហើយ​យល់​ពី​អ្នក​ជាង​គេ។ ប៉ុន្តែ​អ្នក​មិន​អាច​ចែក​ដាច់​រវាង​ការ​ស្រលាញ់​ក្នុង​ន័យ​មិត្ត​ភក្តិ​ឬ​ស្នេហា​ទេ​វា​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ស្នេហា​បែប​នេះ​ប្រេះ​ឆា។

៤.​ ស្នេហា​ខ្យល់​ព្យុះ

តើ​អ្នក​ធ្លាប់​ជួប​ស្នេហា​ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត​ទេ? ​នេះ​ហើយ​គឺ​ស្នេហា​បែប​ខ្យល់​ព្យុះ។ ​អ្នក​ប្រហែល​ជា​មិន​សូវ​មាន​មនោសញ្ចេតនា​ច្រើន​ទេ។ អ្នក​អាច​ឆាប់​ស្រលាញ់​ហើយ​ក៏​ឆាប់​អស់​ចិត្ត​ទាំង​សង​ខាង។​ ហេតុ​នេះ​ហើយ​ ស្នេហា​បែប​នេះ​មិន​អាច​ឋិត​ថេរ​បាន​យូរ​ទេ។​

៥.​ ស្នេហា​ឥត​មាន​ដែន​កំណត់

ស្នេហា​ឥត​មាន​ដែន​កំណត់​គឺ​ជ្រាល​ជ្រៅ​ជាង​គេ។​ អ្នក​ប្រហែល​ជា​រៀប​គម្រោង​គ្រប់​យ៉ាង​ ហ៊ាន​លះបង់​គ្រប់​យ៉ាង​ដើម្បី​ស្នេហា។​ អ្នក​គិត​ថា​គេ​ជា​មនុស្ស​តែ​ម្នាក់​ដែល​អ្នក​ត្រូវ​ចំណាយ​ពេល​មួយ​ជីវិត​ជាមួយ​។ អ្នក​មាន​អារម្មណ៍​ថា​អ្នក​បាន​ជួប​គូ​ព្រេង​របស់​អ្នក​ហើយ​ តែ​ពេល​ខ្លះ​វា​អាច​នឹង​ខក​បំណង៕

ចុចអាន៖

ប្រភព៖ tinyurl ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម