កើត​សង្វារ​ខូច​ស្បែក​ពោះ ពេល​មុន​ និងក្រោយ​សម្រាល ស្រីៗ​គួរ​កែខៃ​បែប​ណា?

  • 2018-08-10 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​កំពុង​មិន​សប្បាយ​ចិត្ត​ជាមួយ​ស្នាម​សង្វារ​លើ​​ពោះ​ក្រោយ​ពេល​សម្រាល​កូន​រួច ពេល​នេះ​កុំ​បារម្ភ​ទៀត​អី ព្រោះ​មាន​វិធី​ធ្វើ​ប្រេង​លាប​ដើម្បី​បំបាត់​​​ស្នាម​ទាំង​នោះ​បាន ហើយ​ចំណាយ​អស់​តិច​បំផុត។ គ្រឿង​ផ្សំ​ដែល​អ្នក​ត្រូវ​ការ គឺ​មាន​តែ ប្រេង​ដូង ប្រទាល​កន្ទុយ​ក្រពើ ឆ្នាំង​អ៊ីណុក និង​ក្រឡ​មួយ​ប៉ុណ្ណោះ។

សម្រាប់​វិធី​ធ្វើ គ្រាន់​តែ​​ដាំ​ប្រេង​ដូង​ក្នុង​ឆ្នាំង​លើ​ភ្លើងហឹមៗ ហើយ​យក​ប្រទាល​កន្ទុយ​ក្រពើ​ចិត​សំបក​ក៏​បាន មិន​ចិត​ក៏​បាន កាត់​ជា​ដុំៗ​ចាក់​ចូល​កូរ​ជាមួយ​ប្រេង​ដូង​រហូត​ទន់​​ស្លោក សឹម​ទុក​ឱ្យ​ត្រជាក់​ចាក់​ចូល​ក្រឡ​ឬ​កែវ​ទុក។

យក​ប្រេង​ដែល​លាយ​រួច​​មក​លាប​លើ​កន្លែង​ដែល​មាន​​សង្វារ​មុន​ចូល​គេង ទុក​ចោល​មួយ​យប់ លាង​សម្អាត​នៅ​ពេល​ព្រឹក។ ធ្វើ​បែប​នេះ​ជា​ប្រចាំ​រយៈ​ពេល​១​ខែ​ជាប់​គ្នា អ្នក​នឹង​សង្កេត​ឃើញ​ស្នាម​ទាំង​នោះ​រលាយ​បាត់​អស់​មិន​ខាន។

ប៉ុន្តែ​បើ​អ្នក​មិន​ចង់​ពិបាក​​ធ្វើ ឬ​​ត្រូវ​រវល់​ការងារ​ច្រើន មិន​មាន​ពេល​ធ្វើ អាច​ជ្រើស​រើស​​យក​ Bio Oil ដែល​ជា​ប្រភេទ​ប្រេង​លាប​មាន​សមត្ថភាព​លុប​បំបាត់​ស្នាម​សង្វារ​ដែល​កើត​មាន​ នៅមុននិង​ក្រោយ​ពេល​សម្រាល និង​បំបាត់​សម្លាក​ផ្សេងៗ​បាន​ផង​ដែរ។ ក្រៅ​ពី​នេះ អ្នក​ក៏​អាច​ប្រើ​ Bio Oil តាំង​ពី​ពេល​មាន​ផ្ទៃ​ពោះ​មក​ម្ល៉េះ ដើម្បី​បង្ការ​ការ​កើត​សង្វារ​បាន៕

ចុចអាន៖

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម