តិចនិក​និង​រូបមន្ត​ធម្មជាតិ​ ៤យ៉ាង​សម្រាប់​មុខ​ខ្លាញ់

  • 2018-08-10 06:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុខ​របស់​យើង​មាន​ពីរ​ប្រភេទ​គឺ​ មុខ​ខ្លាញ់​និង​មុខ​ស្ងួត​។ មុខ​ស្ងួត​ប្រហែល​ជា​មិន​សូវ​មាន​បញ្ហា​ច្រើន​ទេ​ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​មុខ​ខ្លាញ់​អាច​ជា​ពិបាក​បន្តិច​ហើយ។ ពេល​ខ្លះ​អ្នក​ផាត់​មុខ​ចូល​គឺ​ដោយ​សារ​មុខ​អ្នក​ខ្លាញ់​ពេក។ ​មុខ​ខ្លាញ់​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ ព្រោះ​វា​អាច​បង្ក​ជា​ការ​កើត​មុន​ និង​បញ្ហា​ជា​ច្រើន​ទៀត​៖

១.​ កំណត់​ការ​លុប​មុខ​១​ថ្ងៃ​២​ដង​

មុខ​ខ្លាញ់​ធ្វើ​ឱ្យ​អ្នក​ចេះ​តែ​ចង់​លុប​មុខ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។​ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​អ្នក​ត្រូវ​តែ​កំណត់​ការ​លុប​មុខ​ឱ្យ​បាន​ត្រឹម​ត្រូវ​មិន​មែន​លុប​តាម​ចិត្ត​នោះ​ទេ។​ ការ​ដែល​លុប​មុខ​ច្រើន​មាន​តែ​ធ្វើ​ឱ្យ​បាត់​បង់​ខ្លាញ់​ធម្មជាតិ​ដែល​ជួយ​ការ​ពារ​និង​ជំនួយ​ដល់​ស្បែក​មុខ​តែ​ប៉ុណ្ណោះ។​ អ្នក​គួរ​តែ​លុប​មុខ​បន្ទាប់​ពី​ប្រើ​ Cleansing Oil ​រួច។​ ជៀស​វាង​ផលិត​ផល​ដែល​មាន​ជាតិ​អាស៊ីដ​សាលី​ស៊ី​លិច​ (Salicylic)​ ឬ​ Benzoyl Peroxide​។

២.​ ប្រើ​ម៉ាស​បិទ​មុខ​២​ឬ៣​ក្នុង​មួយ​សប្តាហ៍​

ស្បែក​មុខ​ខ្លាញ់​ងាយ​នឹង​រង​ប្រតិកម្ម​និង​កើត​មុន។ ការ​ប្រើ​ម៉ាស​បិទ​មុខ​អាច​ជួយ​កម្ចាត់​បាក់តេរី​ ធូលី​ដី​និង​បន្តឹង​រន្ធ​ញើស។ ទាំង​នេះ​ជា​រូបមន្ត​ម៉ាស​ធម្មជាតិ​ដែល​ជួយ​កម្ចាត់​ខ្លាញ់​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​៖

- ល្ហុង​៖ ងាយៗ​គ្រាន់​តែ​កិន​វា​ឱ្យ​ម៉ត់​ ហើយ​យក​មក​បិទ។​ ម៉ាស​នេះ​ជួយ​កាត់​បន្ថយ​ស្នាម​អុច​ខ្មៅ​ មុខ​ខ្លាញ់​និង​មុខ​ប្រហោង​។

- ស៊ុត​ស​និង​ក្រូច​ឆ្មារ៖​ អ្វី​ដែល​អ្នក​ត្រូវ​មាន​នោះ​គឺ​ស៊ុត​យក​តែ​ផ្នែក​ស​១​ ក្រូច​ឆ្មារ​១​ស្លាប​ព្រា​កាហ្វេ​ អ្នក​ក៏​អាច​ថែម​ស្រ្តប៊ែរី​កិន​បន្តិច​ដើម្បី​មាន​ជាតិ​វីតាមីន​C។​

៣.​ បន្ថែម​ទឹក​ឃ្មុំ​លើ​ការ​ថែ​រក្សា​សម្រស់​ប្រចាំ​ថ្ងៃ

ទឹក​ឃ្មុំ​មាន​មុខ​ងារ​ច្រើន​ក្នុង​ការ​កម្ចាត់​មុន​ បាក់តេរី​ ជាពិសេស​កាត់​បន្ថយ​មុខ​ខ្លាញ់។ បន្ថែម​វា​នៅ​ពេល​អ្នក​បិទ​ម៉ាស​កាន់​តែ​ល្អ។

៤.​ ប្រើ​ទឹក​ជូត​មុខ​តែ​បៃតង

ក្រោយ​ពី​លុប​ Make-Up ​ហើយ​អ្នក​ត្រូវ​ប្រើ​ទឹក​ជូត​មុខ​ដើម្បី​លុប​សម្អាត​ធូលី​ ឬ​បាក់តេរី​ផ្សេងៗ​ឱ្យ​បាន​ស្អាត​ល្អ។ សម្រាប់​អ្នក​ដែល​មាន​មុខ​ខ្លាញ់​ត្រូវ​ប្រើ​ទឹក​ជូត​មុខ​ដែល​មាន​សារធាតុ​ផ្សំ​ដូច​ជា​តែ​បៃតង​ ឬ​អាច​ប្រើ​តែ​បៃតង​តែ​ម្តង​។ ដំបូង​អ្នក​យក​តែ​បៃតង​មក​ឆុង​ ហើយ​ចាក់​ទឹក​នោះ​ចូល​ក្នុង​ដប​បាញ់​ហើយ​បាញ់​មុខ​ជូត​តាម​ធម្មតា៕

ចុចអាន៖

ប្រភព៖ curejoy ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម