គន្លឹះ​សាមញ្ញៗ ៧​យ៉ាងជួយ​ឲ្យ​ខួរក្បាល​មាន​សុខភាព​ល្អ​ និង​ឆ្លាតវៃ

  • 2018-08-10 03:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខភាព​ខួរក្បាល​សំខាន់​ណាស់ ដូច្នេះ​អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន​ ព្រោះ​នៅ​ពេល​សុខភាព​ខួរក្បាល​អន់ថយ គ្រប់យ៉ាង​ក៏​មិន​អាច​ទៅ​មុខ​ដែរ។ ខាង​ក្រោម​នេះ​ជា​វិធី​ល្អ និង​ងាយ​ៗ​សម្រាប់​ជួយ​ឲ្យ​អ្នក​មាន​ខួរក្បាល​ល្អ និង​មាន​ភាព​ឆ្លាតវៃ រហ័សរហួន ៖

១. រៀន​លេង​ឧបករណ៍​​ភ្លេង ឬ​តន្ត្រី​

ការ​ដែល​អ្នក​រៀន​លេង​នូវ​ឧបករណ៍​តន្ត្រី​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ខួរ​ក្បាល​អ្នក​រីក​ចម្រើន​ និង​មាន​សមត្ថភាព​កាន់​តែ​ខ្ពស់ ព្រោះ​តន្ត្រី​​គឺ​ជា​គន្លឹះ​ដែល​អាច​ជំរុញ​កោសិកា​ខួរ​ក្បាល​ច្រើន​បំផុត​។​

រូបតំណាង

២. បរិភោគ​អាហារ​ណា​ដែល​ជំនួយ​ដល់​ខួរក្បាល

អ្នក​ញ៉ាំ​​អាហារ​ល្អ​ប៉ុណ្ណា​ អ្នក​នឹង​ទទួល​បាន​ប៉ុណ្ណឹង​ដូច​គ្នា​ ដូច្នេះ​អ្នក​គួរ​តែ​ជ្រើសរើស​អាហារ​ណា​ដែល​ជំនួយ​ដល់​ខួរ​ក្បាល​ និង​ជៀសវាង​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​សមត្ថភាព​ខួរក្បាល​អ្នក​ចុះ​ខ្សោយ។ អាហារ​ដែល​ល្អ​សម្រាប់​ខួរ​ក្បាល​នោះ​មាន គ្រាប់ធញ្ញជាតិ ប្រេង​អូលីវ​។ លើស​ពី​នេះអាស៊ីតខ្លាញ់ monounsaturated នៅក្នុង ផ្លែប័រ ក៏ត្រូវបានគេគិតថាដើម្បីជួយការពារកោសិកាសរសៃប្រសាទក្នុងខួរក្បាល និងបង្កើនកម្លាំងសាច់ដុំខួរក្បាល​ផង​ដែរ។

៣. កាត់​បន្ថយ​ការ​គេង​​ជ្រុល

ការ​គេង​ច្រើន​វា​មិន​បាន​ផ្ដល់​ផល​ល្អ​ឲ្យ​ខួរក្បាល​នោះ​ទេ​ ផ្ទុយ​ទៅវិញ​វា​រឹត​តែ​ធ្វើ​ឲ្យ​ខួរ​ក្បាល​អ្នក​ស្ពឹក​ស្រពន់​មិន​រហ័សរហួន ដូច្នេះ​អ្នក​គួរ​តែ​កាត់​បន្ថយ​ការ​គេង​លើស​កំណត់​របស់​អ្នក​ទើប​ជា​ការ​ល្អ​។

រូបតំណាង

៤. មាន​ចលនា

អ្នក​គួរ​តែ​ធ្វើ​ខ្លួន​ប្រាណ​មាន​ចលនា​ដូច​ជា​ លំហាត់​ប្រាណ​ ការ​កម្សាន្ត​ ដែល​ប្រើ​ប្រាស់​កម្លាំង​ ​​ព្រោះ​វា​គឺ​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​មាំមួន​ និង​ឆ្លាត​ជាង​មុន​។

៥. ចៀសវាង​ការ​ស្មុគស្មាញ​ខ្លាំង​

អ្នក​គួរតែ​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​រឿង​មិន​សប្បាយ​ចិត្ត​ ហើយ​ព្យាយាម​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​រីករាយ​និង​ ស្រស់​ថ្លា​ ដើម្បី​បង្កើន​ភាព​ឈ្លាសវៃ​របស់​អ្នក​។

៦. មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ល្អ​ៗ​

មាន​មិត្ត​ល្អ​​ អ្នក​ជុំវិញ​ខ្លួន​ខ្លាំង​ នោះ​វា​នឹង​ជួយ​ជំរុញ​ឲ្យ​អ្នក​កាន់​តែ​ឆ្លាត​ កាន់​តែ​ទទួល​ចំណេះដឹង​ថ្មី​ៗ​សម្រាប់​អភិវឌ្ឍ​ខ្លួន​​អ្នក​។

រូបតំណាង

៧. រៀន​​ជំនាញ​អ្វី​ដែល​ថ្មី​

អ្នក​អាច​រៀន​ភាសា​ដែល​អ្នក​មិន​ទាន់​ចេះ​ រៀន​​ហែល​ទឹក​ រៀន​គូរ​រូប​ រៀន​ថតរូប​ និង​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ចង់​ចេះ​​ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​រឹង​មាំ​ ហើយ​ក៏​ជា​វិធី​មួួ​ជួយ​ឲ្យ​ខួរក្បាល​ស្រស់ស្រាយ និង​ភ្លឺថ្លា៕

ចុចអាន៖​រស់​នៅ​យ៉ាង​រឹងមាំ​ និង​មាន​ទំនាក់ទំនង​ល្អ​​ក្នុង​សង្គម ​មនុស្ស​ឆ្លាត​តែង​មាន ៩​​ចំណុច​នេះ


ប្រភព៖ CNN ប្រែ​សម្រួល៖ ផេង ផលធិតា