មនុស្ស​យើង​ពេល​ចាស់​ទៅ ស្ដាយ​ក្រោយ​រឿង​អ្វី​ជាង​គេ? ក្មេង​ៗ​គួរ​អាន​ឲ្យ​ហើយ!

  • 2018-08-10 02:42:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គួរ​ចង​ចាំ​ថា ពេល​យើង​នៅ​ក្មេង នៅ​មាន​សុខភាព ត្រូវ​ធ្វើ​រឿង​មាន​ប្រយោជន៍​ឲ្យ​បាន​ច្រើន ដើម្បី​ពេល​ចាស់​ទៅ​កុំ​ឲ្យ​ស្ដាយ​ក្រោយ​ចំពោះ​ទង្វើ​របស់​ខ្លួន។

គ្មាន​អ្នក​ម្នាក់​លើ​លោក​នេះ​ល្អ​ឥត​ខ្ចោះ​ឡើយ រមែង​តែង​មាន​កំហុស នាំ​ឲ្យ​មាន​ការ​ស្ដាយ​ក្រោយ​ទៅ​ថ្ងៃ​ក្រោយ។ ដោយ​ហេតុ​នេះ​ដែរ ចិត្ត​វិទូ​បាន​បញ្ចេញ​តួលេខ​ដែល​មនុស្ស​យើង​ស្ដាយ​​ក្រោយ​បំផុត​នូវ​ទង្វើ​ដែល​ខ្លួន​មិន​បាន​ធ្វើ​កាល​ពី​ក្មេង។

១. ២៥​% ពេល​ចាស់​ទៅ គេ​ស្ដាយ​ក្រោយ​ដែល​មិន​ហ៊ាន​សារភាព​ប្រាប់​ថា​ស្រលាញ់​នរណា​ម្នាក់

គេ​តែង​ពោល​ថា មិន​ខ្លាច​ឡើយ​ការ​សារភាព​ស្រលាញ់​នរណា​ម្នាក់ តែ​ខ្លាច​ការ​ឆ្លើយ​តប​របស់​គេ​មក​វិញ។ ដោយ​សារ​ហេតុ​នេះ មនុស្ស​ជា​ច្រើន​បាន​បាត់​បង់​ស្នេហា​សម្រាប់​ខ្លួន​ឯង ព្រោះ​ការ​ពី​ភាគី​ម្ខាង​ទៀត​ក៏​មាន​ចិត្ត​លើ​យើង​ដែរ។

២. ៥% ពេល​ចាស់​ទៅ ស្ដាយ​ក្រោយ​ព្រោះ​មិន​បាន​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន

ដើម្បី​ស្រលាញ់​ម្នាក់​ឲ្យ​បាន​ល្អ ជំហាន​ដំបូង​គឺ​ត្រូវ​ចេះ​ស្រលាញ់​ខ្លួន​ឯង​​ជា​មុន​សិន។ តើ​យើង​អាច​មើល​ថែ​គេ​បាន​​ដោយ​ម្ដេច បើ​ខ្លួន​ឯង​មិន​ទាន់​មាន​សុខភាព​​ល្អ​ផង។ ទោះ​ដឹ​ង​ថា​ផឹក​គ្រឿង​ស្រវឹង ជក់​បារី ដើរ​ដាច់​យប់​គឺ​មិន​ល្អ តែ​ដោយ​សារ​ការ​សប្បាយ​តែ​មួយ​ឆាវ គេ​សុខ​ចិត្ត​បំផ្លាញ​ខ្លួន​ឯង ហើយ​តាំង​ស្ដាយ​ក្រោយ​ពេល​ចាស់​ទៅ។

៣. ៦២% ពេល​ចាស់​ទៅ​ ស្ដាយ​ក្រោយ​ដែល​មិន​បាន​អប់​រំ​កូន​ចៅ

នៅ​ចុង​បញ្ចប់ កូន​ចៅ​គឺ​ជា​ទ្រព្យ​សម្បត្តិ​ចុង​ក្រោយ​របស់​មនុស្ស​គ្រប់​រូប អាស្រ័យ​ហេតុ​នេះ ឪពុក​ម្ដាយ​អា​ចលះបង់​គ្រប់​យ៉ាង​ដើម្បី​កូន​ៗ​។ អ្នក​មាន​គុណ​ខ្លះ ស្រលាញ់​កូន​ខ្លាំង​ពេក រហូត​​ដល់​មិន​ហ៊ាន​ប្រើ​កូន ទុក​ឲ្យ​កូន​ខូច ឬ​ក៏​​ប្រដៅ​មិន​ត្រូវ​វិធី ដូច​វាយ​គ្នា​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ជា​ដើម។

៤. ៧៣% ពេល​ចាស់​ទៅ ស្ដាយ​ក្រោយ​ដែល​គ្មាន​ទិស​ដៅ​ច្បាស់​លាស់​សម្រាប់​ខ្លួន​ឯង

កំណត់​ទិស​ដៅ​ឲ្យ​ខ្លួន​ឯង គឺ​ជា​ការ​សម្រេច​ចិត្ត​ថា ជីវិត​យើង​នឹង​ដើរ​ផ្លូវ​ឬ​អត់ តែ​មិន​មែន​អ្នក​ណា​ក៏​អាច​កំណត់​ត្រូវ​នោះ​ឡើយ។ យ៉ាងណាក្ដី រឿង​នេះ​មិន​អាច​បន្ទោស​ពួក​គេ​បាន​ឡើយ ប្រសិន​បើ​ពួក​គេ​រស់​នៅ​ក្នុង​សង្គម​ដែល​បិទ​ជិត​ហើយ​មិន​បាន​ចេញ​ក្រៅ​ច្រើន។ ឧទាហរណ៍​ក្មេង​ក្នុង​សមាគមន៍​ក្រីក្រ​មួយ​អាច​កំណត់​គោលដៅ​ឲ្យ​ខ្លួន​ថា រៀន​ចប់​ថ្នាក់​ទី​៥ ពួក​គេ​ទៅ​រត់​ឌុប​ជា​ដើម។

៥. ៩២% ពេល​ចាស់​ទៅ ស្ដាយ​ក្រោយ​ដែល​មិន​បាន​ប្រឹង​អស់​ពី​សមត្ថភាព

យុវភាព​មាន​តែ​ម្ដង មនុស្ស​ខ្លះ​គិត​ថា សប្បាយ​សិន​ទៅ ចាំ​ថ្ងៃ​ក្រោយ​ ចាំ​គិត​ទៀត។ ដោយ​ហេតុផល​នេះ ទើប​ធ្វើ​ឲ្យ​ពួក​គេ​មិន​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​សម្រេច​គោលដៅ​ខ្លួន​ឯង ទាំង​ដែល​អាច​ធ្វើ​បាន។ មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ពី​រឿង​នេះ ព្រោះ​ការ​សប្បាយ​ចំពោះ​មុខ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្រវាំង​ភ្នែក៕

ចុចអាន៖


ប្រភព៖ myeva ប្រែសម្រួល៖ Caramel