លែង​ខ្លាច​មុខ​ជ្រួញ​​ហើយ! ​ប្រើ​តែ​របស់​៣​យ៉ាង​នេះ ស្បែក​អ្នក​នឹង​តឹង​ស្អាត​អស់​ស្នាម​ជ្រួញ

  • 2018-08-10 03:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នាម​ជ្រីវ​ជ្រួញ​គឺ​ជា​បញ្ហា​ធំ​ដែល​នារី​វ័យ​រាង​ចំណាស់​ជៀស​មិន​ផុត​ ហើយ​នារី​វ័យ​ជំទង់​ខ្លាច​បំផុត។ បើ​អ្នក​មាន​ស្នាម​ជ្រីវ​ជ្រួញ​ហើយ​ចង់​កម្ចាត់​វា​ចោល​គួរ​តែ​សាក​វិធី​នេះ​គឺ​ងាយ​បំផុត​ហើយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់៖

អ្វី​ដែល​អ្នក​ត្រូវ​មាន​នោះ​គឺ​ ត្រសក់​៤​ឬ​៥​ចំណិត​ ទឹក​ក្រូច​ឆ្មារ​១​ស្លាប​ព្រា​កាហ្វេ​ និង​ទឹក​ឃ្មុំ​១​ស្លាប​ព្រា​កាហ្វេ។

វិធី​ប្រើ៖​ លាយ​របស់​ទាំង​៣​ចូល​គ្នា​ ហើយ​កូរ​ឱ្យ​សព្វ​រួច​លាប​នៅ​លើ​មុខ​និង​ក​៣​នាទី។​ រួច​មក​លាង​មុខ​ជាមួយ​ទឹក​ត្រជាក់​។ រូបមន្ត​នេះ​គួរ​ប្រើ​ជា​រៀង​រាល់​ថ្ងៃ​ ព្រោះ​វា​ធ្វើ​ឱ្យ​ស្បែក​មិន​សូវ​ជ្រួញ​និង​មើល​ទៅ​ក្មេង​ជាង​វ័យ។ អ្នក​អាច​ឃើញ​លទ្ធ​ផល​ក្នុង​រយៈពេល​៤​សប្តាហ៍។

បម្រាម៖ ក្រូច​ឆ្មារ​មាន​ជាតិ​អាស៊ីដ​។​អ្នក​គួរ​តែ​សាក​បន្តិច​មើល​សិន​ថា​តើ​ស្បែក​របស់​អ្នក​មាន​ប្រតិកម្ម​ឬ​ទេ​មុន​ពេល​លាប​។

រូបមន្ត​នេះ​ជួយ​បន្តឹង​ស្បែក​មុខ​ដោយ​សារ​តែ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​C ​កាល់ស្យូម​ ស៊ីលីកា​ ប៉ូតាស្យូម​និង​ជីវជាតិ​ផ្សេងៗ​ទៀត។

ចុចអាន៖

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម