វ័យ​៣០​ឆ្នាំ​ស្បែក​​មុខ​មិន​​យារ​ ដោយ​​ប្រើ​ឧបករណ៍​​ធម្មជាតិ

  • 2018-08-09 01:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឧបករណ៍​ធម្មជាតិ​ដែល​ផលិត​ឡើង​ពី​ថ្ម​ម៉ាប មាន​ឈ្មោះ​ថា​​​​ Gua Sha​ បាន​ពេញ​និយម​​បំផុត​នៅ​ក្នុង​ប្រទេស​ចិន​ សម្រាប់​យក​មក​ប្រើ​​​​ម៉ាស្សា​លើ​ផ្ទៃ​មុខ ដើម្បី​​ជួយ​​សម្រួលដល់​សរសៃ​ឈាម បណ្តេញ​ជាតិ​ពុល និង​ទប់​ស្កាត់​ស្បែក​មុខ​មិន​ឲ្យ​យារ​ធ្លាក់ ដែល​មាន​ប្រសិទ្ធភាព​មិន​គួរ​ឲ្យ​ជឿ។

ឧបករណ៍​​ធម្មជាតិ Gua Sha មាន​រាង​តូច ផ្ទៃ​រលោង និង​មាន​គន្លាក់​​ទុក​សម្រាប់​យក​មក​អូស​ត្រង់​បរិវេណ​ថ្គាម។ បើ​និយាយ​​ពី​​តម្លៃ​វិញ មាន​ចាប់​ពី ២៣​ដុល្លារ​​រហូត​ដល់​៥៤​ដុល្លារ​ អាស្រ័យ​​ទៅ​លើ​ទំហំ​និង​ម៉ូដ។

លើស​ពី​នេះ​ទៅ​ទៀត ការ​អូស​ចុះ​ឡើង​ ​ហាក់​បី​ដូច​ជា​​អ្នក​បាន​ធ្វើ​​លំហាត់​ប្រាណ​​​ដល់​ស្បែក​មុខ ដែល​ដើរ​​​តួនាទី​យ៉ាង​​សំខាន់ ​ដើម្បី​ជួយ​ឲ្យ​សាច់​ដុំ​មុខ​បាន​​ធូរ​ស្រាល ស្រស់​ស្រាយ​និង​មាន​ភាព​​​វ័យ​​ក្មេង​តឹង​ណែន ប្រសិន​បើ​អ្នក​ធ្វើ​វា​ជា​ប្រចាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត។

​វា​ក៏​ជា​វិធី​ងាយៗ​​ផង​ដែរ ដោយ​​គ្រាន់​តែ​​តម្រូវ​ឲ្យ​អ្នក​ប្រើ​ជាមួយ​ប្រេង​រាល់​ពេល​ម៉ាស្សា​​ម្តងៗ ប៉ុន្តែ​សម្រាប់​អ្នក​មាន​​កន្ទួល​រមាស់ ​របួស​​នៅលើ​ស្បែក ឬ​ស្បែក​ខូច​ពី​កម្តៅ​ថ្ងៃ​មិន​អាច​ប្រើ​ប្រាស់​បាន​ទេ។ ជាពិសេស ត្រូវ​​លាង​សម្អាត​ឲ្យ​បាន​ញឹក​ញាប់ និង​មិន​​អាច​ប្រើប្រាស់​រួម​គ្នា​ជាមួយ​អ្នក​ដទៃ​បាន​ឡើយ ព្រោះ​វា​អាច​ចម្លង​មេរោគ​ដល់​ស្បែក។

ចុចអានបន្ត៖

ប្រភព៖ afamily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម