អាយុ​ប៉ុន្មាន​ទើប​ក្មេង​ចាប់​ផ្ដើម​យល់ និង​ចេះ​គិត​លេខពិត​ប្រាកដ?

  • 2018-08-08 06:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្មេង​មាន​ការ​អភិវឌ្ឍ​ខួរ​ក្បាល​ទៅ​តាម​ដំណាក់​កាល​នៃ​អាយុ​របស់​ខ្លួន ដែល​ទាក់ទង​យ៉ាង​សំខាន់​លើ​ការ​រៀន​សូត្រ។ ឪពុកម្ដាយ​មួយ​ចំនួន​ មិន​បាន​ដឹង​ពី​ការ​លូតលាស់​របស់​ខួរ​ក្បាល​ក្មេង ហើយ​បែរ​ជា​រំពឹង​ខ្ពស់​ពី​ក្មេង នៅ​ពេល​បញ្ជូន​កូន​ទៅ​សាលា​មត្តេយ្យ។

អត្ថបទទាកទង៖ អាថ៌កំបាំងសាមញ្ញៗធ្វើឲ្យក្មេងក្លាហាន អត់មើកៗខ្លាចគេ

ការ​បញ្ជូន​ក្មេង​ឲ្យ​រៀន​ថ្នាក់​កម្រិត​ក្រោម​មត្តេយ្យ (Preschool) និង​ថ្នាក់​មត្ដេយ្យ (Kindergarten) គឺ​ដើម្បី​ត្រៀម​លក្ខណៈ​ឲ្យ​ក្មេង មុន​នឹង​ចូល​រៀន​ផ្លូវ​ការ​ថ្នាក់​ទី​១។ ការ​អនុញ្ញាត​ឲ្យ​ក្មេង​ស្ថិត​ក្នុង​បរិយាកាស​រៀន​សូត្រ​មាន​សុវត្ថិភាព និង​ជំរុញ​ការ​រៀន​សូត្រ​តាំង​ពី​តូច (មុន​ថ្នាក់​ទី១) នឹង​ជួយ​ឲ្យ​ក្មេង​អភិវឌ្ឍ​ជំនាញ​ទំនាក់​ទំនង ជំនាញ​គិត មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ក្លាយ​ជា​ក្មេង​មាន​ឯករាជ្យ​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង មិន​ស្ទក់ ឬ​ខ្លាច​គេ​ខ្លាច​ឯង និង​សំខាន់​បំផុត ក្មេង​ស្រលាញ់​ការ​រៀន​សូត្រ។ នេះ​បើ​តាម​ការ​ឆ្លើយ​តប​តាម​អ៊ីមែល​របស់​អ្នក​ស្រី Ali Copple នាយិកា​ជនជាតិ​អាមេរិក​របស់​សាលា​អន្តរជាតិ Forest Hill International School។

អត្ថបទទាក់ទង៖ សម័យទំនើបអ៊ីចឹង ចិញ្ចឹមកូនយ៉ាងម៉េច ទើបធំឡើង ដើរទាន់សង្គមពិតប្រាកដ?

ខាង​ក្រោមជា​ការ​ដំណាក់​កាល​ទូ​ទៅ​ដែល​ក្មេង​មាន​សមត្ថភាព​ផ្នែក​គិត​លេខ (គណិតវិទ្យា)៖

អាយុ ៤-៥ ឆ្នាំ៖

  • ចាប់​ផ្ដើម​ចេះ​សម្គាល់​រូបរាង ទំហំ និង​ពណ៌
  • ចេះ​រាប់​លេខ​ដល់ ២០ និង​ចេះ​រាប់​លេខ​ដោយ​ប្រើ​ម្រាម​ដៃ​ទាំង​សង​ខាង
  • ចេះ​ប្រៀបធៀប​កម្ពស់ ទំហំ
  • យល់​ពី​មូលដ្ឋាន​ពេលវេលា​ងាយៗ ដូចជា ព្រឹក ថ្ងៃ​ក្នុង​សប្ដាហ៍ អាយុ ៦-១០ ឆ្នាំ
  • រាប់ និង​យល់​ពី​លេខ​បាន​កាន់​តែ​ច្រើន
  • យល់​ពី​បរិមាណ (ឧ. មាន​របស់​ប៉ុន្មាន​នៅ​ក្នុង​ប្រអប់​មួយ)
  • ស្គាល់​រូប​រាង​វត្ថុ​សាមញ្ញៗ ដូចជា ការ៉េ ត្រីកោណ ចតុកោណកែង
  • ចេះ​មើល​ម៉ោង និង​យល់​ពី​តម្លៃ​បរិមាណ​លុយ
  • ប្រៀបធៀប និង​យល់​ពី​តម្លៃ​ចំនួន​គត់ និង​ទសភាគ
  • យល់​ពី​ប្រមាណ​វិធី​គោល​១០
  • យល់​ពី​ប្រភាគ ជា​ទូទៅ ក្មេង​រៀន​មូលដ្ឋាន​គ្រឹះ​គណិតវិទ្យា​នៅ​តាម​កម្រិត​ថ្នាក់​ខាង​ក្រោម៖
  • ថ្នាក់​ទី១៖ រៀន​ប្រមាណ​វិធី​បូក​ដក​លេខ​មួយ​ខ្ទង់
  • ថ្នាក់​ទី២៖ រៀន​ប្រមាណ​វិធី​បូក​ដក​លេខ​ពីរ​ខ្ទង់
  • ថ្នាក់​ទី​៣ និង៤៖ រៀន​ប្រមាណ​វិធី​គុណ​ចែក

អាយុ ១១-១៣ ឆ្នាំ

  • បូក ដក គុណ ចែក​លេខ​ច្រើន​ខ្ទង់
  • ស្គាល់​ច្បាស់​ពី​ប្រភាគ ទសភាគ និង​ភាគរយ
  • ចាប់​ផ្ដើម​យល់​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ពីជគណិត និង​ធរណីមាត្រ
  • យល់​ច្បាស់​ពី​ខ្នាត​រង្វាស់រង្វាល់​នៃ​ចម្ងាយ ទម្ងន់ ផ្ទៃ​ក្រឡា-ល-។ ដំណោះ​ស្រាយ ពេល​ក្មេង​រៀន​អត់​ចេះ ក្មេង​អាច​មាន​ការ​លូត​លាស់​យឺតយ៉ាវ​លើ​ផ្នែក​បញ្ញា ឬ​ខួរ​ក្បាល ខណៈ​ដែល​ការ​យឺតយ៉ាវ​នោះ​អាច​មាន​រយៈ​ពេល ៦ ខែ​ទៅ ១ ឆ្នាំ។ បើ​សិន​ក្មេង មាន​បញ្ហា​រៀន​អត់​ទាន់ ឬ​អត់​ចេះ អ្នក​ត្រូវ​ស្វះស្វែង​រក​ជំនួយ​ពី​ខាង​គ្រូ​បង្រៀន ឬ​សាលា​រៀន ដើម្បី​តាម​ដាន​សិក្សា​ពី​ក្មេង បំប៉ន​បន្ថែម ឬ​ផ្ដល់​ការ​យក​ចិត្ត​ទុក​បន្ថែម។

ដោយ​ឡែក សាលា​អន្តរជាតិ Forest Hill International School វិញ ជា​សាលា​ស្ដង់ដារ​អាមេរិក ដោយ​ធានាផ្ដល់​នូវ​បរិយាកាស​ថ្នាក់​រៀន​ជុំវិញ​ដល់​ការ​លូតលាស់ និង​ការ​រៀន​សូត្រ​របស់​ក្មេង​ពិត​ប្រាកដ។ សាលា​នេះ​មាន​កម្មវិធី​សិក្សា​ចំនួន ៣ គឺ (១) ការ​ថែទាំ​ក្មេង​បែប Montessori ចាប់​ពី​អាយុ ៣ ខែ - ៣ ឆ្នាំ, (២) មត្តេយ្យ​សិក្សា អាយុ ៣-៦ ឆ្នាំ និង​ចុង​ក្រោយ គឺ​កម្មវិធី​បឋម​សិក្សា​ស្តង់ដារ​អាមេរិក។

ការ​ចុះ​ឈ្មោះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ​ត​ទៅ ដោយ​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ១០% លើ​តម្លៃ​សិក្សា និង​ការ​បញ្ចុះ​តម្លៃ 100% លើ​ថ្លៃ​ចុះ​ឈ្មោះ​នៅ​ក្នុង​ខែ​សីហា នេះ ព្រម​ទាំង​មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ទី៣។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

  • ទូរសព្ទ 017 388 884 (Montessori Daycare) / 095 666 555 (Preschool & Kindergarten)
  • វិបសាយ www.foresthill.education
  • ឬ​សាកសួរ​ព័ត៌មាន​នៅ​សាលា​ផ្ទាល់ ទីតាំង​ផ្ទះ​លេខ​៣៣ ផ្លូវ​២២២ សង្កាត់​បឹងរាំង ខណ្ឌ​ដូន​ពេញ (ក្រោយ​សាលា ACE)៕

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម