មនុស្ស​ស្រី​គិត​ដិត​ដល់​ ចង់​ឲ្យ​ខ្លួន​ឯង​ច្បាស់លាស់​ ៣ចំណុច​នេះ​សិន​ ទើប​សម្រេច​ចិត្ត​មាន​ស្នេហា

  • 2018-08-10 02:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ស្រី​មួយ​ចំនួន​មិន​ទាន់​សម្រេច​ចិត្ត​ព្រម​ទទួល​អ្នក​ណា​ម្នាក់​ ព្រោះ​ថា​នាង​ចង់​ទុក​ពេល​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ច្បាស់លាស់​ត្រង់​៥​ចំណុច​នេះ​សិន​ ទើប​ពេល​មាន​ស្នេហា​៖

១.​ ពង្រឹង​ខ្លួន​ឯង​ឲ្យ​ខ្លាំង​ក្នុង​ការងារ​ឬ​មុខ​របរ​ជា​មុន​សិន

នារី​ខ្លះ​ចង់​កសាង​ខ្លួន​ឯង​ឲ្យ​មាន​សមត្ថភាព​ មាន​ការងារ​ ឬ​របរ​រកស៊ី​ដែល​មាន​លំនឹង​មួយ​ មុន​នឹង​មាន​ស្នេហា។​ ព្រោះ​នាង​មិន​ចង់​ឲ្យ​គេ​ មើល​ស្រាល​លើ​ស្ថានភាព​ហិរញ្ញវត្ថុ។​ ម៉្យាង​ទៀត​ នាង​ចង់​ពង្រឹង​និង​អភិវឌ្ឍ​លើ​ការងារ​ ឬ​របរ​រកស៊ី​នោះ​ឲ្យ​ល្អ​ជា​មុន​សិន​ ជា​ជាង​យក​ពេល​ទៅ​មាន​ស្នេហា​ពេល​នាង​មិន​ទាន់​មាន​អ្វី​នៅ​ឡើយ។​

២.​ ជឿជាក់​ថា​ខ្លួន​ឯង​អាច​នៅ​ជា​មួយ​គេ​ដល់​អនាគត​ទេ?

នាង​មើល​ឆ្ងាយ​ដល់​អនាគត​ជា​មុន​សិន​មុន​នឹង​សម្រេច​ចិត្ត​ព្រម​ទាក់ទង​គ្នា។​ នាង​មើល​ថា​ តើ​ខាង​ប្រុស​អាច​នឹង​ចូល​មក​ដល់​ចាស់​ទុំ​ទេ​ ក្រោយ​ពី​ទាក់ទង​គ្នា​បាន​មួយ​រយះ​ធំ​។​ នាង​នឹង​មើល​ល្អិត​ល្អន់​ដល់​កត្តា​ដែល​ជំរុញ​ឲ្យ​អ្នក​ទាំង​ពីរ​ដើរ​ដល់​អនាគត។​ បើ​មើល​ទៅ​មុខ​ហើយ​គ្មាន​ផ្លូវ​ គឺ​នាង​មិន​ចាប់​ផ្ដើម​ឡើយ។

៣.​ ថ្លឹង​ថ្លែង​ពី​ស្ថានភាព​របស់​ជម្រើស​

នាង​ជា​មនុស្ស​មាន​ជម្រើស​ច្រើន​ ដូច​នេះ​មុន​នឹង​សម្រេច​ចិត្ត​ថា​ទាក់​ទង​គ្នា​ ហើយ​ទៅ​ដល់​អនាគត​ នាង​នឹង​ធ្វើ​ការ​ថ្លឹង​ថ្លែង​រក​មើល​ចំណុច​ប្រកួត​ប្រជែង​របស់​ជម្រើស​ទាំង​នោះ​ រួច​រើស​យក​ម្នាក់​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ។​ ព្រោះ​នាង​មិន​ចង់​ឲ្យ​អ្នក​ណា​ពិបាក​ដោយសារ​នាង​ តែ​នាង​ក៏​មិន​ចង់ពិបាក​ជា​មួយ​នឹង​ជម្រើស​នាង​ដូច​គ្នា​។​ បើ​សិន​ជា​មាន​គូ ពិបាក​ជាង​ពេល​អត់ នាង​ច្បាស់ជា​ស៊ូនៅម្នាក់ឯង​ល្អជាង៕​

ចុចអាន​៖ដំណាក់​កាល​ទាំង​ឡាយ​ដែល​មនុស្ស​គ្រប់​រូប​​ត្រូវ​ឆ្លង​កាត់ ក្រោយ​បែក​បាក់​ស្នេហា


អត្ថបទ៖ Pencharm