ចង់​សម្រក​ទម្ងន់​តែ​មិន​ចង់​ឱ្យ​​ខូច​ក្រពះ​មាន​តែ​ញ៉ាំ​របស់​ ៨​យ៉ាង​នេះ

  • 2018-08-07 04:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 124

ចន្លោះមិនឃើញ

វា​ជា​រឿង​ពិបាក​ដែល​ត្រូវ​សម្រក​ទម្ងន់​ទាំង​ពោះ​កំពុង​តែ​ឃ្លាន។ ការ​សម្រក​ទម្ងន់​ដោយ​អត់​អាហារ​មិន​មែន​ជា​ជម្រើស​ល្អ​ទេ​ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ញ៉ាំ​ឱ្យ​ឆ្អែត​ដែរ។ មាន​អាហារ​ខ្លះ​ដែល​អាច​ញ៉ាំ​ជំនួស​បាយ​បាន​ដោយ​មិន​បាច់​បារម្ភ​រឿង​ឡើង​គីឡូ​។ តោះ!​មក​មើល​អាហារ​ទាំង​៨​ប្រភេទ​នោះ​ទៅ​មើល​ថា​តើ​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​អ្នក​បាន​ដល់​កម្រិត​ណា?

១.​ ស៊ុត​

អ្នក​ប្រហែល​ជា​មិន​ចម្លែក​ចិត្ត​ទេ​ ព្រោះ​ថា​ស៊ុត​គឺ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ខ្ពស់​ ​វីតាមីន​ដ៏​សម្បូរ​បែប​ សារធាតុ​រ៉ែ​ផ្សេងៗ​ទៀត។ ស៊ុត​ជួយ​ផ្តល់​ថាមពល​ដល់​អ្នក​ ហើយ​ឆ្អែត​បាន​យូរ​ជាពិសេស​វា​ជួយ​ជំរុញ​បេតាប៉ូលីស​ធ្វើ​ឱ្យ​ស្រក​ទម្ងន់​បាន​លឿន​ថែម​ទៀត​ផង។

២.​ ត្រី​សាល់ម៉ុន​ (Salmon)

ត្រី​សាល់​ម៉ុន​១០០​ក្រាម​មាន​កាល់ឡូរី​១៨៥ ​ប្រូតេអ៊ីន​២៦​ក្រាម​និង​សារធាតុ​ខ្លាញ់​៨​ក្រាម​។ នេះ​ជា​ហេតុ​ផល​ដែល​ត្រី​សាល់ម៉ុន​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​សម្រក​ទម្ងន់។ ជាមួយ​នឹង​ប្រូតេអ៊ីន​ដ៏​ច្រើន​លើស​លប់​អ្នក​មិន​បាច់​ភ័យ​រឿង​ឃ្លាន​ទៀត​នោះ​ទេ។

៣.​ សណ្តែក​ខ្មៅ​ ឬ​សណ្តែក​ផ្សេងៗ​ទៀត

សណ្តែក​ខ្មៅ​ សណ្តែក​សៀង​ សណ្តែក​ក្រហម​ និង​ប្រភេទ​សណ្តែក​ផ្សេង​ទៀត​សុទ្ធ​សឹង​តែ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ ហ្វៃ​បឺរ សារធាតុ​រ៉ែ​ ប៉ុន្តែ​មាន​កាល់ឡូរី​តិច​ដែល​អ្នក​អាច​ញ៉ាំ​បាន​ច្រើន​មិន​ភ័យ​រឿង​ឡើង​គីឡូ។

៤.​ គ្រាប់​ធញ្ញជាតិ

គ្រាប់​ធញ្ញជាតិ​ផ្ទុក​ទៅ​ដោយ​ហ្វៃ​បឺរ​និង​សារធាតុ​រ៉ែ។ វា​ជួយ​ឱ្យ​អ្នក​ឆ្អែត​បាន​យូរ​ មាន​ជាតិ​ Cholesterol​ តិច​ និង​ជួយ​ការពារ​អ្នក​ពី​ជំងឺ​មហារីក​បាន​ថែម​ទៀត​ផង។ លើស​ពី​នេះ​ទៅ​ទៀត​ គ្រាប់​ធញ្ញជាតិ​ក៏​ជួយ​ដល់​ការ​រំលាយ​អាហារ​ គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​សរសៃ​ឈាម​ បន្ថយ​ជាតិ​ស្ករ​ក្នុង​សរសៃ​ឈាម​ និង​សម្រក​ទម្ងន់។​

៥.​ អង្ករ​សម្រូប​ (Brown Rice)

ហ្វៃ​បឺរ​មាន​ក្នុង​អង្ករ​សម្រូប​មាន​ច្រើន​ជាង​នៅ​ក្នុង​អង្ករ​ធម្មតា​ដល់​ទៅ​២​ដង​ហេតុ​នេះ​ហើយ​វា​អាច​ធ្វើ​ឱ្យ​អ្នក​ឆ្អែត​បាន​យូរ​ជាង​ញ៉ាំ​អង្ករ​ធម្មតា។​ វា​ថែម​ទាំង​សម្បូរ​វីតាមីន​ ជីវជាតិ​បំប៉ន​ និង​ជំនួយ​ដល់​ស្បែក​និង​សក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៦.​ ដំឡូង​ផ្អែម​

ដំឡូង​ប្រៀប​ដូច​ជា​បាយ​ដែរ​គ្រាន់​តែ​ដំឡូង​មាន​ហ្វៃបឺរ​ច្រើន​ជាង​។ វា​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ ល្អ​សម្រាប់​ស្បែក​និង​សក់​ ហើយ​ថែម​ទាំង​ឆ្អែត​បាន​យូរ​ទៀត​ផង។

៧.​ ពោត

ពោត​មិន​ត្រឹម​តែ​សម្បូរ​ហ្វៃ​បឺរ​ទេ​ ថែម​ទាំង​សម្បូរ​ទៅ​ដោយ​ អូមេហ្គា៣​និង​៦​ ដែល​ជួយ​ប្រឆាំង​នឹង​ភាព​ចាស់​ និង​ជួយ​ដល់​ការ​សម្រក​ទម្ងន់។

៨.​ Broccoli

Broccoli​ ក៏​ដូច​ជា​ដំឡូង​ដែរ​គឺ​អាច​ជួយ​ទ្រទ្រង់​រាង​កាយ​បាន​ជា​ប្រចាំ​ជំនួស​បាយ​។ វា​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ដោយ​សារ​តែ​វា​មាន​ផ្ទុក​ប្រូតេអ៊ីន​ វីតាមីន​C ​ម៉ាញ៉េស្យូម​ និង​ហ្វៃបឺរ​ដែល​សុទ្ធ​សឹង​តែ​ជា​សារធាតុ​បំប៉ន​ដ៏​ល្អ​និង​ជួយ​សម្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព៕

ចុចអាន៖


ប្រភព៖ bestie ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា