ដំណាក់​កាល​ទាំង​ឡាយ​ដែល​មនុស្ស​គ្រប់​រូប​​ត្រូវ​ឆ្លង​កាត់ ក្រោយ​បែក​បាក់​ស្នេហា

  • 2018-08-07 03:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​គ្រប់​គ្នា​តែង​ប្រាថ្នា​ចង់​បាន​ស្នេហា​ដែល​គង់វង្ស មិន​ព្រាត់​ប្រាស់។ យ៉ាងណាក្ដី យើង​មិន​អាច​កំណត់​បាន​ទេ​ចំពោះ​រឿង​មនោសញ្ចេតនា។ ទោះ​យើង​មិន​ចង់​បែក ក៏​ប្រាកដ​ថា​គេ​ចង់​នៅ​ជាមួយ​យើង​រហូត។ អាស្រ័យ​ហេតុនេះ ការ​សម្រេច​ចិត្ត​បែក​គ្នា គឺ​ជា​ការ​សម្រេច​ចិត្ត​ដែល​ឈឺចាប់​បំផុត តែ​ត្រូវ​បង្ខំ​ចិត្ត​ត្រូវ​តែ​ធ្វើ។ ជាមួយ​គ្នា​នេះ​ដែរ ក្រោយ​បែក​គ្នា មាន​អារម្មណ៍​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​តែ​ឆ្លង​កាត់​ជា​ដាច់​ខាត ទោះ​ចង់​ឬ​មិន​ចង់​ក៏​ដោយ។

១. បដិសេធ

ក្រោយ​បែក​គ្នា នេះ​គឺ​ជា​កំឡុង​ពេល ដែល​យើង​ពិបាក​ប្រឈម​មុខ​ជា​ទី​បំផុត ដោយ​យើង​ខ្លាច​បាត់បង់​រូប​គេ។ អ្នក​អាច​នៅ​បន្ត​រក​គេ ដើម្បី​​សួរ​នាំ​ថា​គេ​នៅ​សេសសល់​មនោសញ្ចេតនា​បន្តិច​ណា​ឬ​អត់។ យ៉ាងណាក៏ដោយ ប្រសិន​បើ​អ្នក​កាន់​តែ​បន្ត​ធ្វើ​ដូច​នេះ អ្នក​ដែល​ឈឺ​ជាង​គេ មាន​តែ​អ្នក​ប៉ុណ្ណោះ។

២. ខឹង

ចែក​ផ្លូវ​គ្នា​ដើរ​ហើយ នៅ​ពេល​ដែល​យើង​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ឲ្យ​គេ​វិលវិញ តែ​គេ​មិន​ព្រម ពេល​នោះ​យើង​នឹង​ប្រែ​ទៅ​ជា​ខឹង​គេ​វិញ។ មក​ដល់​ពេល​នេះ អ្នក​អាច​ប្រើ​ពាក្យ​សម្ដី​ធ្ងន់ៗ​ដាក់​គេ។ វិធី​ដែល​អាច​ឆ្លង​កាត់​ដំណាក់កាល​នេះ​បាន​គឺ​ កាត់​បន្ថយ​ការ​ទាក់ទង​នឹង​គេ​កាន់​តែ​តិច​កាន់​តែ​ល្អ។

៣. ធុញ​ថប់ និង​អស់​សង្ឃឹម

នៅ​កាលៈទេសៈ​នេះ អ្នក​មាន​អារម្មណ៍​ថា​រសាត់អណ្ដែត​បំផុត។ គ្មាន​អារម្មណ៍​ធ្វើ​អ្វី​ផ្សេង​ទៀត។ មាន​អារម្មណ៍​ថា​ដូច​បាត់បង់​អ្វី​ម្យ៉ាង​ដែល​សំខាន់​ខ្លាំង​ចំពោះ​យើង។ នេះ​ក៏​ជា​ដំណាក់​កាល​ដែល​ពិបាក​ឆ្លង​កាត់​បំផុត​ដែរ។

៤. ទទួល​ស្គាល់

នៅ​ចុង​បញ្ចប់ អ្នក​គ្មាន​អ្វី​ធ្វើ​ក្រៅ​ពី​ទទួល​ការ​ពិត​នោះ​ឡើយ​ថា​យើង​បាន​បាត់​បង់​គេ​ហើយ។ អ្នក​ចាប់​ផ្ដើម​គិត​ពី​ជិវិត និង​សម្របសម្រួល​អ្វី​គ្រប់​យ៉ាង​ឡើង​វិញ។ យើង​ចាប់​ផ្ដើម ទំនាក់ទំនង​ថ្មី មិន​មែន​ដោយ​សារ​យើង​ភ្លេច តែ​យើង​ស៊ាំ​នឹង​ការ​គ្មាន​រូប​គេ​ហើយ។ ហើយ​គំនិត​ក៏​វិជ្ជមាន​ជាង​មុន៕

ចុចអាន៖

ប្រភព៖ blogtamsu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម