ល្បងប្រាជ្ញា៖ សម្អាងលើរបស់ដែលពួកគេកាន់ តើនរណាជាឃាតករ?

  • 2018-08-07 03:14:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្តភ័ក្ដិ​៤នាក់ តែងតែ​ចូល​កន្លែង​សូណា​ជាមួយ​គ្នា។ ពួកគេ​​តែងតែ​យក​របស់​មួយ​ចំនួន​ទៅ​តាម​ខ្លួន​ជានិច្ច។

  • បុរសទី១ ឈ្មោះ Jack ជា​តន្ត្រីករ តែង​យក​ឧបករណ៍ iPod ទៅ​ជាមួយ​សម្រាប់​ស្ដាប់​ចម្រៀង។

  • បុរសទី២ ឈ្មោះ Steve ជា​បុគ្គលិក​ធនាគារ តែង​យក​ដប​ទឹក​ទៅ​ជាមួយ​សម្រាប់​ផឹក។

  • បុរសទី៣ ឈ្មោះ Michael និង ជនរងគ្រោះ​ឈ្មោះ Patrick ជា​មេធាវី តែង​យក​ឯកសារ​មួយ​ចំនួន​​ទៅ​ជាមួយ​សម្រាប់​អាន។

នៅ​ថ្ងៃ​មួយ Patrick ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​កន្លែង​សូណា​នោះ​ដោយ​វត្ថុ​មុត​ស្រួច។ មិន​យូរ​ប៉ុន្មាន​ប៉ូលិស​ក៏​បាន​មក​ដល់ និង​ធ្វើ​ការ​ត្រួត​ពិនិត្យ​មើល ប៉ុន្តែ​ប៉ូលិស​បែរ​ជា​រក​មិន​ឃើញ​វត្ថុ​មុត​ស្រួច ដែល​ចាក់​សម្លាប់ Patrick ទៅ​វិញ។

តើ​ករណី​នេះ​អាច​កើត​ឡើង​យ៉ាង​ដូចម្ដេច? តើ​នរណា​ជា​ឃាតក? (សូម​​គិត​​ពិចារណា មុន​​មើល​​ចម្លើយ​នៅ​ខាង​ក្រោម)

ចម្លើយ៖ Patrick ត្រូវ​បាន​ចាក់​សម្លាប់​ដោយ Steve ដោយ​ប្រើប្រាស់​ដុំ​ទឹក​កក​មុត​ស្រួចនៅ​ក្នុង​ដប​ទឹក​របស់​គេ។ អាវុធ​ធ្វើ​ឃាត​នោះ បាន​រលាយ​ក្លាយ​ទៅ​ជា​ទឹក នៅ​ពេល​ដែល​ប៉ូលិស​មក​ដល់៕

ចុចអាន៖១០​ប្រទេស​​​​​ដែល​​សម្បូរ​​ចំនួន​​មនុស្ស​ធាត់​​ច្រើន​ជាង​គេ​លើ​​​ពិភព​លោក

ប្រភព៖ sabaynews អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម