រៀន​​ស្លៀកពាក់​ដូច ចៀ វៃ​ ឲ្យ​មើល​ទៅ​ក្មេង ទោះ​ស្ថិត​​ក្នុង​វ័យ​៤០​សិប​ប្លាយ​ក៏​ដោយ

  • 2018-08-06 02:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ទីល​ស្លៀកពាក់​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ដើរ​តួនាទី​យ៉ាង​សំខាន់ ជួយ​លើក​សម្រស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Ruby Lin ឲ្យ​មើល​ទៅ​ក្មេង​ជាង​វ័យ ទោះបី​ជា​នាង​មាន​វ័យ​ជ្រេ​ហើយ​ក៏​ដោយ។

ទោះ​បី​ជា​​បាន​បោះ​ជើង​ចូល​សិល្បៈ​ជាង​២០​ឆ្នាំ និង​មាន​វ័យ​​សែ​ហើយ​ក៏​ដោយ ក៏​សម្រស់​របស់​តារា​សម្ដែង​លំដាប់ A តៃវ៉ាន់ Ruby Lin នៅ​តែ​ឈរ​លំដាប់​ខ្ពស់​ក្នុង​វិស័យ​សិល្បៈ​ចិន​ដដែល។ ដើម្បី​ឲ្យ​មើល​ទៅ​ មិន​ចេះ​ចាស់​ដូច​នេះ ក្រៅ​ពី​ការ​ហាត់​ប្រាណ ការ​ទទួល​ទាន និង​ផលិតផល​ថែ​សម្រស់​​នោះ គេ​វាយ​តម្លៃ​ថា Style ​ខោអាវ​ជា​អាវុធ​ដែល​ជួយ​ឲ្យ​តួ​រឿង “ព្រះនាងយេយេ” មើល​ទៅ​ក្មេង​ជាង​អាយុ​ខ្លាំង។

ស្រី​ស្អាត​វ័យ​៤២​ឆ្នាំ មិន​ក្រែង​រអែង​ក្នុង​ការ​ស្លៀក​ខោអាវ​បែប​ស្ទាវ​ៗដូច​ជា​ខោ​ខ្លី ស្បែក​ជើង​ប៉ាតា ដើម្បី​ឲ្យ​ខ្លួន​មើល​ទៅ​ក្មេង​ជាង​វ័យ។ អាស្រ័យហេតុនេះ សម្រាប់​មិត្ត​ៗ​ ដែល​មាន​វ័យ​រាង​ជ្រេ កុំ​ភ័យ​ខ្លាច​ក្នុង​ការ​ប្ដូរ​ស្ទីល​ដើម្បី​មើល​ទៅ​ក្មេង​ជាង​វ័យ​អី៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម