តិចនិក​លាប​ក្រែម​៨​យ៉ាង​ដែល​ស្រីៗ​ត្រូវ​តែ​ដឹង​

  • 2018-08-06 01:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធម្មតា​ការ​ផាត់​មុខ​ស្អាត​មិន​ស្អាត​គឺ​អាស្រ័យ​លើ​ការ​លាប​ក្រែម​។ ពេល​ខ្លះ​ផាត់​មុខ​ស្អាត​ហើយ​តែ​ក្រែម​បែរ​ជា​ប្រតេក​ប្រតាក​ធ្វើ​ឱ្យ​ការ​ផាត់​មុខ​ទាំង​ប៉ុន្មាន​រលាយ​អស់។​ ហេតុ​នេះ​ហើយ​ស្រីៗ​យើង​ត្រូវ​ដឹង​ពី​តិចនិក​នេះ​ជៀសវាង​ការ​ធ្លោះ​ធ្លោយ​៖

១.​ លា​ហើយ​មាត់​ស្ងួត​ក្រែម​កក​

លាប​ប្រេង​រលោង​ហើយ​យក​ម៉ាស្ការ៉ា​មក​ផាត់​។ នោះ​បបូរ​មាត់​អ្នក​នឹង​មើល​ទៅ​រលោង​ស្អាត​ និង​មិន​ប្រតេកប្រតាក​ឬ​កកពេល​លាប​ក្រែម។

២.​ ជៀស​វាង​ការ​ប្រលាក់​ធ្មេញ​

ក្រោយ​ពី​លាប​ក្រែម​រួច​ បើ​អ្នក​មិន​ចង់​ឱ្យ​ប្រឡាក់​ធ្មេញ​ទេ​នោះ​គួរ​តែ​យក​ធ្វើ​មាត់​ស្រួច​ហើយ​លូក​ម្រាម​ដៃ​មួយ​ចូល​។ ធ្វើ​បែប​នេះ​ក្រែម​ដែល​ត្រូវ​ប្រឡាក់​ធ្មេញ​ច្បាស់​ជា​ជាប់​មក​លើ​ដៃ។

៣.​ ប្រើ​ក្រែម​ធ្វើ​ជា​ពណ៌​នៅ​លើ​ថ្ពាល់

ពេល​ខ្លះ​អ្នក​ចង់​ឱ្យ​មាត់​និង​ថ្ពាល់​អ្នក​មាន​ពណ៌​ដូច​គ្នា​នោះ​ មិន​បាច់​គិត​ច្រើន​ទេ​ យក​ក្រែម​មក​លាប​តិចៗ​ហើយ​ប្រើ​ដៃ​វាស​ជា​ការ​ស្រេច។

៤.​ ប្រើ​ម្សៅ​ផាត់​ភ្នែក​ (Eye Shadow) ដែល​បែក​ធ្វើ​ជា​ក្រែម​លាប​មាត់

ម្សៅ​ផាត់​ភ្នែក​ដែល​ប្រើ​ហើយ​ពិត​ជា​ពិបាក​នឹង​យក​មក​ប្រើ​វិញ​ណាស់។​ តែ​ពេល​នេះ​កុំ​បារម្ភ​ អ្នក​អាច​ប្រើ​វា​ឡើង​វិញ​បាន​ដោយ​ច្នៃ​ធ្វើ​ជា​ក្រែម​លាប​មាត់​វិញ។​ លាយ​វា​ជាមួយ​ប្រេង​ (Balm)​ បន្តិច​រួច​យក​មក​លាប​តាម​ធម្មតា។

៥.​ ប្រើ​ច្រាស​ផាត់​ភ្នែក​មក​ផាត់​ក្រែម​លើ​មាត់

៦.​ ប្រើ​ម្សៅ​ផាត់​មុខ​ Translucent​ ដើម្បី​ឱ្យ​ក្រែម​ជាប់​បាន​យូរ​

ដំបូង​អ្នក​យក​ក្រដាស​ជូត​មាត់​មួយ​សន្លឹក​មក​ផ្តិត​លើ​មាត់។ បន្ទាប់​មក​ផាត់​ម្សៅ​ផាត់​មុខ​ Translucent​ លើ​ក្រដាស​នោះ។​ ម្សៅ​នឹង​ជ្រាប​ចូល​តាម​ក្រដាស​ទៅ​មាត់​របស់​អ្នក​ហើយ​ក្រែម​របស់​អ្នក​ប្រាកដ​ជា​ជាប់​បាន​យូរ​ដោយ​សារ​ជាតិ​ម្សៅ។

៧.​ គូស​ទំហំ​មាត់​តាម​ដែល​អ្នក​ចង់​បាន​

អ្នក​អាច​គូស​មាត់​តាម​ដែល​អ្នក​ចង់​បាន​ដោយ​ប្រើ​ Concealer​ មក​លាប​លើ​មាត់​រួច​សឹម​គូស​ទម្រង់​មាត់​ដែល​អ្នក​ចង់​បាន។

៨.​ ប្រើ​ក្រែម​បាក់​ឡើង​វិញ​

នៅ​ពេល​ដែល​ក្រែម​បាក់​ កុំ​ទាន់​អាល​ចោល​អី​។ អ្នក​អាច​យក​វា​មក​ដុត​ភ្ជាប់​កន្លែង​ដែល​បាក់​ឬ​យក​វា​មក​ដុត​ឱ្យ​រាវ​ហើយ​ចាក់​ចូល​ក្រឡ​តូច​មួយ​ទុក​លាប​ពេល​ក្រោយ​ដោយ​ប្រើ​ច្រាស៕

ចុចអាន៖

ប្រភព៖ harpersbazaar ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម