មាន​លុយ​តែ​ម្យ៉ាង​ មិន​បាន​ធ្វើ​ឲ្យ​​ជីវិត​អ្នក​ថ្លៃ​ថ្នូរ​ទេ បើ​គ្មាន​ចំណុច​ទាំង​នេះ

  • 2018-07-25 01:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​លុយ​តែ​ម្យ៉ាង មិន​បាន​​ធ្វើ​ឲ្យ​ខ្លួន​យើង​មើល​ទៅ​ល្អ​នោះ​ឡើយ ប៉ុន្តែ​ការ​មាន​ចរិត​មារយាទ​ល្អ នឹង​ធ្វើ​ឲ្យ​យើង​មាន​តម្លៃ​ថ្លៃ​ថ្នូរ​ជាង​ការ​មាន​លុយ​ទៅ​ទៀត។

មនុស្ស​ទោះ​មាន ឬ​ក្រ​សុទ្ធ​តែ​មាន​ចិត្ត​មាន​បេះដូង។ គ្រាន់​តែ​យើង​មាន​អ្វី​ៗ​មិន​ស្មើ​គ្នា វា​មិន​បាន​មាន​ន័យ​ថា​ តម្លៃ​ជា​មនុស្ស​របស់​យើង​មិន​ស្មើ​គ្នា​នោះ​ទេ។

ចូរ​ធ្វើ​ជា​មនុស្ស​ដែល​ឲ្យ​តម្លៃ​មនុស្ស​តាម​រយៈ​ទង្វើ ព្រោះ​មនុស្ស​ទោះ​ក្រ ឬ​មាន គឺ​សុទ្ធ​តែ​ជា​មនុស្ស​ដូច​គ្នា។ កុំ​ប្រៀបធៀប កុំ​វាយ​តម្លៃ​ថា​គេ​ខ្ពស់​ ឬ​ទាប​ដោយ​ទ្រព្យ​សម្បត្តិ​ ប៉ុន្តែ​គួរ​វាយ​តម្លៃ​តាម​រយៈ​ទង្វើ ព្រោះ​មនុស្ស​មាន​តម្លៃ​ទាប​ ឬ​ខ្ពស់ គឺ​អាស្រ័យ​លើ​ចិត្ត​​គំនិត។

មនុស្ស​ម្នាក់ គួរ​ឲ្យ​គោរព មិន​អាស្រ័យ​លើ អាយុតំណែង នោះ​ទេ ប៉ុន្តែ​វា​អាស្រ័យ​លើ ការ​គិត ពាក្យ​សម្ដី និង ទង្វើ របស់​បុគ្គល​នោះ។

មេរៀន​ជីវិត​មួយ​​ពី​ការ​ជួបជុំ​របស់​មិត្ត​​សម្លាញ់​ ៣នាក់៖

អ្នក​ទី​១ ជិះ​ឡាន Mercedes តម្លៃ ១សែន​ដុល្លារ ​ជាប់​បំណុល​ធនាគារ ៣សែន​ដុល្លារ ជីវិត​របស់​គាត់​ស្ថិត​ក្នុង​ស្ថានភាព​ស្ទើរ​ស្លាប់​ស្ទើរ​រស់។

អ្នក​ទី ២ ជិះ​ឡាន​ Toyota តម្លៃ ២ម៉ឺន​ដុល្លារ គេ​ជំពាក់​លុយ​​ធនាគារ​ ៦ម៉ឺន​ដុល្លារ​ ជីវិត​របស់​គេ​​មាន​រឿង​ដែល​ត្រូវ​គិត​ជាប់​ជានិច្ច។

អ្នក​ទី​៣ ជិះ​ម៉ូតូ​តម្លៃ ១៥០០ដុល្លារ គេ​មាន​លុយ​ក្នុង​ធនាគារ ២ម៉ឺន​ដុល្លារ ជីវិត​គេ​ថ្វី​បើ​ដំណើរ​ទៅ​រលូន ប៉ុន្តែ​ក៏​មាន​អារម្មណ៍​ថា​ហេលហាល​គ្មាន​ន័យ។

  • នៅ​ពេល​អ្នក​ទាំង​ ៣​មក​ជួប​គ្នា៖

អ្នក​ជិះ​ម៉ូតូ ច្រណែន​អ្នក​ជិះ Toyota

អ្នក​ជិះ Toyota ច្រណែន​អ្នក​ជិះ Mercedes

អ្នក​ជិះ Mercedes ច្រណែន​អ្នក​ជិះ​ម៉ូតូ

នេះ​គឺ​ជា​ការ​ពិត​ក្នុង​សង្គម​ដែល​ម្នាក់​ៗ​គឺ​សុទ្ធ​តែ​ជា​ទាសករ​របស់​​ប្រាក់ និង​ជោគវាសនា។

ឆ្មារ ចូល​ចិត្ត​ស៊ី​ត្រី ប៉ុន្តែ​បែរ​ជា​មិន​ចេះ​ហែល​ទឹក

ត្រី ចូល​ចិត្ត​ស៊ី​ដង្កូវ ប៉ុន្តែ​ក៏​មិន​អាច​ឡើង​មក​គោក ដើម្បី​រក​ដង្កូវ​ស៊ី​បាន។

ទេវតា យក​ចំណី​ជា​ច្រើន​មក​ជន្ល​យើង ប៉ុន្តែ​​មិន​​​ដែល​​​ឲ្យ​​មក​យើង​ដោយ​​ងាយ​ៗ​នោះ​ទេ។

រឿង​ធំ​ប៉ុណ្ណា​ក៏ដោយ​នៅ​ថ្ងៃ​នេះ នឹង​អាច​ក្លាយ​ជា​រឿង​តូច​តាច​នៅ​ថ្ងៃ​ស្អែក។

រឿង​ធំ​ប៉ុណ្ណា​ក៏​ដោយ​ក្នុង​ឆ្នាំ​នេះ​ នឹង​អាច​ក្លាយ​ជា​រឿង​និទាន​​នៅ​ឆ្នាំ​ក្រោយ។

ចុង​ក្រោយ ជីវិត​របស់​យើង​គឺ​សល់​ត្រឹម​រឿង​និទាន​ទុក​គ្រាន់​និយាយ​ឲ្យ​អ្នក​ដទៃ​ស្ដាប់ ដូច្នេះ​សូម​ធ្វើ​អំពើ​ល្អ​ទុក​ឲ្យ​បាន​ច្រើន នៅ​ពេល​ស្លាប់​ទៅ​យើង​នឹង​ស្លាប់​ដោយ​​មាន​កិត្តិយស ៕

ប្រភព៖ postnoname ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម