តិចនិក​រៀប​ចំ​ខ្លួន​ទៅ​សម្ភាសន៍​ការងារ​ ឲ្យ​​មើល​ទៅ Professional ទាក់​ចិត្ត HR តាំង​ពី​ជួប​ដំបូង (វីដេអូ)

  • 2018-07-24 03:27:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធម្មតា​ការ​សម្ភាសន៍​ការងារ​ ដូច​ជា​ការ​ប្រលង​មួយ​ដូច្នេះ​ដែរ​ គឺ​ថា​អ្នក​អាច​ជាប់​ ឬ​ធ្លាក់​អាស្រ័យ​លើ​ជំនាញ​ បទ​ពិសោធន៍​ និង​សំខាន់​​បំផុត​នោះ​គឺ​ ចំណាប់​អារម្មណ៍​ពេល​ជួប​ដំបូង​(First Impression)។​

ជា​ទូរ​ទៅ​មុន​នឹង​សាក​សួរ​រក​បទ​ពិសោធន៍​និង​ជំនាញ​ ចំណាប់​អារម្មណ៍​ដំបូង​ដែល​​និយោជក​វាយ​តម្លៃ​មក​យើង​គឺ​ការ​ចេះ​រៀប​ចំ​ខ្លួន​ឲ្យ​មើល​ទៅ​ ឆ្លាត​ មាន​ភាព​ជឿជាក់​ និង​មាន​សមត្ថភាព​នេះ​ឯង។​

ដើម្បី​យក​ឈ្នះ​លើ​ចំណាប់​អារម្មណ៍​ដំបូង​នេះ​ កញ្ញា​ សូម​ណែនាំ​ពី​តិចនិក​ក្នុង​ការ​ផាត់​មុខ​​និង​ស្លៀក​ពាក់​ដើម្បី​សម្ភាសន៍​បាន​ជោគជ័យ​៖​

១.​ ការ​ផាត់​មុខ

ការ​ផាត់​មុខ​ទៅ​សម្ភាសន៍​ការងារ​គឺ​ចាំ​បាច់​ ព្រោះ​វា​អាច​បញ្ជាក់​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លួន​ឯង​ដោយ​មិន​ឲ្យ​មាន​កំហុស​ឆ្គង​ឡើយ។​ ម៉្យាង​ទៀត​វា​អាច​ឆ្លុះ​បញ្ចាំង​ថា​អ្នក​ជា​មនុស្ស​ឧស្សាហ៍​ផង​ដែរ។​ ផាត់​មុខ​ទៅ​សម្ភាសន៍​ការងារ​គួរ​តែ​ធ្វើ​បាន​លឿន​​តែ​ការពារ​ស្បែក​មុខ​បាន​ល្អ។ ដូច​ជា​ប្រើ​ម្សៅ​ Cushion​ ម៉្សៅ​ផាត់​ប្រភេទ​ទឹក​ ដែល​មាន​ធាតុ​ផ្សំ​សំខាន់​ៗ​ចូល​គ្នា​ស្រាប់​ដូច​ជា​ សេរ៉ូម​ ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ និង​ម្សៅ​ផាត់​។​ ដូច្នេះ​វា​ចំណេញ​ពេល​ច្រើន​ក្នុង​ការ​ប្រើ​ប្រាស់។​

២.​ ការ​ស្លៀក​ពាក់​

ការ​ស្លៀក​ពាក់​ត្រូវ​ឲ្យ​មើល​ទៅ​ដូច​ អ្នក​ជំនាញ​ (Professional) ​​ដូចជា​ តឺនុយ​អាវ​ក្នុង​ ក្នុង​សំពត់​ឬ​ខោ​ ចាំ​បាច់​ត្រូវ​តែ​មាន​អាវ​ធំ​​ពី​ខាង​ក្រៅ។​ ចំណែក​ស្បែក​ជើង​វិញ​គឺ​កែង​ប្រវែង​មួយ​តឹក​ បិត​ជិត​មុខ​អស់​។​ អ្នក​គួរ​ជ្រើស​រើស​ពណ៌​ខ្មៅ​ព្រោះ​វា​ជា​ពណ៌​ Professional​ និង​ម៉្យាង​ទៀត​អាច​លាក់​រាង​ឲ្យ​មើល​ទៅ​ឃើញ​តូច​ផង​ដែរ​។ នេះ​សម្រាប់​ការ​សម្ភាស​​ន៍​ការងារ​លក្ខណៈ​ផ្លូវការ​ទូទៅ ប៉ុន្តែ​បើសិន​អ្នក​​ត្រូវ​ទៅ​សម្ភាសន៍​ការងារ​បែប​យុវវ័យ ឬ Creative ផ្សេង​ៗ អ្នក​អាច​បត់បែន​ការ​​ស្លៀក​ពាក់​របស់​ខ្លួន​​ទៅ​តាម​តួនាទី​ ឬ​បរិយាកាស​ក្រុមហ៊ុន​ក៏​ជា​ការ​ល្អ​ដែរ ៕

វីដេអូ៖​

ចុចអាន៖ស្បែក​ស្រអែម​មិន​ជា​បញ្ហា​ យល់​ដឹង​ពី​ពណ៌​សម្លៀកបំពាក់​ដែល​ពាក់​ទៅ​ជួយ​លើក​សាច់​ឲ្យ​ឃើញ​ស

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម