ស្បែក​ស្រអែម​មិន​ជា​បញ្ហា​ យល់​ដឹង​ពី​ពណ៌​សម្លៀកបំពាក់​ដែល​ពាក់​ទៅ​ជួយ​លើក​សាច់​ឲ្យ​ឃើញ​ស

  • 2018-07-23 07:51:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្បុរ​ស្បែក​ស​ថ្លា​ជា​អ្វី​ដែល​គ្រប់​គ្នា​ជា​ពិសេស​ស្រី​ៗ​តែ​ម្ដង​។​ មាន​វិធី​ច្រើន​ណាស់​ដែល​ជួយ​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​ស​ភ្លឺ​រលោង​ ក្នុង​នោះ​ដែរ​ការ​ជ្រើស​រើស​ពណ៌​សម្លៀក​បំពាក់​ ដែល​សក្ដិសម​និង​សម្បុរ​ពាក់​ទៅ​ជួយ​លើក​សាច់​ឲ្យ​ស​ថ្លា​ ភ្លឺ​ចែង​ចាំង​។ ម៉ូដ​សម្លៀក​បំពាក់​ក៏​ឲ្យ​ត្រូវ​តាម​កាលៈទេសៈ​ផង​ដែរ​ ទើប​ពាក់​ទៅ​មិន​ឆ្គង។​ ពណ៌​សម្លៀក​បំពាក់​ដែល​ជួយ​លើក​សម្បុរ​ឲ្យ​មើល​ទៅ​ឃើញ​ស​ចែង​ចាំង​នោះ​ចែក​ចេញ​ជា​ពីរ​ប្រភេទ​គឺ​៖​

១.​ពណ៌​ដិត​

មនុស្ស​ភាគ​ច្រើន​យល់​ថា​ពណ៌​ដិត​ៗ​ឬ​ក្រម៉ៅ​ ធ្វើ​ឲ្យ​មើល​ឃើញ​ស្បែក​ស្រអាប់​តាម​ តែ​នេះ​ជា​ការ​យល់​ខុស​។​ ផ្ទុយ​ទៅ​វិញ​ពណ៌​ដិត​ៗ​ប៉ុន្មាន​ពណ៌​នេះ​ជួយ​ធ្វើ​ឲ្យ​ស្បែក​មើល​ឆ្លុះ​ ហើយ​ភ្លឺ​​ចែង​ចាង៖

ពណ៌​ខ្មៅ

សម្រាប់​អ្នក​មាន​ស្បែក​ស្រអែម​ឬ​ស្រអាប់​ ចង់​ឲ្យ​ខ្លួន​មើល​ទៅ​ឆ្លុះ​ឬ​លេច​ធ្លោ​គួរ​ស្លៀក​រ៉ូប​ពណ៌​ខ្មៅ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពណ៌​នេះ​ ធ្វើ​ឲ្យ​មើល​ទៅ​រាង​ស៊ិចស៊ី​គូរ​ឲ្យ​ទាក់​ទាញ។​

ចង់បានម៉ូដនេះសូមចុចត្រង់នេះ ឬ​ ​ផ្ញើ​រូប​នេះ​ទៅ​ផ្នែក​លក់​​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​១០%

ពណ៌​ទឹក​ក្រូច​ដិត​

បើ​អ្នក​ស​ល្មម​ៗ​ដាក់​សម្លៀក​បំពាក់​ពណ៌​នេះ​ទៀត​គឺ​កាន់​តែ​ស​ចាំង​តែ​ម្តង។​ សម្រាប់​ពណ៌​អាច​ជ្រើស​រើស​សម្លៀក​បំពាក់​របៀប​សាមញ្ញ​ធម្មតា។​

ពណ៌​ក្រហម​

រ៉ូប​ពណ៌​ក្រហម​ច្បាស់​ជា​ជួយ​ឲ្យ​អ្នក​ចែង​ចាំង​ក្នុង​កម្មវិធី​ជា​មិន​ខាន។​

ចង់បានម៉ូដនេះសូមចុចត្រង់នេះ ឬ​ ​ផ្ញើ​រូប​នេះ​ទៅ​ផ្នែក​លក់​​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​១០%

ពណ៌​បៃតង​ចាស់​

ទោះ​ពណ៌​នេះ​ស្រអាប់​ក្តី​ តែ​នៅ​ពេល​ដាក់​លើ​ខ្លួន​វា​ប្រែ​ជា​បិត​បាំង​ស្បែក​ស្រអាប់​ទៅ​វិញ​ ហើយ​ឲ្យ​មក​វិញ​នៅ​ស្បែក​ដែល​ភ្លឺ​ នៅ​ពេល​ចាំង​ពន្លឺ​ថ្ងៃ​ជា​ដើម។​ ​

២.​ ពណ៌​ស្រាលៗ​

ពណ៌​ស្រាល​ ឬ​ Pastle Color​ ក៏​ជា​ពណ៌​ដែល​លើក​សាច់​ផង​ដែរ​។​ ដោយ​សារ​ពណ៌​ទាំង​នោះ​ស្រាល​ទើប​ធ្វើ​ឲ្យ​ត្រូវ​គ្នា​ជា​មួយ​សាច់​ឬ​ពណ៌​សម្បុរ​។​ ពណ៌​ស្រាល​ៗ​ដែល​ជួយ​លើក​ពណ៌​ស្បែក​រួម​មាន៖​

ពណ៌​ស

មិន​ថា​អ្នក​ស្រអែម​ប៉ុណ្ណា​ទេ​ ពណ៌​ស​នឹង​ជួយ​ឲ្យ​អ្នក​មើល​ទៅ​ជ្រះ​ និង​ចែង​ចាំង​ផង​ដែរ។​

ពណ៌​ផ្កាឈូក​

ពណ៌​ផ្កា​ឈូក​ស្រាល​ៗ​ ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់​និង​ជា​ពណ៌​ស្រី​ៗ​គ្រប់​គ្នា​ស្រលាញ់​ផង​ដែរ។​

ចង់បានម៉ូដនេះសូមចុចត្រង់នេះ ឬ​ ​ផ្ញើ​រូប​នេះ​ទៅ​ផ្នែក​លក់​​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​១០%

ពណ៌​ផ្ទៃ​មេឃ​

មិន​សូវ​ខុស​គ្នា​ ពី​ពណ៌​ផ្កាឈូក​ឡើយ​ ពណ៌​ផ្ទៃ​មេឃ​ជួយ​ឲ្យ​ស្បែក​ឃើញ​ស​ភ្លឺ​ ចែង​ចាំង​ គួរ​ឲ្យ​ទាក់​ទាញ​។​

ចង់បានម៉ូដនេះសូមចុចត្រង់នេះ ឬ​ ​ផ្ញើ​រូប​នេះ​ទៅ​ផ្នែក​លក់​​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​១០%

ពណ៌​ដី​ខ្ចី

មិន​ត្រឹម​តែ​ជួយ​ធ្វើ​ស្បែក​មើល​ទៅ​ភ្លឺ​ទេ​ តែ​ពណ៌​នេះ​ល្អ​សក្ដិសម​សម្រាប់​គ្រប់​កម្មវីធី​មិន​ថា​តូច​ឬ​ធំ​ឡើយ។​ ម៉្យាង​ទៀត​ងាយ​ស្រួល​ពាក់​ស្បែក​ជើង​ ព្រោះ​ពណ៌​នេះ​ស៊ី​ជា​មួយ​គ្រប់​ពណ៌៕

ចុចអាន៖តិចនិច​ស្លៀក​ពាក់​ឲ្យ​មើល​ទៅ​ខ្ពស់ ស្អាត សម្រាប់​នារី​ដែល​មាន​រាងតូច​ច្រឡឹង!

ប្រភព៖ Eva ប្រែ​សម្រួល៖ Pencharm