សូម​សរសើរ! សាលា​អន្តរជាតិ​មួយ​នៅ​ខ្មែរ ទិញ​សុទ្ធ​តែ​បន្លែ​ធម្មជាតិ ធ្វើ​ម្ហូប​ឲ្យ​ក្មេង​ញ៉ាំ

  • 2018-07-24 09:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខួរ​ក្បាល​ក្មេង​លូត​លាស់​ឆាប់​រហ័ស​ខ្លាំង​ក្នុង​ដំណាក់​កាល​ប៉ុន្មាន​ឆ្នាំ​ដំបូង​បន្ទាប់​ពី​ចាប់​កំណើត។ ត្រឹម​អាយុ ៣ ឆ្នាំ ខួរ​ក្បាល​លូត​លាស់​ស្ទើរ​តែ​មាន​ទំហំ ៩០% នៃ​ទំហំ​ខួរ​ក្បាល​របស់​មនុស្ស​ពេញ​វ័យ​ទៅ​ហើយ។ ការ​អភិវឌ្ឍ និង​លូតលាស់​ខួរ​ក្បាល​ក្មេង អាស្រ័យ​ចម្បង​បំផុត​លើ​ចំណី​អាហារ ហើយ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​សិក្សា​រៀន​សូត្រ និង​អាកប្បកិរិយារបស់​គេ។

របប​អាហារ​មាន​សុខភាព​ល្អ និង​តុល្យភាព អាច​ជួយ​ឲ្យ​ក្មេង​រីក​លូតលាស់​ពេញ​លេញ​លើ​សមត្ថភាព​ចងចាំ ការ​ស្យង់ (ផ្ដោត​អារម្មណ៍) និង​សមត្ថភាព​ផ្លូវ​ចិត្ត។ ចៀសវាង​ការ​ផ្ដល់​ក្មេងៗ​នូវ​អាហារ​ដែល​ជា​ប្រភេទ​អាហារ​កំប៉ុង​ចេញ​ពី​រោងចក្រ (Processed Food) និង​ផ្ដល់​នូវ​អាហារ​ដែល​មាន​សុវត្ថិភាព អនាម័យ ជា​រឿង​ល្អ​បំផុត​សម្រាប់​ការ​លូតលាស់​របស់​ក្មេង​ទាំង​ផ្នែកបញ្ញា​ស្មារតី ទាំង​រាង​កាយ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ស្រី Ali Copple នាយិកា​សាលា Forest Hill International School ពេល​ផ្ដល់​បទ​សម្ភាស​ដល់ Sabay។

នាយិកា​ជនជាតិ​អាមេរិក​ផ្នែក​អប់រំ និង​ការ​អភិវឌ្ឍ​ក្មេង​រូប​នេះ ទទួល​ស្គាល់​ថា សុវត្ថិភាព​បន្លែ​ផ្លែ​ឈើ​សម្រាប់​ចម្អិន​អាហារ នៅ​មាន​កម្រិត។ ដើម្បី​សុវត្ថិភាព​ដល់​ការ​លូត​លាស់​របស់​ក្មេងៗ សាលា​សុខ​ចិត្ត​ចំណាយ​ទ្វេ​ដង​ក្នុង​ការ​ទិញ​បន្លែ​សុវត្ថិភាព​ដែល​គ្មាន​ថ្នាំ​ពុល​សត្វ​ល្អិត ឬ​ថ្នាំ​គីមី មក​ធ្វើ​ម្ហូប​ឲ្យ​ក្មេងៗ​នៅ​សាលា​រៀន​របស់​អ្នក​ស្រី។

"យើង​ព្យាយាម​ប្រើ​បន្លែ​ផ្លែឈើ​ស្អាត គ្មាន​ជាតិ​ពុល។ យើង​មាន​អ្នក​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ដល់​យើង​ដែល​ពួកគេ​ធានា​នូវ​បន្លែ​គ្មាន​ជាតិ​ពុល"។ អ្នក​ស្រី​បញ្ជាក់។

ដោយ​សារ​អ្នកស្រី​ជា​អ្នក​ជំនាញ​ផ្នែក​ការ​លូតលាស់​របស់​ក្មេង​ដែរ​នោះ អ្នក​ស្រី​ផ្ទាល់​បាន​កំណត់​មុខ​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ​សម្រាប់​ក្មេងៗ​ខុសៗ​គ្នា​ទៅ​តាម​ថ្ងៃ ដើម្បី​ធានា​នូវ​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ដល់​តម្រូវ​ការ​​លូត​លាស់​ដល់​ក្មេង​នៅ​សាលា​របស់​អ្នក​ស្រី។

ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សុវត្ថិភាព​ចំណី​អាហារ សាលា​អន្តរជាតិ​មួយ​នេះ ក៏​បាន​តាម​ដាន​សុខភាព​របស់​ក្មេង​យ៉ាង​ជិត​ស្និទ្ធ​ផង​ដែរ ដោយ​ក្មេងៗ​ត្រូវ​តម្រូវ​ឲ្យ​ឆែក​សុខភាព​រាល់​ថ្ងៃ​មុន​ចូល​រៀន។ បើ​មាន​ករណី​មិន​ស្រួល (ក្ដៅ​ខ្លួន ផ្ដាសាយ) សាលា​នឹង​ជូន​ដំណឹង​ឪពុក​ម្ដាយ​ភ្លាម​ដើម្បី​យក​កូន​ទៅ​ព្យាបាល ចៀស​វាង​ទុក​ស្ថាន​ឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ ឬ​ឆ្លង​ទៅ​ក្មេង​ដទៃ​ក្នុង​សាលា។ សាលា​អន្តរជាតិ Forest Hill International School ស្ថិត​ក្នុង​ជម្រើស​របស់​ឪពុកម្ដាយ​សម័យ​ថ្មី​នៅ​កម្ពុជា ព្រោះ​​សាលា​នេះ ផ្ដល់​ស្តង់ដារ​អប់រំ​បែប​អាមេរិក​ពិត​ប្រាកដ ដោយ​មាន​គ្រូ​បរទេស​មាន​សមត្ថភាព និង​ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​ត្រឹម​ត្រូវ ។

Forest Hill International School មាន​លក្ខណៈ​ពិសេស​សំខាន់ៗ​ជួយ​ដល់​ការ​លូត​លាស់​ក្មេង៖

  • ធ្វើ​ឲ្យ​ក្មេង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ភាព​ឯករាជ្យ តាម​រយៈ​ការ​ផ្ដល់​ឱកាស​ឲ្យ​ក្មេង​អាច​អនុវត្ត​លើ​របស់​ដែលគេ​ចូល​ចិត្ត​រៀន និង​ធ្វើ
  • ថ្នាក់​រៀន​ទូលាយ ស្ងប់ស្ងាត់ មាន​ពន្លឺ​ធម្មជាតិ​គ្រប់​គ្រាន់
  • បរិស្ថាន​ស្អាត​ល្អ និង​មាន​អនាម័យ​មិន​បាច់​ខ្លាច​ក្មេង​ឈឺ
  • ការ​ត្រួត​ពិនិត្យ​សុខភាព​ជា​ប្រចាំ
  • គ្រូ​បរទេស​ឯកទេស​បែប Montessori ឯ​ជំនួយ​ការ​គ្រូ​ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​ត្រឹម​ត្រូវ​លើ​ការ​អភិវឌ្ឍ​លូត​លាស់​របស់​ក្មេង។ សាលា​នេះ​មាន​កម្មវិធី​សិក្សា​ចំនួន ៣ គឺ (១) ការ​ថែទាំ​ក្មេង​បែប Montessori ចាប់​ពី​អាយុ ៣ ខែ - ៣ ឆ្នាំ, (២) មត្តេយ្យ​សិក្សា អាយុ ៣-៦ ឆ្នាំ និង​ចុង​ក្រោយ គឺ​កម្មវិធី​បឋម​សិក្សា​ស្តង់ដារ​អាមេរិក។ ការ​ចុះ​ឈ្មោះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ​ត​ទៅ ដោយ​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ១០% លើ​តម្លៃ​សិក្សា និង​ការ​បញ្ចុះ​តម្លៃ ១០០% លើ​ថ្លៃ​ចុះ​ឈ្មោះ​នៅ​ក្នុង​ខែ​ កក្កដា នេះ ព្រម​ទាំង​មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ទី៣។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖
  • ទូរសព្ទ 017 388 884 (Montessori Daycare) / 095 666 555 (Preschool & Kindergarten)
  • វិបសាយ www.foresthill.education
  • ឬ​សាកសួរ​ព័ត៌មាន​នៅ​សាលា​ផ្ទាល់ ទីតាំង​ផ្ទះ​លេខ​៣៣ ផ្លូវ​២២២ សង្កាត់​បឹងរាំង ខណ្ឌ​ដូន​ពេញ (ក្រោយ​សាលា ACE)៕

អត្ថបទ៖ សុផាត