ទស្សនិកជន​សើច​ចេញ​ទឹក​ភ្នែក​ពេល​ឃើញ​​រឿង​ថ្មី​របស់​ Yang Mi ពាក់​ចិញ្ជៀន​ជ័រ និង​គ្រឿង​កាឡៃ

  • 2018-07-22 03:20:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទស្សនិកជន​របស់​រឿង​ភាគ “The Legend of Fudao” ទប់​សំណើច​មិន​ជាប់​ពេល​រឿង​ដែល​ត្រូវ​បោះ​ទុន​ធំ​នេះ ប្រើ​​ឧបករណ៍​តម្លៃ​ថោក​មក​ថត​។ បង្ហាញ​មុខ​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា ខ្សែ​ភាពយន្ត​ភាគ​ថ្មី​របស់​តារា​​សម្ដែង​ស្រី​ល្បី​ឈ្មោះ Yang Mi "The Legend of Fudao” កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ច្រើន​បំផុត​នៅ​ពេល​បច្ចុប្បន្ន។ ថ្មី​ៗ​នេះ ក្រុម​ការងារ​របស់​រឿង​នេះ​បាន​ប្រកាស​ថា រឿង​របស់​ខ្លួន​បាន​មាន​ចំនួន​អ្នក​មើល​ឡើង​ដល់​៣​ពាន់​លាន​ដង​ហើយ លើ​អ៊ីនធឺណិត។

យ៉ាងណាក្ដី អ្វី​ដែល​ទាក់ទាញ​អ្នក​មើល​តិច​ដែរ​នោះ​គឺ គ្រឿង​ឧបករណ៍​ដែល​ប្រើ​ក្នុង​រឿង​ទៅ​វិញ។ តាម​នោះ​ដែរ ចំពោះ​រឿង​បុរាណ​មុន​ៗ​ដែល​ជា​គម្រោង​ធំ ដូច​រឿង​នេះ​ដែរ គឺ​សុទ្ធ​តែ​ប្រើ​ឧបករណ៍​ស្រោប​មាស ឬ​យ៉ាង​ហោច​ណាស់​ក៏​ប្រើ​ស្ពាន់​ជំនួស​ដែរ ជាក់​ស្ដែង​ដូច​រឿង “The Legend of Mi Yue” របស់​កំពូល​តារា​សម្ដែង Sun Li ជា​ដើម។ ផ្ទុយ​មក​វិញ ក្នុង​វណ្ណកម្ម​លើក​នេះ គេ​បែរ​ជា​ឃើញ​ថា អ្នក​ចៀបចំ​ប្រើ​គ្រឿង​កាឡៃ​ឲ្យ​តួ​ប្រើ​ប្រាស់ ដូច​ជា​ឈុត​រៀបការ​របស់ Fudao នាង​បាន​ពាក់​មកុដ​ជ័រ​យ៉ាង​ច្បាស់​ក្រឡែត។ នៅ​ឈុត​មួយ​ទៀត គេ​បាន​ឃើញ​តួ​ប្រើ​កាំបិត​ជ័រ និង​ពាក់​ចិញ្ចៀន​ជ័រ​ថែម​ទៀត។ ទន្ទឹម​នឹង​មតិ​រិះគន់​ដោយ​វាយ​តម្លៃ​ថា​ក្រុមការងារ​រៀបចំ​មិន​យក​ចិត្ត​ទុក​ដាក់​នោះ ក៏​មាន​ពាក្យ​សរសើរ​ផង​ដែរ​ថា ដោយ​សារ​តែ​ពាក់​មកុដ​ជ័រ​ដូច​នេះ​ហើយ ទើប Yang Mi ងាយ​ស្រួល​ហោះហើរ​ដោយ​មិន​ចាំបាច់​ខ្លាច​ជ្រុះ​មកុដ ដូច​ពេល​ពាក់​មកុដ​មាស​មែនទែន៕

ចុចអានបន្ត៖

ប្រភព៖ ngoisao ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម