ជំនាញបំណិនជីវិត ៧ យ៉ាង ឪពុកម្ដាយគួរបង្រៀនកូនក្រោម ១០ ឆ្នាំ ឲ្យចេះ
- 2018-07-23 03:16:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនាញបំណិនជីវិត ៧ យ៉ាង ឪពុកម្ដាយគួរបង្រៀនកូនក្រោម ១០ ឆ្នាំ ឲ្យចេះ
បំណិនជីវិត ជាជំនាញសំខាន់បំផុតក្នុងឆាកជីវិតបន្ទាប់ពីចំណេះដឹង និងជំនាញបច្ចេកទេស ដើម្បីឲ្យមនុស្សម្នាក់ៗអាចរស់នៅដោយឯករាជ្យ និងសម្រេចការងារបានជោគជ័យ។ បើអ្នកបង្រៀនក្មេងៗឲ្យមានជំនាញបំណិនជីវិតកាន់តែឆាប់ កាន់តែល្អ ក្នុងមានទាំងជំនាញរឹង និងទន់។
មានជំនាញបំណិនជីវិត ៧ យ៉ាង អ្នកត្រូវបង្រៀនក្មេងឲ្យមុនគេអាយុ ១០ ឆ្នាំ៖
ជំនាញរឹង
ជំនាញរឹង សំដៅលើការរៀនអនុវត្តផ្ទាល់ ចាំបាច់ខ្លាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ការបង្រៀនឲ្យកូនចេះជំនាញទាំងនេះ គឺដើម្បីប្រាកដថា ទោះបីគ្មានអ្នកនៅជុំវិញខ្លួន ក៏គេធ្វើអ្វីដោយខ្លួនឯងបានដែរ។ ជំនាញរឹងមានច្រើន តែជំនាញសំខាន់ដែលក្មេងៗត្រូវរៀនមាន៖
១. ចេះបោកសម្លៀកបំពាក់
យុវវ័យមួយចំនួនក្នុងពេលបច្ចុប្បន្នមិនទាន់ទាំងចេះបោកសម្លៀកបំពាក់ខ្លួនឯងផង។ អ្នកគួរបង្រៀនកូនឲ្យហើយពីរបៀបបោកសម្លៀកបំពាក់ និងណែនាំថាខោអាវបែបណាគួរប្រើដៃបោក ឬបែបណាប្រើម៉ាស៊ីន។
២. កិច្ចការផ្ទះបាយ
ក្រោម ១០ ឆ្នាំ ជាទូទៅមិនមែនជាអាយុសម្រាប់ក្មេងអាចចម្អិនអាហារបានទេ តែអ្នកគួរដាក់ការងារក្នុងផ្ទះបាយខ្លះឲ្យពួកគេធ្វើ ដូចជា រៀបចំតុអាហារ ទុកដាក់ស្លាបព្រាចាន ទាំងមុន និងក្រោយញ៉ាំហើយ។ អ្នកអាចឲ្យគេសាកធ្វើអាហារងាយៗបាន ដូចជា កាត់នំប៉័ង បកសំបកពងទា ចាក់ទឹកដោះគោក៏បាន។
៣. រុំរបួស
គ្រោះថ្នាក់ចៃដន្យអាចកើតមានឡើង ពិសេសសម្រាប់ក្មេងៗក្រោម ១០ ឆ្នាំដែលជាវ័យរពឹស។ ក្រៅពីបង្រៀនកូនឲ្យចេះថែទាំខ្លួន អ្នកក៏គួរណែនាំពួកគេពីវិធីលាង និងរុំរបួសដោយខ្លួនឯង។ អ្វីដែលសំខាន់ គឺអ្នកត្រូវមានប្រអប់ថ្នាំប្រចាំការក្នុងផ្ទះជានិច្ច។ បើយល់ថាពួកគេធំល្មមគ្រប់គ្រាន់ អ្នកអាចរកពេលណាល្អបង្រៀនគេពីវិធីសង្គ្រោះបឋមក៏បាន។
៤. សម្អាតផ្ទះ
អនាម័យជារឿងសំខាន់ ហើយការបង្រៀនឲ្យក្មេងសម្អាតផ្ទះ ឬលាងបង្គន់ក៏មិនមែនជាបន្ទុកធ្ងន់ដល់ពួកគេដែរ។ អ្នកគួរបន្សាំពួកគេដោយចាប់ផ្ដើមពីការបោស លាយសាប៊ូជូតផ្ទះ ជូតឡាបូលាងដៃ និងចានបង្គន់ ជាដើម។ កុំភ្លេចឲ្យសោះ នៅពេលធ្វើការងារទាំងនេះរួច អ្នកត្រូវឲ្យគេលាងសម្អាតដៃ និងខ្លួនប្រាណឲ្យស្អាត ចៀសវាងការឆ្លងមេរោគផ្សេងៗ។
ជំនាញទន់
ជំនាញទន់ ដើរតួនាទីចាំបាច់ក្នុងការលត់ដំ ចិត្តគំនិត អារម្មណ៍មនុស្ស និងបណ្ដុះការគិតវិជ្ជមានឈានទៅរកភាពជាអ្នកដឹកនាំ។ អ្នកគ្រូ DYSI Nory នាយិកាសាលាអន្តរជាតិ AppleTree លើកឡើងថា កុមារជាវ័យដែលងាយបណ្ដុះជំនាញនេះជាងគេ ទើបសាលាសម្រេចបញ្ចូលជំនាញទន់សតវត្សទី២១ មិនអាចខ្វះបានមួយនេះ ទៅក្នុងកម្មវិធីសិក្សា។ ជំនាញទាំងនោះមាន៖
៥. ទម្លាប់នៃការគិតទាំង៧ ឬ 7 Habits
នេះជាជំនាញការគិត ដកស្រង់ពីសៀវភៅ “The 7 Habits of Highly Effective People" របស់អ្នកនិពន្ធ Stephen R. Covey ដ៏ល្បីល្បាញទូទាំងពិភពលោក។ ចំណុចនីមួយៗនៅក្នុងមេរៀននេះ នឹងនាំឲ្យក្មេងរៀនចេះទម្លាប់ ៧ យ៉ាង៖
អត្ថបទពាក់ព័ន្ធ៖ កម្មវិធីសិក្សាមានបញ្ចូលមេរៀន “The 7 Habits” ជួយក្មេងៗសម្រេចគោលដៅ មានភាពជាអ្នកដឹកនាំ
ទម្លាប់ទាំងនេះ នឹងនាំឲ្យក្មេងយល់ការរាក់ជ្រៅ ចេះកំណត់គោលដៅ ចេះធ្វើការងារជាក្រុម មានភាពជាអ្នកដឹកនាំ និងចេះអភិវឌ្ឍខ្លួនសម្រាប់អនាគត។
៦. ចេះធ្វើ Project ផ្សេងៗ
សម័យនេះ បើចង់ឲ្យកូនរៀនមិនចាញ់គេ អ្នកត្រូវបណ្ដុះជំនាញខ្លះសម្រាប់គេឲ្យហើយ មុនចូលរៀនកម្រិតវិទ្យាល័យ ឬមហាវិទ្យាល័យ។ Project Based Learning ជាជំនាញដោះស្រាយបញ្ហា ដែលនាំឲ្យក្មេងមានការត្រិះរិះពិចារណាខ្ពស់ មានគំនិតច្នៃប្រឌិត ចេះឆ្ងល់ ចង់ធ្វើ និងស្រាវជ្រាវ។ Project Based Learning ប្រៀបដូចជាការសិក្សាពីជីវិតជាក់ស្ដែង ដែលតម្រូវឲ្យក្មេងតាមសង្កេត និងដេញរកចម្លើយរហូតដល់គម្រោងខ្លួនបញ្ចប់។ មិនត្រឹមតែប៉ុណ្ណោះ ក្មេងនឹងទទួលបានផលិតភាពការងារខ្ពស់ជាមួយការស្រាវជ្រាវរបស់ពួកគេ និងចេះលះបង់ភាពភ័យខ្លាច ព្រោះកម្មវិធីនេះតម្រូវឲ្យសិស្សទាំងអស់មានភាពក្លាហានក្នុងការធ្វើបទបង្ហាញ។
អត្ថបទពាក់ព័ន្ធ៖ បង្រៀនក្មេងធ្វើ Project តាំងពីបឋមសិក្សា ផ្ដល់ប្រយោជន៍មហាសាលដល់អនាគត
៧. ចេះគិតគូរលើការចំណាយ
បើមានជំនាញចេះគិតគូរលើការចំណាយស្រាប់ ក្មេងៗនឹងធំឡើងដោយគ្មានបញ្ហាលុយកាក់ និងមានសេរីភាពហិរញ្ញវត្ថុ (Financial Freedom)។ អ្នកគួរបង្រៀនគេឲ្យចេះចាយវាយសន្សំសំចៃ និងថ្លឹងថ្លែងឲ្យបានម៉ត់ចត់មុនទិញអ្វីមួយ។ នៅសាលាអន្តរជាតិ AppleTree មានកម្មវិធីមួយហៅថា Financial Literacy ដែលក្រៅពីបង្រៀនសិស្សចេះសន្សំ ថែមទាំងមានផ្ដល់ការងារមួយចំនួនដល់ពួកគេ ដើម្បីរកចំណូល និងបង្រៀនពីចំណេះដឹងហិរញ្ញវត្ថុផ្សេងៗពាក់ព័ន្ធនិងការគ្រប់គ្រងនិងចាត់ចែងប្រាក់ ដែលនាំឲ្យគេយល់ពីតម្លៃប្រាក់កាស ហើយមានគំនិតចេះរក សន្សំ និងចេះវិនិយោគទៀតនាពេលអនាគត។
អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យកូនចេះសន្សំលុយតាំងពីក្មេងៗ កុំភ្លេចធ្វើតាម ៣ វិធីនេះ
កម្មវិធីដូចដែលបានរៀបរាប់នេះ សុទ្ធតែទទួលបាន License ពីម្ចាស់ដើម ដូចជា 7 Habits ពីអាមេរិក Financial Literacy ពីសិង្ហបុរី និងមានរួមបញ្ចូលកម្មវិធីពិសោធវិទ្យាសាស្ត្រពីម៉ាឡេស៊ី រួមជាមួយការសិក្សា ៣ ភាសាក្នុងពេលតែមួយ (ខ្មែរ-អង់គ្លេស-ចិន)។
ចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ១០% លើថ្លៃសិក្សា និងការចុះឈ្មោះដោយឥតគិតថ្លៃ មិនតែប៉ុណ្ណោះ សាលាក៏មានការបញ្ចុះពិសេសសម្រាប់ថ្នាក់បឋមផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទង៖