ចង់​ធ្វើ​ជា​មិត្ត​ស្រី​ល្អ​បំផុត​​​សម្រាប់​គាត់ កុំ​មើល​រំលង​ចំណុច​ ៧​នេះ

  • 2018-07-20 04:17:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ៗ​ក៏​ចង់​ធ្វើ​ជា​មិត្ត​ស្រី​ដ៏​ល្អ​ម្នាក់​ដែរ​ តែ​ពេល​ខ្លះ​កាលៈទេសៈ​ធ្វើ​ឱ្យ​អ្នក​ពិបាក។​ គ្មាន​មនុស្ស​ល្អ​គ្រប់​១០​ទេ​តែ​បើ​អាច​ធ្វើ​ជា​មិត្ត​ស្រី​ល្អ​បាន​អ្នក​គួរ​តែ​ធ្វើ​។ បើ​ចង់​ធ្វើ​ជា​មិត្ត​ស្រី​ដែល​គ្រប់​គ្នា​សរសើរ​អ្នក​គួរ​តែ​បំពេញ​ឱ្យ​បាន​ចំណុច​ទាំង​៧នេះ៖

១.​ ធ្វើ​ជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​គាត់

ចំណុច​សំខាន់​បំផុត​នោះ​គឺ​អ្នក​ត្រូវ​ធ្វើ​ជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​គាត់​។ នោះ​គាត់​នឹង​ចែក​រំលែក​គ្រប់​រឿង​ជាមួយ​អ្នក​ ពិភាក្សា​ជាមួយ​អ្នក​គ្រប់​ពេល​ហើយ​ត្រូវ​ការ​អ្នក​បំផុត។

២.​ បើក​ចិត្ត​ឱ្យ​ទូលាយ​ និង​ស្មោះ​ត្រង់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន

អ្នក​ត្រូវ​បង្ហាញ​គាត់​ថា​អ្វី​ដែល​អ្នក​និយាយ​សុទ្ធ​ពិត​ ប្រាប់​អ្វី​ដែល​គាត់​ចង់​ដឹង​ដោយ​គ្មាន​អាថ៌កំបាំង​។ កុំ​រំពឹង​ឱ្យ​គេ​ស្មោះ​ត្រង់​នឹង​អ្នក​ បើ​អ្នក​មិន​ស្មោះ​ត្រង់​នឹង​គេ​ទេ​នោះ។​ ស្នេហា​ដែល​មាន​ន័យ​បំផុត​គឺ​ជា​ស្នេហា​ដែល​មាន​ការ​ទុក​ចិត្ត​គ្នា។

៣.​ ផ្តល់​សេរីភាព​និង​ពេល​វេលា​ផ្ទាល់​ខ្លួន​ឱ្យ​គាត់

ទុក​ពេល​វេលា​ឱ្យ​គាត់​ធ្វើ​អ្វី​ដែល​គាត់​ចង់​ធ្វើ​ នោះ​ស្នេហា​អ្នក​នឹង​មិន​មាន​ភាព​តាន​តឹង​ឬ​មាន​សំពាធ​ទេ។​ ត្រូវ​ដឹង​ពី​ព្រំដែន​ដែល​អ្នក​មាន​ កុំ​ធ្វើ​អ្វី​ដែល​ហួស​ហេតុ​ពេក។

៤.​ យក​ចិត្ត​គេ​ដាក់​ចិត្ត​ខ្លួន​ឯង

ពេល​ខ្លះ​ការ​សេរីភាព​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​។​ អ្វី​ដែល​សំខាន់​នោះ​គឺ​ត្រូវ​ចេះ​យក​ចិត្ត​គេ​ដាក់​ចិត្ត​គេ​នៅ​ក្នុង​កាលៈទេសៈ​ណា​មួយ​។ ពេល​នោះ​ទើប​អ្នក​ដឹង​ពី​អ្វី​ដែល​គាត់​ជួប​ប្រទះ​និង​អារម្មណ៍​គាត់។

៥.​ ស្រលាញ់​រាប់​អាន​មិត្តភក្តិ​និង​គ្រួសារ​គាត់​

បង្ហាញ​គាត់​ថា​មនុស្ស​សំខាន់​របស់​គាត់​ក៏​ជា​មនុស្ស​សំខាន់​របស់​អ្នក​ដែរ​។ ហើយ​នេះ​ក៏​ជា​ចំណុច​សំខាន់​ដែល​អ្នក​ត្រូវ​ធ្វើ​ដែរ​ព្រោះ​គេ​នឹង​មិន​ស្រលាញ់​អ្នក​ខ្លាំង​ទេ​បើ​អ្នក​មិន​ពេញ​ចិត្ត​នឹង​មិត្តភក្តិ​គេ។

៦.​ ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​ថា​អ្នក​ទុក​ចិត្ត​គាត់

ទំនុក​ចិត្ត​ត្រូវ​មាន​ទាំង​សង​ខាង​ អ្នក​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​គាត់​ទុក​ចិត្ត​នោះ​ទេ​ គួរ​តែ​ទុក​ចិត្ត​គាត់​ដូច​គ្នា។ បើ​អ្នក​មិន​សូវ​ទុក​ចិត្ត​គាត់​ទេ​ក៏​មិន​ត្រូវ​បញ្ចេញ​ឱ្យ​កាត់​ដឹង​ដែរ​ យក​ល្អ​ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​ថា​អ្នក​ទុក​ចិត្ត​គាត់។

៧.​ យក​ចិត្ត​ទុក​ដាក់​

គាត់​និយាយ​អ្នក​ស្តាប់​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ ​បារម្ភ​ពី​គាត់​គ្រប់​ពេល​ និង​ឱ្យ​រម្លៃ​គាត់​ជាង​អ្នក​ណា​ទាំង​អស់។​ ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​ថា​រាល់​ពាក្យ​សំដី​ដែល​គាត់​និយាយ​គឺ​មាន​ន័យ​សម្រាប់​អ្នក​បំផុត៕

ប្រភព៖ relrules ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម