ពិត​អត់ គូ​ស្នេហ៍​ដែល​ឈ្លោះ​គ្នា​ច្រើន​តែង​ស្រលាញ់​គ្នា​ខ្លាំង?

  • 2018-07-18 06:34:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ធម្មតា​ស្នេហា​ចាប់​ផ្តើម​ឡើង​ដោយ​ភាព​ផ្អែម​ល្ហែម​រ៉ូមែនទិច។​ តែ​យូរៗ​ទៅ​ក៏​ប្រែ​ជា​រកាំរកូស​មិន​ចេះ​ចប់​។ មាន​ហេតុ​ផល​ជា​ច្រើន​ជា​ច្រើន​ដែល​មនុស្ស​ពីរ​នាក់​ចាប់​ផ្តើម​ឈ្លោះ​គ្នា​ ការ​ប្រច័ណ្ឌ​ ហួង​ហែង​ ពេល​ខ្លះ​ក៏​អត់​មាន​ហេតុផល​ច្បាស់​លាស់​។ ការ​ឈ្លោះ​គ្នា​ខ្លះ​អាច​ឈាន​ទៅ​ដល់​ការ​បែក​គ្នា​ តែ​ការ​ឈ្លោះ​គ្នា​ខ្លះ​ទៀត​ក៏​ជា​សញ្ញានៃ​ការ​ស្រលាញ់​គ្នា​ខ្លាំង​ដែរ។ ​ហើយ​នេះ​ជា​ហេតុ​ផល​ដែល​បញ្ជាក់​គូ​ស្នេហ៍​ស្រលាញ់​គ្នា​ខ្លាំង​តែង​ឈ្លោះ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ៖

១.​ ការ​ឈ្លោះ​គ្នា​មាន​ន័យ​ថា​អ្នក​ទាំង​ពីរ​មាន​ក្តី​សុខ​ពេល​នៅ​ជាមួយ​គ្នា

នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​ខ្លាច​ក្នុង​ការ​បញ្ចេញ​យោបល់​ ខ្លាច​គ្រប់​រឿង​នៅ​ពេល​ស្រលាញ់​គ្នា​បាន​ន័យ​ថា​ស្នេហា​បែប​នេះ​គឺ​គ្មាន​ក្តី​សុខ​នោះ​ទេ។ ពួក​គេ​ខ្លាច​អ្នក​ណា​ម្នាក់​ផ្លាស់​ប្តូរ​នៅ​ពេល​ឈ្លោះ​គ្នា​ព្រោះ​តែ​ការ​មិន​ជឿ​ជាក់​លើ​ស្នេហា។​ នៅ​ពេល​ដែល​គូ​ស្នេហ៍​ចាប់​ផ្តើម​ឈ្លោះ​គ្នា​គឺ​ជា​សញ្ញា​នៃ​ការ​មាន​ក្តី​សុខ​ពេល​ស្រលាញ់​គ្នា​ ហើយ​គេ​មាន​អារម្មណ៍​ថា​គេ​អាច​និយាយ​អ្វី​ដែល​គេ​ចង់​និយាយ​ធ្វើ​អ្វី​ដែល​គេ​ចង់​ធ្វើ​ដោយ​មិន​ខ្វល់​ពី​ការ​ឈ្លោះ​គ្នា​បែក​គ្នា។

២.​ គូស្នេហ៍​ដែល​ឈ្លោះ​គ្នា​ច្រើន​តែ​មាន​ភាព​ខ្វល់​ខ្វាយ​ច្រើន​ដូច​គ្នា

ដូច​ពាក្យ​គេ​និយាយ​ថា​ បើ​មិន​ស្រលាញ់​ក៏​មិន​​និយាយ​ដែរ​។​ គូ​ស្នេហ៍​នៅ​ពេល​ដែល​មិន​សូវ​ខ្វល់​ពី​គ្នា​ក៏​មិន​សូវ​មាន​ជម្លោះ​ដែរ។ ​គេ​នឹង​បណ្តោយ​ឱ្យ​ដៃ​គូរ​ម្នាក់​ទៀត​ធ្វើ​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្លាច​បាត់​បង់​បើ​សិន​ជា​គេ​មិន​សូវ​ស្រលាញ់​អ្នក​ទេ​នោះ។​ អ្នក​គួរ​តែ​កត់​ចំណាំ​ថា​ នៅ​ពេល​មនុស្ស​ពីរ​នាក់​ទើប​ស្រលាញ់​គ្នា​មិន​សូវ​ឈ្លោះ​គ្នា​ទេ​ ក៏​ព្រោះ​តែ​ការ​បារម្ភ​ក៏​តិច​ ការ​ស្រលាញ់​ក៏​តិច​។

៣.​ ការ​ឈ្លោះ​គ្នា​ល្អ​គឺ​ជា​ពេល​ដែល​ឈ្លោះ​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា

ការ​ឈ្លោះ​គ្នា​ដោយ​សារ​តែ​យឺត​យាវ​ពេល​ណាត់​ជួប​ មិន​ទិញ​កាដូ​ឱ្យ​គឺ​ជា​រឿង​ឥត​ប្រយោជន៍​បំផុត​ព្រោះ​អ្នក​ទាំង​ពីរ​មិន​បាន​ទទួល​អ្វី​សោះ​ក្រៅ​ពី​អន់​ចិត្ត​នឹង​គ្នា។ ការ​ឈ្លោះ​គ្នា​ដែល​មាន​ប្រយោជន៍​គឺ​ជា​ការ​ឈ្លោះ​ពេល​មាន​បញ្ហា​អ្វី​មួយ​ហើយ​អ្នក​ព្យាយាម​ដោះ​ស្រាយ​វា​។ បើ​សិន​ជា​អ្នក​ឈ្លោះ​គ្នា​ដោយ​បែប​នេះ​ វា​ជា​ការ​ល្អ​ទៅ​វិញ​ទេ​។ នោះ​បាន​ន័យ​ថា​គូស្នេហ៍​ទាំង​ពីរ​ឱ្យ​តម្លៃ​ស្នេហា​ ហើយ​តាំង​ចិត្ត​តស៊ូមិន​ថា​ឈ្លោះ​គ្នា​យ៉ាង​ណា​ក៏​ដោយ។

https://beautyandhealthylife365.site/2018/07/16/couples-who-argue-actually-love-each-other-more/

ចុចអាន៖

ប្រភព៖ beautyandhealthylife ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម