ទម្លាប់​ប្រើ​ខ្លាញ់​បែប​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សុខភាព​យើង​​​ខ្ទេចខ្ទី​រាល់​ថ្ងៃ ពិសេស​ចំណុច​ទី​៣

  • 2018-07-17 05:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រេង​ជា​របស់​ដែល​គ្រប់​គ្នា​ប្រើ​ស្ទើរ​តែ​រាល់​ថ្ងៃ​ដើម្បី​ចម្អិន​ម្ហូប។​ វា​ក៏​ជា​របស់​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត​ក៏​ព្រោះ​តែ​ប្រេង​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​មួយ​ផ្នែក​ធំ​បើ​សិន​ជា​អ្នក​ប្រើ​វា​ខុស។​ មក​មើល​ពី​កំហុស​ទាំង​នេះ​តើ​អ្នក​មាន​ធ្លាប់​ធ្វើ​មួយ​ណា​ខ្លះ?

១.​ ជឿ​ជាក់​លើ​ការ​ផ្សាយ​ពានិជ្ជកម្ម

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ប្រេង​ដែល​ធ្វើ​មក​ពី​បន្លែ​មិន​មាន​សារធាតុ​ Cholesterol​ មាន​តែ​ខ្លាញ់​សត្វ​ទើប​មាន​។ ហេតុ​នេះ​ហើយ​បើ​មាន​ក្រុមហ៊ុន​ណា​ផ្សាយ​ថា​មាន​តែ​ផលិតផល​គេ​ទើប​គ្មាន​ Cholesterol​ សូម​កុំ​ជឿ​អី​ វា​គ្រាន់​តែ​ជា​ការ​ផ្សាយ​ពានិជ្ជកម្ម​តែ​ប៉ុណ្ណោះ។

២.​ ច្រលំ​ពេល​ដែល​ប្រេង​ចម្អិន​ច្រើន​ម៉ាក​ពេក

អ្នក​ម្តាយ​ភាគ​ច្រើន​តែង​តែ​សាក​ច្រើន​ផលិតផល​។ ផលិតផល​ជា​ច្រើន​ធ្វើ​មក​ពី​វត្ថុធាតុ​ដើម​តែ​មួយ​ ហើយ​សារធាតុ​បំប៉ន​ក៏​មាន​ដូច​គ្នា។ យក​ល្អ​បើ​អ្នក​ចូល​ចិត្ត​ប្រាស់​ប្តូរ​ប្រេង​ អ្នក​គួរ​តែ​ជ្រើស​យក​ផលិតផល​ណា​ដែល​មាន​សារធាតុ​ខ្លាញ់​ខុស​គ្នា។

៣.​ ប្រេង​ថ្លា​មាន​គុណភាព​ល្អ

មេផ្ទះ​គ្រប់​គ្នា​នៅ​ពេល​ទិញ​ប្រេង​ច្រើន​តែ​ជ្រើស​រើស​ប្រេង​ណា​ដែល​មាន​ពណ៌​ស្រាល​ ព្រោះ​គាត់​គិត​ថា​ប្រេង​កាន់​តែ​ខ្មៅ​គុណភាព​កាន់​តែ​អន់។ ប៉ុន្តែ​អ្នក​មិន​អាច​ពឹង​ផ្អែក​លើ​ភ្នែក​ហើយ​កាត់​សេចក្តី​ថា​មួយ​ណា​ល្អ​នោះ​ទេ​ព្រោះ​វា​ឋិត​លើ​កត្តា​ជា​ច្រើន​ដូច​ជា​ គ្រឿង​ផ្សំ​ កម្រិត​នៃ​ការ​ចម្រាញ់​ និង​វត្ថុ​ធាតុ​ដើម​នៃ​ប្រេង។​ គួរ​តែ​យក​ដប​មក​មើល​ពី​សារធាតុ​ផ្សំ​ និង​ជីវជាតិ​ដែល​មាន​វិញ​ល្អ​ជាង។

៤.​ ប្រើ​ប្រេង​តែ​មួយ​មុខ​គត់

ប្រេង​ទាំង​អស់​សុទ្ធ​តែ​ដូច​គ្នា​ ប៉ុន្តែ​ប្រេង​នីមួយៗ​ក៏​មាន​មុខងារ​ខុស​គ្នា​ទៅ​តាម​កម្រិត​នៃ​ការ​ចម្រាញ់។ តាម​ការ​ណែនាំ​អ្នក​គួរ​តែ​ប្រើ​ខ្លាញ់​ជ្រូក​ គោ​ ឬ​ប្រេង​ដូង​សម្រាប់​ចម្អិន​ខ្លាំង​ដូច​ជា​បំពង​និង​ចៀន​ជា​ដើម​ រីឯ​ប្រេង​​អូលីវ​ ប្រេង​សណ្តែក​​ប្រើ​សម្រាប់​ឆា​ឬ​ញាំ​ជាមួយ​បន្លែ។​ អ្នក​ក៏​អាច​ជ្រើស​រើស​ទៅ​តាម​ការ​ណែនាំ​ដែល​មាន​នៅ​លើ​ដប។

៥.​ ប្រើ​ប្រេង​ដដែល​ៗ​ច្រើន​ដង

រឿង​សន្សំ​សំចៃ​គឺ​ជា​ជំនាញ​របស់​មេផ្ទះ​គ្រប់​រូប​ តែ​មិន​អាច​សន្សំ​សំចៃ​ប្រេង​ដែល​ប្រើ​រួច​នោះ​ទេ។ ដោយ​គិត​ថា​ការ​ប្រើ​លើក​មុខ​មិន​សូវ​ជា​ខ្លោច​ខ្លាំង​ឬ​ប្រេង​នៅ​ល្អ ​អ្នក​ក៏​សម្រេច​ចិត្ត​ប្រើ​ប្រាស់​វា​ម្តង​ទៀត​ដោយ​មិន​គិត​ពី​សុខភាព។ ​ការ​ប្រើ​ប្រាស់​ប្រេង​ដដែល​ៗ​ជា​ច្រើន​លើក​ច្រើន​សារ​អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ​ជាពិសេស​មហារីក។

៦.​ តើ​ប្រេង​អូលីវ​សម្រាប់​ធ្វើ​អ្វី​ខ្លះ?

គ្រប់​គ្នា​គិត​ថា​ការ​ប្រើ​ប្រេង​អូលីវ​ជា​ជម្រើស​ល្អ​បំផុត​មិន​ថា​ចម្អិន​អ្វី​ក៏​ដោយ។ ប្រេង​អូលីវ​ប្រើ​ល្អ​បំផុត​សម្រាប់​ការ​ចម្អិន​មិន​ខ្លាំង​ពេក​ព្រោះ​វា​ងាយ​នឹង​បាត់​បង់​ជីវជាតិ​បំប៉ន​ណាស់។ អ្នក​គួរ​តែ​ប្រើ​វា​សម្រាប់​ញាំ​សាឡាដ​និង​បន្លែ​ផ្សេងៗ​ទៀត​ព្រោះ​វា​ជំនួយ​ដល់​សុខភាព។ លើស​ពី​នេះ​ទៅ​ទៀត​ អ្នក​ក៏​អាច​ប្រើ​វា​សម្រាប់​សម្រស់​នៅ​លើ​មុខ​និង​សក់​ផង​ដែរ៕

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម