អាថ៌កំបាំង​ថែ​ជើង​ឲ្យ​ស្រឡូនពី សាឡាត់​ ស្រីឡាង​ ស្រីៗ​អាច​សាកល្បង​តាម​បាន

  • 2018-07-17 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​កម្ពស់បាន សាឡាត់​ ស្រី​ឡាង​ ដែល​គ្រប់​គ្នា​តែង​តែ​សរសើរ​ពី​ដង​ខ្លួន​ស្រឡូន​​ និង​សម្រស់​ស្រស់​ស្អាត​របស់​នាង។​ តួឯក​ស្រី​ក្នុង​រឿង​ «គូស្នេហ៍​បម្រុង​» រូប​នេះ​មិន​កំណាញ់​ក្នុង​ការ​ចែក​រំលែក​ពី​វិធី​ថែរក្សា​ជើង​ឲ្យ​ស្រឡូន​ឡើយ​ ដោយ​នាង​ខ្លួន​ឯង​អនុវត្ត​តែ​ ៣​ ដំណាក់​កាល​​ប៉ុណ្ណោះ។​

នាង​បន្ថែម​ថា៖​ "ការ​ពិត​ទៅ​ដោយ​សារ​ខ្ញុំ​មាន​រាង​ខ្ពស់​ស្រាប់​ គឺ​ ១.៧០​ ម៉ែត្រ ដែល​ធ្វើ​ឲ្យ​​មើល​ទៅ​ឃើញ​ជើង​វែង​ស្រឡូន​"។ ប៉ុន្តែ​ទោះ​បី​ជា​ដូច្នេះ​ក្ដី​ សី​ឡាង​ បញ្ជាក់​ថា​ នាង​នៅ​តែ​អនុវត្តន៍​វិធី​ ៣​ ខាង​ក្រោម​នេះ​ដែដែល​ទើបជួយ​ថែរក្សា​ទម្រង់​ជើង​ឲ្យ​នៅ​តែ​​ហាប់​ និង​ស្បែក​ជើង​ភ្លឺ​រលោង​ផង​ដែរ​ ៖​

១.​ ហាត់​ប្រាណ​

ជា​រៀង​រាល់​ថ្ងៃ​ ស្រី​ឡាង​ ចំណាយ​ពេល​ ១​ ម៉ោង​ ៣០​ នាទី​ ក្នុង​ការ​ហាត់​ប្រាណ​ ដែល​ជា​ទូទៅ​នាង​ហាត់​យក​រាង​ផ្នែក​ផ្សេង​ៗ​ តាម​ថ្ងៃ​ ដូចជា​ថ្ងៃ​ខ្លះ​ហាត់​យក​ជើង​ ថ្ងៃ​ខ្លះ​ទៀត​ហាត់​យក​រាង​ក្បាល​ពោះ ស្មា​ ឬ​ ត្រគាក​ជា​ដើម។​ នាង​បញ្ជាក់​ថា​ នាង​មាន​គ្រូ​បង្វឹក​ផ្ទាល់​ខ្លួន​ចាំ​មើល​នាង​ហាត់​ឲ្យ​ត្រឹម​ត្រូវ​តាម​ក្បាច់​ហាត់​ និង​របប​អាហារ​។​ បើ​សិន​ជា​គ្មាន​គ្រូ​បង្វឹក​ទេ​ អាច​ហាត់​ដោយ​មើល​តាម​ វីដេអូ​ក្នុង​យូធូប​បាន។​

២.​ ត្រាំ​ទឹក​ក្ដៅ

រូបតំណាង

ក្រោយ​ពី​ហាត់​ជើង​រួច​ នាង​តែង​តែ​ចូល​ត្រាំ​ទឹក​ក្ដៅ​ ត្រឹម​មួយ​កំណាត់​ជើង​​រយៈ​ពេល​ ៣០​ នាទី។​ កញ្ញាបញ្ជាក់​ថា​ វិធី​នេះធ្វើឲ្យ​​មាន​អារម្មណ៍​​ល្អ ឈាម​​រត់​ស្រួល​ ហើយ​​ស្រួល​ពេញមួយខ្លួន​ ចំណែក​ខ្លាញ់​ត្រង់​បរិវេណ​ជើង​ក៏​អាច​រំលាយ​បាន​ខ្លះ​ដែរ។​

៣.​ ឆ្ពង់​

ក្រោយ​ត្រាំ​ទឹក​ក្ដៅ​រួច​នាង​តែង​តែ​លាប​ ពន្លៃ​ ពេញ​ខ្លួន​ តែ​លាប​ផ្នែក​ជើង​ច្រើន​ជាង​ផ្នែក​ផ្សេង​ៗ​ រួច​ចូល​ទូរ​ឆ្ពង់​ ១៥​ នាទី​ ទៅកន្លះ​ម៉ោង​ ២-​៣​ ដង​ក្នុង​មួយ​អាទិត្យ​ ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង​ទន់​ម៉ត់​ខៃ​ផង​ដែរ៕​

ចុចអាន៖ភិន​ សុដាលីស​ ចែក​រំលែក​អាថ៌​កំបាំង​ស្លៀក​ពាក់​បិទ​បាំង​ឲ្យ​មើល​ទៅ​ស្គម​ជាង​មុន​

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម