​រូប​ Selena នៅ​តែ​មាន​លើដៃ Justine តើ​​ Hailey គិត​យ៉ាង​ម៉េចដែរ​​ទៅ?​​​​

  • 2018-07-17 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​នៅ​ស្រលាញ់​គ្នា​ជាមួយ​ Selena Gomez Justin Bieber បាន​សាក់​​រូប​សង្សារ​របស់​ខ្លួន ជា​ទេព​អក្សរ​មាន​ស្លាប នៅ​លើ​ក​ដៃខាង​ឆ្វេង។ ប៉ុន្តែ​ថ្មីៗនេះ​ ម្ចាស់​បទ "Baby" ទើប​តែ​​បាន​ភ្ជាប់​ពាក្យ​ជាមួយ​តារា​បង្ហាញ​ម៉ូដ Hailey Baldwin ហើយ​​​គេ​ក៏នៅ​​តែ​រក្សា​រូប​​សាក់​នោះនៅ​លើ​ដៃ​ដដែល ដោយ​មិន​បាន​លប់​ចោល​ឡើយ។ តើ​គូ​ដណ្ដឹងរបស់ Bieber មាន​អារម្មណ៍​បែបណា​ទៅ?

បើ​តាម​ប្រភព​ Hollywood Life បាន​បញ្ជាក់​ថា Hailey គ្មាន​បញ្ហា​អី​ជាមួយ​រូបសាក់​​អស់​​នោះ​ទេ។ នាង​មិន​ខ្វល់​ឡើយ ព្រោះ​នាង​មិន​មែន​ជា​មនុស្ស​​ដែល​​​ចូល​ចិត្ត​បង្ក​រឿង​ច្រើន ឬ​មាន​ប្រតិកម្ម​ដោយ​​គ្មាន​មូល​ហេតុ​​ ណាមួយ Justin តែង​តែ​និយាយ​​ពាក្យ​​ផ្អែម​ល្ហែម​គ្រប់​ម៉ាត់ ដើម្បី​ឲ្យ​នាង​មាន​អារម្មណ៍​ល្អ។ ប្រភព​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា Justin តែងនិយាយ​ប្រាប់​អនាគត​ភរិយា​ខ្លួន៖ "រូប​សាក់​វា​គ្រាន់​តែ​ជា​អតីត​កាល​ប៉ុណ្ណោះ អ្វី​ដែល​សំខាន់ Hailey គឺ​ជា​ជម្រើស​គូ​​របស់​ខ្ញុំ"។

Justin Bieber ក៏​បាន​សន្យា​ថានឹង​សាក់​រូប​តារា​ស្រី​វ័យ ២១ ឆ្នាំ​រូបនេះផង​ដែរ ​ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រលាញ់​ជា​រៀង​រហូត ហើយ​គូ​ដណ្តឹង​មួយ​គូ​​​នេះមាន​បំណង​ចង់ចាក់​សាក់​រូប​គ្នាទៅ​វិញ​ទៅ​មក ដើម្បី​​​ធ្វើ​ឲ្យ​ពួក​គេ​មាន​​អារម្មណ៍​ និង​តាំង​ចិត្ត​ថា គ្មាន​អ្វី​អាច​មក​បំបែក​បំបាក់​ស្នេហា​របស់​ពួក​គេ​បាន​ឡើយ៕

ចុចអានបន្ត៖

ប្រភព៖ afamily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម