ធ្វើ​​​រឿង​តូច​ៗ ៨​យ៉ាង​​​នេះ​រាល់​ថ្ងៃ អ្នក​នឹង​​មាន​សុខភាព​ល្អ​ មិន​ងាយ​ឈឺ​ថ្កាត់

  • 2018-07-16 05:53:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​សុខភាព​មួយ​ផ្នែក​ធំ។ បើ​សិន​ជា​អ្នក​មាន​ទម្លាប់​ល្អ​នោះ​សុខភាព​អ្នក​ក៏​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។ ទាំង​នេះ​ជា​ការ​ណែនាំ​ខ្លះៗ​ដើម្បី​មាន​សុខភាព​ល្អ​ទាំង​អស់​គ្នា៖

១.​ ញ៉ាំ​ស៊ុត​រាល់​ព្រឹក

ការ​ដែល​ញ៉ាំ​ប្រូតេអ៊ីន​ដូច​ជា​ស៊ុត​អាច​ជួយ​ឱ្យ​អ្នក​ឆ្អែត​បាន​យូរ​ ហើយ​ថែម​ទាំង​ផ្តល់​លំនឹង​ដល់​ជាតិ​ស្ករ​នៅ​​ឈាម​។

២.​ កុំ​អង្គុយ​យូរ​ពេក

អ្នក​តែង​តែ​អង្គុយ​ច្រើន​ពេល​ដែល​ធ្វើ​ការ​ ឬ​ចំណាយ​ពេល​មើល​ទូរទស្សន៍​នៅ​ផ្ទះ។ ទម្លាប់​បែប​នេះ​ធ្វើ​ឱ្យកម្រិត​មេតាប៉ូលីស​របស់​អ្នក​នឹង​ធ្លាក់​ចុះ​។ គួរ​តែ​អង្គុយ​៣០​នាទី​ធ្វើ​ចលនា​ម្តង។

៣.​ ញ៉ាំ​គ្រាប់​ធញ្ញជាតិ

អ្នក​ណា​ៗ​ក៏​ដឹង​ដែរ​ថា​គ្រាប់​ធញ្ញជាតិ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​។​ លើស​ពី​នេះ​ទៅ​ទៀត​ គ្រាប់​ធញ្ញជាតិ​ក៏​មាន​អាស៊ីត​អូមេហ្គា៣​ដែល​ជួយ​ដល់​សុខភាព​បេះដូង។​ វា​ក៏​ល្អ​សម្រាប់​អ្នក​ត្រូវ​បញ្ចេញ​ថាមពល​ច្រើន​។ ជំនួស​ដោយ​ការ​ញ៉ាំ​នំ​មិន​ល្អ​ គួរ​តែ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ។

៤.​ មាន​កំណត់​ចំណាំ​អ្វី​ដែល​គួរ​

កំណត់​ចំណាំ​ក៏​ដូច​ជា​ការ​ដាស់​តឿន​ដែរ។ ការ​ធ្វើ​បែប​នេះ​ជួយ​ឱ្យ​អ្នក​មាន​ទម្លាប់​ល្អ​មិន​ខាត​ពេល​វេលា​ ហើយ​ធ្ចើ​អ្វីទៀង​ទាត់​ល្អ។

៥.​ ឧស្សាហ៍​តាំង​សម្មាធិ

យ៉ាង​ហោច​ណាស់​១​ថ្ងៃ​អ្នក​គួរ​តែ​តាំង​សម្មាធិឱ្យ​បាន​១០​នាទី​ហើយ​ផ្តោត​លើ​ការ​ដក​ដង្ហើម​។ ​វា​ជួយ​ឱ្យ​អារម្មណ៍​ល្អ​ សុខភាព​ក៏​ល្អ​ទៅ​តាម​ហ្នឹង។

៦.​ ឆ្លៀត​ពេល​ហាត់​ប្រាណ​

អ្នក​មិន​ចាំ​បាច់​ទៅ​កន្លែង​ហាត់​ប្រាណ​ក៏​បាន។​ គ្រាន់​តែ​ឆ្លៀត​ពេល​​ដើរ​ពី​កន្លែង​ធ្វើ​មក​ផ្ទះ​អ្នក​ក៏​អាច​ហាត់​បាន។​ ចត​ឡាន​ឬ​ម៉ូតូ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​ធ្វើ​ការ​ អ្នក​អាច​ឆ្លៀត​ពេល​រត់​ត្រឹកៗ​ពេល​ចេញ​ទៅ​យក​វា។​ ពេល​ទៅ​ដល់​ផ្ទះ​អ្នក​អាច​លើក​ដៃ​លើក​ជើង​ពេល​ធ្វើ​ម្ហូប​ ជួយ​ឱ្យ​អ្នក​កាន់​តែ​មាន​អារម្មណ៍​ស្រស់​ស្រាយ។

៧.​ កុំ​ចូល​គេង​ទាំង​អារម្មណ៍​មិន​ល្អ

ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ ការ​ចូល​គេង​ទាំង​អារម្មណ៍​មិន​ល្អ​អាច​ប៉ះ​ពាល់​ដល់​ដំណេក​របស់​អ្នក។ វា​អាច​វិវឌ្ឍ​ទៅ​ជា​ការ​គេង​មិន​លក់​នៅ​១០​ឆ្នាំ​ក្រោយ។​ គិត​ដល់​រឿង​ល្អ​ៗ​ដែល​ធ្វើ​ឱ្យ​សប្បាយ​ចិត្ត​ហើយ​សឹម​គេង៕

ប្រភព៖ success ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម