តួ​ស្រី​រឿង F4 កូរ៉េ​ ត្រូវ​គេ​រំលោភ​ជា​ក្រុម​ មុន​ពេល​សម្លាប់​ខ្លូន

  • 2018-07-16 02:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្តភ័ក្ដិ​ជិត​ដិត​របស់​អតីត​តារា​សម្ដែង Jang Ja Yeon បង្ហើប​ថា មុន​ពេល​លាចាកលោក នាង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​រួមភេទ​ជា​ក្រុម រង​ការ​វាយ​ដំ និង​មើល​ងាយ ខណៈ​ជន​ដែលរំលោភ​គឺ​សុទ្ធ​តែ​ជា​អ្នក​មាន​អំណាច និង​ឥទ្ធិពល​ក្នុង​វិស័យ​សិល្បៈ។

កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​នេះ ការិយាល័យ​រដ្ឋ​អជ្ញា​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​បាន​ប្រកាស​ថា​នឹង​ស៊ើប​អង្កេត​ឡើង​វិញ​នូវ​រឿង​ក្ដី​​សម្លាប់​ខ្លួនរបស់ អតី​ត​តារា​សម្ដែង​ស្រី Jang Ja Yeon ដែល​បាន​ទទួល​មរណភាព​កាល​ពី​ខែ​មីនា ឆ្នាំ​២០០៩។

យោង​តាម​បណ្ដាញ​ព័ត៌មាន Mydaily កាល​ពី​ថ្ងៃ​ទី​៦​ខែ​កក្កដា​នេះ មិត្តភ័ក្ដិ​ជិត​ស្និទ្ធិ​របស់​តួ​រឿង “កន្លង់​បាក់​ស្លាប​ កុលាប​មាន​ស្នេហ៍” បាន​ឲ្យ​ដឹង​ថា៖ “នាង​មិន​អាច​ទ្រាំ​ជាមួយ​ជីវិត​ទាល់​ច្រក​នោះ។ មុន​ពេល​ស្លាប់ នាង​បាន​រង​គ្រប់​ក្ដី​អាម៉ាស​ទាំង​អស់។ នាង​បាន​ទូរសព្ទ​ទៅ CEO ក្រុមហ៊ុន​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ស្លាប់ ហើយ​លោក​បាន​ឲ្យ​នាង​ទៅ​ស្លាប់​ទៅ”។

“មុន​ស្លាប់​៥​ថ្ងៃ នាង​បាន​ទូរសព្ទ​ឲ្យ​ខ្ញុំ​ក្នុង​ក្ដី​អស់​សង្ឃឹម។ នាង​ថា​ត្រូវ​បាន​គេ​ធ្វើ​បាប” មិត្ត​រូប​នេះ​បន្ថែម។ យោង​តាម​ឯកសារ​ជាង​៥០០០​ទំព័រ ប៉ូលិស​បាន​រក​ឃើញ​ថា Jang Ja Yeon ត្រូវ​គេ​បង្ខំ​ឲ្យ​រួមភេទ​ជាមួយ​មនុស្ស​​៣​ទៅ​៥​នាក់​ក្នុង​១​ដង ហើយ​រឿង​នេះ​បាន​កើត​ឡើង​ជាង​១០០​ដង។ Mydaily បាន​ឲ្យ​ដឹង​ថា ដើម​ខែ​សីហា ប៉ូលិស​នឹង​ប្រកាស​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នេះ៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម