ស្រី​ៗ​មានរាង​តូច​ៗដូច​តួ ម៉ែចាន់វ៉ាត អាច​ជ្រើសរើស style ខោ​ខោវប៊យ​បែបនេះ​បាន

  • 2018-07-16 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Prang Kanarun បន្ទាប់​ពី​ដើរតួ​ជា​ ម៉ែចាន់វ៉ាត ក្នុង​រឿង "បុព្វេសន្និវាស” រួចមក កេរ្តិ៍ឈ្មោះ​នាង​បាន​កើន​ឡើង​ទ្វេដង។ ព្រោះតែ​ល្បី​ឈ្មោះ​បែបនេះ​ហើយ ទើប​អ្នក​គាំទ្រ​ចាប់ផ្ដើម​ចាប់អារម្មណ៍​លើ​ការ​តុបតែង​មុខ និង​ខ្លួននាង​កាន់តែ​ច្រើន​ឡើង​ដែរ។

បើ​និយាយ​ពី​ស្ទីល​លេង​ខ្លួន​របស់​តារា​ស្រី​វ័យ ២៧ ឆ្នាំ​នេះ​វិញ គឺ​ថា​ប្រសព្វ​ក្នុង​ការ​រក​នឹក​ម៉ូដ​តែម្ដង រហូត​ថ្មី​ៗ​នេះ Prang ទទួល​បាន​ពាន «តារា​កំពូល​សិចស៊ី» ទៀត​ផង តែ​មិនមែន​បាន​តែ​សិចស៊ី​មួយ​មុខ​ឡើយ នាង​ពូកែ​លេង​ម៉ូដ​សម្លៀកបំពាក់​ទាំង​បែប​សុភាព និង​បែប​សាមញ្ញ​យ៉ាង​ទាក់​ភ្នែក​មហាជន។ ចំណែក​រូបរាង និង​កម្ពស់​របស់​តារា​ស្រី​រូប​នេះ​វិញ គឺ​សមសួន​ណាស់ ដោយ​កម្ពស់​នាង​ត្រឹម ១.៦៧ ម៉ែត្រ និង​ទម្ងន់ ៤៧ គីឡូក្រាម​ប៉ុណ្ណោះ។ ដូចនេះ​ហើយ​បាន​ជា Prang Kanarun ស្លៀក​ពាក់​បែប​ណា​ក៏​សម ជាពិសេស​ស្ទីល​ខោ​ខោវប៊យ និង​អាវ​​គ្រប់​បប្រភេទ។ មិត្ត​នារី​ដែល​មាន​រាង​ប្រហាក់ប្រហែល ម៉ែចាន់វ៉ាត អាច​ជ្រើសរើស style ដូច​នាងនាខាងក្រោម​នេះ​បាន៖

ចុចអាន៖មក​មើល​​ម៉ូដ​រ៉ូប Bella ល្ងាចមិញ សាមញ្ញ​មែន តែ​ស្រស់ស្អាតសម​នឹង​រូបរាង

អត្ថបទ៖ ទ្រី រ៉ាវី

រូបភាព៖IG

អត្ថបទពេញនិយម