​តារា​ស្រី​កូរ៉េ​ណា​ខ្លះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​កែ​សម្ផស្ស​ជោគជ័យ​បំផុត?

  • 2018-07-15 03:51:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​វិស័យ​សិល្បៈ​កូរ៉េ ការ​វះកាត់​កែ​សម្ផស្ស​គឺ​គ្មាន​អ្វី​ចម្លែក​ឡើយ។ មាន​ករណី​វះកាត់​មួយ​ចំនួន​របស់​តារា​ស្រី​ប្រទេស​នេះ​​ត្រូវ​បាន​ចារ​ចូល​ក្នុង​ប្រវត្តិសាស្ត្រ​ដោយ​សារ​តែ​វា​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក។

រដ្ឋធានី​សេអ៊ូល ប្រទេស​កូរ៉េ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជា​ទីក្រុង​ដែល​មាន​មន្ទីរ​ពេទ្យ​កែ​សម្ផស្ស​ច្រើន​​ជាង​គេ​នៅ​លើ​ពិភពលោក។ គេ​បាន​ប៉ាន់ស្មាន​ថា បុរស​ម្នាក់​ក្នុង​ចំណោម​៥នាក់​បាន​កែ​សម្ផស្ស រី​ឯ​សម្រាប់​នារី​វិញ​គឺ​ក្នុង​ចំណោម​៣​នាក់ គឺ​មាន​ម្នាក់​ដែល​ធ្លាប់​ឆ្លង​កាត់​មុខ​កាំបិត។ ទន្ទឹម​នឹង​ករណី​ខ្លះ ដែល​តារា​កែ​ហើយ​មើល​ទៅ​យ៉ាប់​ជាង​មុន​នោះ ក៏​មាន​តារា​ស្រី​មួយ​ចំនួន​ត្រូវ​បាន​គេ​ចារ​ឈ្មោះ​ចូល​ប្រវត្តិសាស្ត្រ​កែ​សម្ផស្ស​ដោយ​សារ​លទ្ធផល​ល្អ​ហួស​ការ​រំពឹង​ទុក។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​ស្រី​ទាំង​​ដែល​កែ​មុខ​បាន​សម្រេច​បំផុត៕

១. Park Min Young

២. Yoo In Na

៣. Goo Hara

៤. Park Han Byul

៥. Lee Da Hae

ប្រភព៖ bestie ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម