បញ្ឈប់ ៧​យ៉ាង​នេះ​បាន​ជីវិត​អ្នក​ងើប​ផុត​ពី​ភាព​​ក្រ

  • 2018-07-13 09:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. ឈប់​​រក​លេស​ដោះសា

មិន​ធ្លាប់​រៀន គ្មាន​ដើម​ទុន គ្មាន​ពេល… ភាគ​ច្រើន​គឺ​សុទ្ធ​តែ​​ជា​លេស​របស់​អ្នក​ដែល​មិន​ចង់​ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ។ កុំ​បាច់​ចាំ​ដល់​មាន​អ្វី​គ្រប់​យ៉ាង​ទើប​ចាប់​ផ្ដើម​ធ្វើ ប៉ុន្តែ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ភ្លាម​ៗ​នៅ​ពេល​ដែល​យើង​មាន​គោលដៅ​ច្បាស់លាស់។

២. ឈប់​ច្រណែន

អ្នក​មាន អ្នក​ពូកែ អ្នក​សម្បូរ​ឱកាស​ល្អ​ៗ ភាគ​ច្រើន​មិន​​មែន​ដោយ​សារ​ពួក​គេ “មាន​សំណាង” នោះ​ទេ ប៉ុន្តែ​គឺ​ដោយ​សារ​សមត្ថភាព​ដែល​ពួក​គេ​មាន និង​ការ​ព្យាយាម​តស៊ូ​របស់​គេ​កន្លង​មក។ កុំ​រវល់​តែ​ច្រណែន​អ្នក​ដទៃ ប៉ុន្តែ​ត្រូវ​រៀន​សូត្រ​ពី​វិធីសាស្រ្ត​ជោគជ័យ​របស់​គេ។

៣. ឈប់​រអ៊ូ ឈប់​ជេរ

ឈប់​និយាយ​ដដែល​ៗថា​​ហត់​ណាស់ ធុញ សាំ បញ្ហា​ច្រើន​មែន -ល- ប៉ុន្តែ​គួរ​យក​ពេល​រអ៊ូរ ឬ​ស្ដី​បន្ទោស​​​គេ​ឯង​នោះ ទៅ​អភិវឌ្ឍ​ខ្លួន​ឯង​វិញ​វា​ប្រសើរ​ជាង។

៤. ឈប់​​មើល​ឃើញ​​តែ​ផល​ប្រយោជន៍

មាន​មនុស្ស​ជា​ច្រើន​ចង់​បាន​អ្វី​ៗ​មក​ដោយ​ងាយ ចង់​បាន​លទ្ធផល​ច្រើន​ៗ Free Free មិនបាច់​ចំណាយ​ដើម​ទុន -ល-។ ប៉ុន្តែ​បើ​អ្នក “​ចង់​បាន” ប៉ុន្តែ​មិន​ដែល “​ឲ្យ” ​អ្វី​គេ​ផង តើ​​អ្នក​ណា​គេ​​នឹង​ឲ្យ​អ្នក? រៀន​ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រយោជន៍​ មុន​ចង់​បាន​ផល​ប្រយោជន៍​ពី​អ្នក​ដទៃ។

៥. ឈប់​ខ្ជិល

ក្រោក​ពី​ព្រលឹម​ក៏​មិនបាន គេង​យប់​ជ្រៅ​បន្តិច​ក៏​មិន​បាន... បើ​មិន​ព្រម​ស្រវាស្រទេញ​ខ្លួន​ឯង​ទេ កុំ​សង្ឃឹម​ថា​នឹង​ទទួល​បាន​អ្វី​ដែល​ខ្លួន​ត្រូវ​ការ។

៦. ឈប់​អួតអាង

អ្នក​មាន​ពិត​មិន​សូវ​អួត ព្រោះ​គេ​​យល់​តម្លៃ​នៃ​ទ្រព្យ​សម្បត្តិ មាន​តែ​អ្នក “​មិន​ធ្លាប់​មាន” ហើយ​ “ទើប​តែ​មាន” ទេ​ដែល​​ចូលចិត្ត​អួតអាង​សម្ញែង​ទ្រព្យ។ ប៉ុន្តែ​ការ​អួត​ហួស​មាឌ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​រលាយ​អស់​នៅ​ពេល​ឆាប់​ៗ​វិញ។

៧. ឈប់​តូច​ចិត្ត​នឹង​វាសនា

​បើ​អ្នក​តែងតែ​​គិត​ថា​ខ្លួន​ឯង​សំណាង​មិន​ល្អ គ្មាន​លុយ ​កើត​មក​ក្រ គ្មាន​កេរអាករ​ឪពុក​ម្ដាយ នោះ​វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​អ្នក​នៅ​តែ​ក្រ ព្រោះ​​ពាក្យ​ថា​អវិជ្ជមាន​ទាំង​នោះ​វា​ដិត​ជាប់​ក្នុង​ខួរ​ក្បាល​របស់​យើង ដែល​ធ្វើ​ឲ្យ​យើង​លែង​មាន​ភាព​ជឿជាក់​នឹង​ធ្វើ​អ្វី​ៗ ៕

ចុចអាន៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម