មកដឹង​តម្លៃ​កាបូប​ និង​ដប​ទឹក​ប្រេន​ ASK​ របស់​ សុគន្ធកញ្ញា ​បន្តិច​មើល​ថ្លៃ​ប៉ុន្មាន​ដែរ?​

  • 2018-07-13 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់ពី​ផ្ទុះ​ដំណឹង​សាង​ស្នេហ៍​ជាមួយ​ប្អូន​ប្រុស​ថៅកែ​ហង្សមាស​រួច​មក ឱក សុគន្ធកញ្ញា បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​នូវ​ដំណឹង​ល្អ​មួយ​ទៀត គឺ​នាង​ក្លាយ​ជា​ម្ចាស់​ម៉ាក​កាបូប និង​កែវ​ទឹក​ដែល​មាន​ឈ្មោះ​ខ្លួនឯង ហើយ​បើ​និយាយពី​​តម្លៃ​វិញ​ ក៏​មិនចាញ់​​ប្រេនបរទេសប៉ុន្មាន​ដែរ។ នៅ​លើ​បណ្ដាញ​សង្គម​របស់​ស្រី​ស្អាត​សំឡេង​ពីរោះ​រូប​នេះ​ បាន​បង្ហោះ​រូប​កំប៉ុង​​ទឹក​មាន​ឈ្មោះថា ASK ​ពណ៌​ខ្មៅ ក្នុង​តម្លៃ ១៨​ ដុល្លារ​។ ចំណែក​កាបូប​សាច់​ថ្លា​ឆ្លុះ​ដូច​កញ្ចក់​របស់​នាង​មាន​ ៦​ ពណ៌​ ហើយ​មាន​តម្លៃ​ ៣៥​ ដុល្លារ។​

ក្រោយ​ភ្ជាប់​ស្នេហ៍​ជាមួយ​ប្អូន​​ប្រុសថៅ​កែ​ផលិត​កម្មហង្ស​មាស តារា​ចម្រៀង​វ័យ ៣១​ ឆ្នាំ​រូប​នេះ ដូចជាផ្ដោត​ខ្លាំង​លើ​មុខរបរ​ជំនួញ​ បន្ថែម​ពី​អាជីវ​កម្ម​ដែល​ខ្លួន​ធ្លាប់​មានកន្លង​មក​ គឺសម្អាង​ការ​។ បើ​សង្កេត​ទៅ​លើ​ Page ដែល​ម្ចាស់​បទ "ចូលមកធ្វើអ្វីបើគង់តែចាកចេញ" បង្ហោះ​លក់​កាបូបនោះ ឃើញ​ថា​មាន​ការ​គាំ​ទ្រ​ច្រើន​ពី​​អតិថិជន ក៏ដូចជា​មិត្ត​រួម​អាជីព និង​អ្នក​គាំ​ទ្រ​រូប​​នាង​ផ្ទាល់៕

រូបភាព៖ Page Aok Sokunkanha
រូបភាព៖ ASK Brand

ចុចអាន៖ភិន​ សុដាលីស​ ចែក​រំលែក​អាថ៌​កំបាំង​ស្លៀក​ពាក់​បិទ​បាំង​ឲ្យ​មើល​ទៅ​ស្គម​ជាង​មុន​

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម