១៣​ការ​ពិត​​​ក្នុង​ជីវិត​ គួរ​ចាំ​ទុក​បង្រៀន​កូន​ចៅ ​បើ​ចង់​ឲ្យ​ពួក​គេ​ដើរ​គន្លង​ធម៌

  • 2018-07-12 10:11:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

"ដំដែក​ទាន់​ក្ដៅ​ ប្រដៅ​មនុស្ស​​ទាន់​នៅ​ក្មេង" បើ​អ្នក​ចង់​ឲ្យ​កូន​ធំ​ឡើង​ដោយ​គន្លង​ធម៌ ក្លាយ​ជា​មនុស្ស​ល្អ និង​រឹង​មាំ​ម្នាក់​ក្នុង​សង្គម អ្នក​គួរ​ចាប់​ផ្ដើម​បណ្ដុះ​ស្មារតី​ឲ្យ​គេ​ចេះ​ស្រលាញ់​អំពើ​ល្អ និង​​យល់​តម្លៃ​ការ​ខិតខំ​តស៊ូ​តាំង​ពី​ក្មេង។ ការ​ពិត​ក្នុង​ជីវិត​មនុស្ស​ចំនួន ១៣​យ៉ាង​ខាង​ក្រោម​នេះ គឺ​ជា​អ្វី​ដែល​អ្នក​គួរ​តែ​ចាំ​ទុក​ខ្លួន​ឯង ហើយ​ចែក​រំលែក​បន្ត​ដល់​កូន​ចៅ​ជំនាន់​ក្រោយ កុំ​ឲ្យ​ពួក​គេ​ឈ្លក់​វង្វេង​នឹង​សុភមង្គល​ក្លែងក្លាយ​និង​ដើរ​លើ​ផ្លូវ​ខុស​នៅ​ទី​បំផុត៖

រូបតំណាង

**១.** ភាព​មាន​បាន​បំផុត​នៃ​ជីវិត គឺ​ការ​មាន​សុខភាព​រឹងមាំ

២. បាបកម្ម​ធំ​បំផុត​ក្នុង​ជីវិត​ គឺ​​ភាព​អកតញ្ញូ

៣. ភាព​ល្ងង់​ខ្លៅ​នៃ​ជីវិត គឺ​ការ​ញៀន​ថ្នាំ ញៀន​ស្រា​

៤. បរាជ័យ​ដ៏​ធំ​នៃ​ជីវិត គឺ​ការ​ទំនើង​ទម្រើស​ខ្លួន

៥. ​ភាព​គួរ​ឲ្យ​​គោរព​និង​​ឲ្យ​តម្លៃ​​ខ្លាំង​បំផុត​នៃ​ជីវិត គឺ​ការ​រីក​ចម្រើន

៦. អំណោយ​​ដែល​មាន​តម្លៃ​​បំផុត​ក្នុង​ជីវិត គឺ​​ការ​អភ័យ​ទោស

៧. បំណុល​ដែល​ធ្ងន់​បំផុត​ក្នុង​ជីវិត គឺ​បំណុល​គុណ​បុណ្យ

៨. សត្រូវ​ដែល​សំខាន់​ជាង​គេ​ក្នុង​ជីវិត គឺ​យើង​ខ្លួន​ឯង

៩. អំពើ​អាក្រក់ និង​ថោកទាប​បំផុត​ក្នុង​ជីវិត​ គឺ​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ដទៃ

១០. កំហុស​ឆ្គង​​អាក្រក់​បំផុត​ក្នុង​ជីវិត គឺ​ការ​លេង​ល្បែង

១១. ការ​បរាជ័យ​ធំ​បំផុត​ក្នុង​ជីវិត​ គឺ​ការ​អស់​សង្ឃឹម

១២. អ្វី​ដែល​គួរ​ឲ្យ​វេទនា​​បំផុត​ក្នុង​ជីវិត គឺ​អ្វី​ដែល​ពោរពេញ​ដោយ​ការ​​ច្រណែន​ឈ្នានីស

១៣. ក្ដី​សុខ​ធំ​ធេង​បំផុត​ក្នុង​ជីវិត គឺ​ការ​ដែល​បាន​ជួយ​អ្នក​ដទៃ ៕

ចុចអាន៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម