មើល​តាម​ប្រភេទ​ឈាម​ក៏​ដឹង​ថា​អ្នក​ជា​មិត្ត​ស្រី​របៀប​ណាដែរ

  • 2018-07-12 05:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿ​ទេ​ថា​ប្រភេទ​ឈាម​អាច​ទស្សន៍ទាយ​ពី​អត្ត​ចរិតអ្នក​បាន? ប្រភេទ​ឈាម​ខុសៗ​គ្នា​ធ្វើ​ឱ្យ​ចរិត​លក្ខណៈ​ខុស​គ្នា​ទៅ​តាម​ហ្នឹង​ដែរ។ ចង់​ដឹង​ថា​ប្រភេទ​ឈាម​អាច​ប្រាប់​ពី​អត្តចរិត​អ្នក​បាន​ច្បាស់​កម្រិត​ណា​មាន​តែ​មើល​ការ​ទស្សន៍ទាយ​ខាង​ក្រោម​នេះ៖

#​ប្រភេទ​ A ជា​មនុស្ស​ងក់​ងរ​ច្រើន​ចូលចិត្ត​គិត​ម្នាក់​ឯង​តែ​មាន​ការ​​ប្ដេជ្ញាចិត្ត​ខ្ពស់

អ្នក​គឺ​មនុស្ស​ដែល​ច្បាស់​លាស់​ចំពោះ​ស្នេហា។ អ្នក​គិត​ថា​ស្នេហា​ដែល​អ្នក​មាន​គឺ​ជា​ស្នេហា​ចុង​ក្រោយ​ ហេតុ​នេះ​ហើយ​អ្នក​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​ព្រោះ​មិន​ចង់​បាត់​បង់។​ អ្នក​មិន​ឱ្យ​សង្សារ​អ្នក​របូត​ផុត​ពី​ដៃអ្នក​ងាយៗ​ឡើយ​ និង​តែង​តែ​គិត​រឿង​អនាគត​ជាមួយ​គេ។ ប៉ុន្តែ​ពេល​ខ្លះ​អ្នក​មិន​អាច​គ្រប់​គ្រង​ភាព​ងរ​ងក់​របស់​អ្នក​បាន​ទេ។​ អ្នក​ចង់​ឱ្យ​គេ​យក​ចិត្ត​ទុក​ដាក់​គ្រប់​ពេល​ រហូត​ដល់​ពេល​ខ្លះ​ឈ្លោះ​គ្នា​ក៏​មាន។​ អ្នក​ជា​មនុស្ស​ដែល​ព្រួយ​បារម្ភ​ច្រើន​ ពេល​ខ្លះ​ដូច​កូន​ក្មេង​។ តែ​ការ​ព្រួយ​បារម្ភ​នោះ​គ្រាន់​តែ​ចង់​បង្ហាញ​ថា​អ្នក​ច្បាស់​លាស់​ចំពោះ​ស្នេហា​ ហើយ​ក៏​ចង់​ឱ្យ​សង្សារ​អ្នក​មាន​អារម្មណ៍​បែប​នេះ​ដូច​គ្នា។ រឿង​ដែល​គេ​ធ្វើ​បន្តិច​បន្តួច​អាច​ធ្វើ​ឱ្យ​អ្នក​រំភើប​ចិត្ត​ខ្លាំង​ ហើយ​ក៏​អន់​ចិត្ត​ខ្លាំង​ដែរ។

#ប្រភេទ​ B​ ជា​មនុស្ស​រប៉ិលរប៉ូច​តែ​សុទិដ្ឋិនិយម​

អ្នក​មាន​ស្មារតី​ខ្ពស់​ ហើយ​តែង​តែ​រីក​រាយ​ស្រស់​ស្រាយ​និង​ចូល​ចិត្ត​ផ្សង​ព្រេង។ ​អ្នក​ក៏​ជា​មិត្ត​ស្រី​ដែល​ចូល​ចិត្ត​ធុញ​ទ្រាន់​ អញ្ចឹង​ហើយ​អ្នក​តែង​តែ​ញ៉ោះ​សង្សារ​អ្នក​លេង​។ អ្នក​ជា​មនុស្ស​ចូល​ចិត្ត​រាប់​អាន​មិត្ត​ហើយ​ចិត្ត​ទូលាយ​មិន​សូវ​ប្រច័ណ្ឌ​ច្រើន​។ គំនិត​ច្នៃ​ប្រឌិត​របស់​អ្នក​ធ្វើ​ឱ្យ​សង្សារ​អ្នក​កាន់​តែ​ស្រលាញ់​អ្នក​ខ្លាំង​។ អ្វី​ដែល​រំខាន​ស្នេហា​អ្នក​នោះ​គឺ​ការ​មិន​សម្រេច​ឱ្យ​ច្បាស់​លាស់​ និង​គ្មាន​ទំនួល​ខុស​ត្រូវ​របស់​អ្នក​។ អ្នក​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​តូច​តាច​ទេ​ ហើយ​អ្នក​ក៏​មិន​សូវ​បាន​បំពេញ​តួ​នាទី​ជា​សង្សារ​ឱ្យ​បាន​ល្អ​ដែរ។ ប៉ុន្តែ​មាន​អ្នក​ខ្លះ​ក៏​លង់​ស្រលាញ់​អ្នក​ដោយ​សារ​តែ​ភាព​មិន​រវីរវល់​និង​សុទិដ្ឋិនិយម​របស់​អ្នក។

#ប្រភេទ​ AB​ ជា​មនុស្ស​មិន​ច្បាស់​លាស់​តែ​មាន​ហេតុ​ផល

មនុស្ស​ប្រភេទ​នេះ​អាច​នឹង​ពិបាក​មើល​ចិត្ត​បន្តិច​ ដោយ​សារ​ធាតុ​ផ្សំ​រវាង​ A​ និង B។ ពេល​ខ្លះ​អ្នក​ជា​មនុស្ស​ក្លៀវក្លា​ រីឯ​ពេល​ខ្លះ​ទៀត​ក៏​ស្ងប់​ស្ងាត់។​ អ្នក​ក៏​ជា​មនុស្ស​ចេះ​បត់​បែន​ និង​យល់​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ច្រើន។​ លើស​ពី​នេះ​ទៅ​ទៀត​ អ្នក​គឺ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​រក​ហេតុ​រក​ផល​ហើយ​ព្យាយាម​ចង់​ដឹង​ចង់​យល់​ពី​គ្រប់​ហេតុការណ៍​។ អ្វី​ដែល​ល្អ​នេះ​គឺ​អ្នក​ងាយ​សម្រប​ជាមួយ​សង្សារ​អ្នក​មិន​ថា​នៅ​ក្នុង​ស្ថាន​ការណ៍​ណា​ក៏​ដោយ​។ វា​ក៏​អាច​ជា​ការ​លំបាក​ដែរ​នៅ​ពេល​អ្នក​វិភាគ​ច្បាស់​លាស់​ពេក​សូម្បី​តែ​រឿង​តូច​តាច​ សង្សារ​អ្នក​អាច​នឹង​ធុញ​ទ្រាន់។

#ប្រភេទ​ O ​ជា​មនុស្ស​ឆេវ​ឆាវ​ ប៉ុន្តែ​ឯករាជ្យ

អ្នក​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់​ណាស់​ អ្នក​ជា​មិត្ត​ស្រី​ដែល​តែង​តែ​គ្រប់​គ្រង​លើ​ស្នេហា​ពីព្រោះ​តែ​អ្នក​តែង​តែ​កំណត់​អ្វី​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ស្នេហា​ និង​អ្វី​ដែល​អ្នក​ចង់​បាន​ពី​ស្នេហា។ អ្នក​តែង​តែ​គិត​ថា​គេ​ត្រូវ​តែ​ទុក​អ្នក​ដូច​ជា​ព្រះនាង​។ បែប​នេះ​ធ្វើ​ឱ្យ​សង្សារ​អ្នក​ពិបាក​ហើយ​ធុញ​ទ្រាន់​ខ្លាំង។​ តែ​អ្នក​មិន​សូវ​ខ្វល់​ទេ ​តែ​ត្រូវ​ប្រយ័ត្ន​ចំពោះ​ភាព​អំណួត​របស់​អ្នក​ព្រោះ​ពេល​ខ្លះ​អ្នក​ធ្វើ​ឱ្យ​ភាព​អំណួត​បាំង​មុខ​។ ត្រូវ​ចាំ​ថា​សង្សារ​អ្នក​ក៏​មាន​តម្លៃ​ដែរ ​កុំ​អាត្មានិយម​ពេក។​ តែ​ចំណុច​ពិសេស​នោះ​គឺ​អ្នក​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ សូម្បី​តែ​ត្រូវ​គេ​ក្បត់​ក៏​អ្នក​អាច​រឹងមាំ​វិញ​បាន​យ៉ាង​ឆាប់​រហ័ស​ដែរ៕

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម