មនុស្ស​ស្រី​ឆ្លាត មិន​ប្រើ​ថាមពល​ក្នុង​ខ្លួន​ទៅ​ធ្វើ​រឿង​ឥតប្រយោជន៍​ទាំងនេះ

  • 2018-07-12 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​យក​កម្លាំង​ក្នុង​ខ្លួន​ទៅ​ប្រើ​លើ​រឿង ៦ យ៉ាង​នេះ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​គួរឲ្យ​អាណិត​អាសូរ​ណាស់ ព្រោះ​ទាំង​នោះ​គឺជា​រឿង​មិន​បាន​ការ ហើយ​អ្នក​ឆ្លាត​គេ​មិន​ចាប់អារម្មណ៍​ឡើយ។ រឿង​ទាំង​នោះ​វា​គ្មាន​ប្រយោជន៍​សោះ​ក្នុង​ជីវិត ដែល​ជា​ហេតុ​មនុស្ស​ស្រី​មិន​សម​ចំណាយ​កម្លាំង ដើម្បី​វា។

១.កុំ​ធ្វើ​ច្រណែន​ឈ្នានីស​អ្នក​ដទៃ

មនុស្ស​ស្រី​ដែល​មាន​សេចក្ដី​ឈ្នានីស​ក្នុង​ខ្លួន ពិតជា​បាន​ចំណាយ​កម្លាំងកំហែង​សឹង​តែ​អស់​ពី​ខ្លួន ហើយ​វា​គ្មាន​បាន​អ្វី​ត្រឡប់​មក​វិញ​ដែរ។ ការ​ចំណាយ​ថាមពល​ក្នុង​ខ្លួន​ទៅ​ដើរ​ច្រណែន​អ្នក​ដទៃ មិន​ត្រឹម​តែ​គ្មាន​បាន​អ្វី​ត្រឡប់​មក​វិញ​ទេ ថែមទាំង​នាំ​ឲ្យ​ខ្លួន​ជា​មនុស្ស​គ្មាន​តម្លៃ។

២.ទៅ​តាម​ស្រលាញ់​បុរស​ដែល​មិន​ស្រលាញ់​អ្នក

ការ​ដែល​ចំណាយ​ពេល​វេលា និង​កម្លាំង​ទៅ​ធ្វើ​រឿង​ទាំងនេះ ពិតជា​មិន​សម​នឹង​តម្លៃ​ទាល់តែ​សោះ។ មនុស្ស​ស្រី​ដែល​ធ្វើ​រឿង​បែបនេះ​មិន​ត្រឹមតែ​ចំណាយ​កម្លាំង​កាយ​ប៉ុណ្ណោះ​ទេ កម្លាំង​ចិត្ត​ក៏​ខំ​ប្រឹង​បញ្ចេញ​អស់​ដែរ ព្រោះ​ដើម្បី​ចង់​នៅ​ក្បែរ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ ប៉ុន្តែ​អ្នក​នឹង​ខ្សោយ​ថាមពល​ទៅ​ៗ ព្រោះ​ម្នាក់​នោះ​ខំ​ប្រឹង​រត់គេច​ពី​អ្នក​វិញ។

៣.ធ្វើ​អ្វី​ខ្លួន​មិន​ចង់​ធ្វើ

ទាំង​ការងារ ការ​សិក្សា​ក៏​ដោយ អ្នក​គួរតែ​ធ្វើ​តាម​ចំណង់ចំណូលចិត្ត​ខ្លួនឯង​ជាមុន មិនមែន​យក​បំណង​អ្នក​ដទៃ​ជា​សំខាន់​ឡើយ។ ព្រោះ​បើ​បន្ត​ធ្វើ​រឿង​ខ្លួន​មិន​ចង់​ទៀត អ្នក​មាន​តែ​ចំណាយ​ពេល​ឥតប្រយោជន៍ ហើយ​ហត់នឿយ​ខ្លាំង​ថែម​ទៀត​ផង។

៤.ប្រឹង​រត់​តាម​សម្ភារៈ​និយម

បើ​អ្នក​មាន​សមត្ថភាព​ត្រឹម​ប៉ុណ្ណា គួរតែ​ទទួល​យក​អ្វី​ដែល​មាន​ត្រឹម​ប៉ុណ្ណោះ​ទៅ មិនមែន​ទៅ​រត់​ដេញ​តាម​របស់​របរ​ទំនើប ទាំង​ដែល​គ្មាន​លទ្ធភាព​ដល់។ ឧទាហរណ៍៖ ការ​ដេញ​សេរី​ទូរសព្ទ​ដែល​មួយ​ឆ្នាំ​ៗ​មិន​ចេញ​ថ្មី​មិន​ឈប់ ឬ​ក៏​ពេល​ឃើញ​អ្នក​ដទៃ​ប្រើ​របស់​ប្រេន​ៗ​ដូច​អ្នក​មាន។

៥.កុំ​ប្រៀបធៀប

ការ​ប្រៀបធៀប​ខ្លួន​ជាមួយ​អ្នក​ដទៃ​ដែល​ខ្ពស់​ជាង ធ្វើឲ្យ​អ្នក​នឿយហត់ និង​បាក់ស្បាត​យ៉ាង​ខ្លាំង។ កាលណា​អ្នក​ប្រៀបធៀប នោះ​ក៏​ជា​វេលា​ដែល​ចំណាយ​កម្លាំង​ច្រើន​ដែរ ព្រោះ​ត្រូវ​ធ្វើ​យ៉ាង​ណា​កុំឲ្យ​ចាញ់​គេ។ រស់នៅ​ក្នុង​ជីវិត​បែបនេះ មិន​ត្រឹមតែ​គ្មាន​ក្ដី​សុខ​នោះ​ទេ ថែមទាំង​ធ្វើឲ្យ​ខ្លួន​អ្នក​គ្មាន​ពេល​សម្រាក​ទៀត​ផង។

៦.បណ្ដាញ​សង្គម

សម័យ​នេះ​គ្មាន​នរណា​ម្នាក់​ដែល​មិន​មាន​លេង​បណ្ដាញ​សង្គម​ណាស់ ប៉ុន្តែ​អ្នក​មិន​គួរ​ចំណាយ​ពេល​ច្រើន​ទៅ​តាមដាន​វា​ឡើយ។ មនុស្ស​ស្រី​មួយ​ចំនួន​ព្យាយាម follow បុគ្គល ឬ Page មួយ​ចំនួន​ដែល​បង្ហោះ​ព័ត៌មាន​មិន​ពិត តែ​អ្នក​បែរជា​ខិតខំ​តាមដាន​សឹង​តែ​ដាច់​បាយ​ដាច់​ទឹក៕

ចុចអាន៖មនុស្ស​ល្អ​ហើយ​ឆ្លាត​​តែង​ដាស់​តឿន​ខ្លួន​ឯង​នូវ​ពាក្យ​អប់រំ​ចិត្ត ១០​ឃ្លា​នេះ​​ជា​ប្រចាំ

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម