អង្គុយ​ច្រើនម៉ោង​ពេក អាច​ប្រឈម​នឹង​ជំងឺសាហាវៗ​​ច្រើន​នឹកស្មាន​មិនដល់

  • 2018-07-11 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​សិន​ជា​អ្នក​កំពុង​ជា​បុគ្គលិក​ការិយាល័យ ដែល​អង្គុយ​ធ្វើ​ការ​ច្រើន​ម៉ោង​នោះ អ្នក​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​មែន​ទែន​លើ​បញ្ហានេះ។​ខាងក្រោមនេះ​គឺជាផលប៉ះពាល់​នៅពេលអង្គុយយូរពេក​ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាព ៖

១. ជំងឺសរសៃឈាមបេះដូង

អង្គុយ​ច្រើន​ម៉ោង​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ដើរ​មិន​បាន​ល្អ នៅ​ពេលនោះ​ជាតិអាស៊ីត​ដែលមាននៅក្នុងសរសៃឈាម​អាចធ្វើ​ឲ្យ​​​មាន​កង្វះឈាម​ក្នុង​ក្រពះ និងនាំឱ្យមាន​ការឈឺចាប់។ អ្នកស្រាវជ្រាវបានរកឃើញថាអ្នកដែលអង្គុយយូរនឹងបង្កើនហានិភ័យនៃជំងឺបេះដូងដល់ទៅ ១៤% ។ អ្នកគួរតែធ្វើចលនា​ក្នុង​១​ម៉ោង​ម្ដង​ដើម្បីអោយឈាម​រត់​បាន​ប្រសើរ។

២. ជំងឺមហារីក

ការ​ស្រាវជ្រាវ​លើមូលហេតុ​នៃជំងឺមហារីក​សុទ្ធតែពាក់ព័ន្ធនឹងការ​អង្គុយយូរ​​ក្នុងរយៈពេល​ជាច្រើនម៉ោង។ នៅពេលដែលអ្នកមិនសូវធ្វើចលនា ​សារជាតិ​ដែល​ប្រឆាំងនឹង​អុកស៊ីតកម្មនឹងមិនត្រូវបានផលិតគ្រប់គ្រាន់​ដើម្បីប្រឆាំងនឹងជំងឺមហារីកនោះទេ​ ដូច្នេះ​ភាគ​រយ​ក្នុង​ការ​ប្រឈម​ជាមួយ​ជំងឺ​នេះ​ក៏​មាន​ច្រើន​ដែរ។

៣. ការ​ហើម

លំហូរ​ឈាម​យឺត​នៅពេលអង្គុយយូរ​នឹងនាំឲ្យ​មាន​ការ​ហើម ជាពិសេសនៅ​ជើង។ លើសពីនេះទៀត វា​ក៏​ជាផលវិបាកមួយដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​អង្គុយ ឬ​ធ្វើ​ចលនា​ជា​ដើម។

៤. ធាត់លើសទម្ងន់

ការសិក្សាមួយនៅអូស្ត្រាលី បានបង្ហាញថាអ្នកដែលអង្គុយច្រើនជាង ៦ ម៉ោងក្នុង​មួយ​ថ្ងៃ​មានទម្ងន់​លើស ១២៥​ភាគរយ។ ជា​ពិសេសស​ម្រាប់​ស្ត្រី​ធ្វើ​ការ​ក្នុង​ការិយាល័យ​ដែល​ទំនងជាបង្កើនទំហំចង្កេះ។ ដោយសារតែនៅពេលដែលអ្នកមិនហាត់ប្រាណប្រព័ន្ធរំលាយអាហាររបស់អ្នកនឹងមិនមានប្រសិទ្ធភាពទេ​​ក្នុង​ការរំលាយអាហារ ដូច្នេះ​ធ្វើ​ឲ្យ​វា​រំលាយ​យឺតក្នុងខ្លួន។ ជាតិខ្លាញ់មិនត្រឹមតែមិនបានដុត​នោះទេ ប៉ុន្តែត្រូវបាន​រក្សាទុកនៅក្នុងរាងកាយ​ទៀត​ផង។

៥.ហានិភ័យ​នៃជំងឺទឹកនោមផ្អែម

ហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២ គឺខ្ពស់ណាស់សម្រាប់អ្នកដែលខ្ជិល និង​អង្គុយ​យូរ​ម៉ោង​។ លំពែងផលិតអាំងស៊ុយលីនដែលជាអ័រម៉ូនដែលផ្ទុកជាតិគ្លុយកូសទៅកោសិកាដើម្បីផលិតថាមពល។ នៅពេលដែលកោសិកាមិនស្រូបចូលទៅក្នុង ថាមពលអាំងស៊ុយលីនបានផលិតលើសពីកំរិតដែលអាចអនុញ្ញាត្តិ​ ដែលវា​បណ្តាលឲ្យ​មានជំងឺទឹកនោមផ្អែម។ ការដើរពីរ​បីជំហាន​ឡើងជណ្តើរ គឺ​ត្រូវបានលើកទឹកចិត្ត ព្រោះ​វា​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​បាន​យ៉ាង​ច្រើន។

៦. គ្រោះថ្នាក់​ដល់​ឆ្អឹងខ្នង

ឆ្អឹងកងខ្នង ត្រូវបានបង្កើតឡើងដោយជាលិកាឆ្អឹងតូចដែលដាក់លើគ្នា។ ប្រសិនបើយើងអង្គុយរាប់ម៉ោង​វា​អាច​មាន​សម្ពាធ​ខ្លាំង​ទៅ​លើ​ឆ្អឹង​កង​ខ្នង​ ដូច្នេះអ្នកគួរតែផ្លាស់ទីជាប្រចាំដើម្បីឲ្យ​ឈាមរត់រវាងតំបន់ទាំងនេះនៃឆ្អឹង​ហើយ​វា​ក៏​ផ្ដល់​ជាប្រភពនៃសារធាតុចិញ្ចឹម​សម្រាប់​ឆ្អឹងដើម្បីរក្សា​ឲ្យ​ឆ្អឹង​អ្នក​មានសុខភាពល្អ៕

ចុចអាន៖អ្នក​ជំនាញ​៖ សម្ងំ​ងូត​ទឹក​យូរ​ពេក អាច​នាំ​គ្រោះថ្នាក់​​ធ្ងន់​ដល់​សុខភាព​ស្បែក​​

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម