​អប្បិយជំនឿ​២​យ៉ាង ក្រោយ​មើល​រឿង​ "បាតដៃ​ខ្មៅ" មិន​ជឿ​ក៏​លែង​ហ៊ាន​ប្រមាថ

  • 2018-07-11 05:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 244

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​បែប​អប្បិយជំនឿ ផ្លូវ​ងងឹត​ រឿង "បាតដៃ​ខ្មៅ" បាន​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​របស់​ប្រជាជន​រស់នៅ​លើ​ទឹក​ដី​ប្រទេស​ខ្មែរ​ដែល​បាន​ចាក់​ឫស​គល់​យ៉ាង​ជ្រៅ តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ ទោះ​បី​មាន​អ្នក​មិន​សូវ​ជឿ​លើ​រឿង​ផ្លូវ​ងងឹត​ទាំង​នេះ​ក្ដី ប៉ុន្តែ​ក្រោយ​បាន​ទស្សនា​ខ្សែ​ភាពយន្ត​នេះ​ហាក់​ជួយ​ផ្លាស់ប្ដូរ​ការ​គិត និង​ការ​ប្រមាថ​របស់​មនុស្ស​មួយ​ចំនួន​លើ​ជំនឿ​២​យ៉ាង​ខាង​ក្រោម៖

ពេល​មាន​ប្រផ្នូល​មិន​ល្អ​ ឬ​ឃើញ​អ្នក​ណា​ម្នាក់​អត់​មាន​ក្បាល

តាម​ជំនឿ​របស់​ប្រជាជន​ខ្មែរ ជា​ពិសេស​ចាស់​បុរាណ​ដែល​រស់​នៅ​តាម​ជនបទ កាល​ណា​មាន​ប្រផ្នូល​អាក្រក់​ទាក់​ទិន​នឹង​អ្នក​ណា​ម្នាក់ ការ​យល់សប្ដិ ឬ​ឃើញ​អ្នក​ណា​ម្នាក់​អត់​ក្បាល​ដោយ​ចៃដន្យ បាន​ន័យ​ថា អ្នក​នោះ​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​នៅ​ពេល​ណា​មួយ​ជា​មិន​ខាន។

ចាស់​បុរាណ​ច្រើន​ឱ្យ​ធ្វើ​ពិធី​រំដោះ​គ្រោះ​អាក្រក់​នោះ ដោយ​មិន​ឱ្យ​​ជន​នោះ​ដឹង​ខ្លួន។ គេ​ច្រើន​ធ្វើ​ពិធី​ដោយ​ក្លែង​ជា​ហេតុការណ៍ ឬ​​រៀបចំ​គ្រោះ​ណា​មួយ​ដើម្បី​ឱ្យ​ជន​នោះ​តក់ស្លុត​ ឬ​សន្លប់ ដើម្បី​បណ្ដេញ​វិញ្ញាណ​ឬ​ហេតុ​ភេទ​អាក្រក់​ដែល​រៀប​នឹង​កើត​ឡើង​នោះ​ចេញ​ឱ្យ​ឆ្ងាយ។

បន្ទាប់​មក​ ពេល​ជន​នោះ​ដឹង​ខ្លួន​ គេ​ច្រើន​ឱ្យ​អាចារ្យ​ ឬ​ចាស់​ទុំ​ដែល​ចេះ​របៀន​បំពាក់​​ខ្សែ​គាថា​នៅ​ក​ជន​នោះ ហើយ​ត្រណម​មិន​ចេញ​ពី​ផ្ទះ​៣​ថ្ងៃ​ ទើប​អាច​ផុត​គ្រោះ​បាន។

ក្រឡេក​មើល​​ក្នុង​រឿង "បាត​ដៃ​ខ្មៅ" ពេល​តួ ពេជ្រ ឃើញ​ សុខា អត់​ក្បាល ក្រុម​របស់​គេ​ក៏​បាន​រៀប​ចំ​ពិធី​រំដោះ​គ្រោះ​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ​ដែរ។

ពេល​​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ជនជាតិ​ភាគ​តិច

ចុចអាន៖​ ភូមិ​ខ្មោច​ ដ៏​អាថ៌កំបាំង​នៅ​រតនគីរី ​គ្រាន់​តែ​ឃើញ​ព្រឺ​សម្បុរ

ចាស់​បុរាណ​ដែល​រស់​នៅ​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ ជា​ពិសេស​បណ្ដា​ខេត្ត​ដែល​មាន​ជនជាតិ​ភាគ​តិច​រស់​នៅ​បាន​ប្រាប់​ថា កុលសម័្ពន្ធ​​​របស់​ជនជាតិ​​ទាំង​នោះ​តែង​មាន​វិន័យ​ និង​ការ​ត្រណម​តឹងរ៉ឹង​បំផុត។ សម្រាប់​​ភ្ញៀវ​ទេសចរណ៍ ឬ​អ្នក​ដែល​ត្រូវ​ចុះ​បេសកកម្ម​នៅ​បណ្ដា​ខេត្ត​ទាំង​នេះ​គួរ​តែ​យល់​ដឹង​ពី​ត្រណម​របស់​កុលសម្ព័ន្ធ​នីមួយៗ​ឱ្យ​បាន​ច្បាស់​ពី​​អ្នក​ស្រុក ចៀសវាង​ប្រព្រឹត្ត​ខុស​។

ជាក់ស្ដែង​ចំពោះ​ជំនឿ​ទាក់​ទង​នឹង​សាកសព កុលសម័្ពន្ធ​​ប្រកាន់​ខ្លាំង​តែ​ម្ដង ដោយ​ខ្លះ​ត្រណម​មិន​ឱ្យ​យំ​ បែរ​ជា​ឱ្យ​សើច​សប្បាយ​ ខ្លះ​ទៀត​ត្រណម​មិន​ឱ្យ​អ្នក​ស្រុក​ឆ្ងាយ ឬ​អ្នក​ចម្ងាយ​ចូល​មើល​សព​ជា​ដាច់​ខាត ឯ​ខ្លះ​ទៀត​ប្រកាន់​ខ្លាំង​ចំពោះ​ការ​ប្រើ​ពាក្យ​សម្ដី​ទៅ​លើ​សព​ ដូច​ជា​ការ​និយាយ​ប៉ះពាល់ លេងសើច​នៅ​ពេល​បាន​ឃើញ​សាកសព​ជា​ដើម។ គេ​ជឿ​ថា ការ​យក​ជីវិត​របស់​អ្នក​ដទៃ អ្នក​កំពុង​​មាន​គ្រោះថ្នាក់ ឬ​សាកសព​មក​លេង​សើច ភ្នាល់​​គ្នា​នឹង​ធ្វើ​ឱ្យ​វិញ្ញាណ​ដែល​ស្លាប់​ទៅ​នោះ​តាម​ចង​អាឃាត។

ចំណុច​នេះ​អ្នក​នឹង​បាន​ឃើញ​នៅ​ក្នុង​សាច់​រឿង​ "បាត​ដៃ​ខ្មៅ" ដូច​គ្នា ហើយ​វា​នឹង​អាច​ជា​ចំណេះដឹង​មួយ​សម្រាប់​អ្នក​ដែល​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ដែល​មាន​ជនជាតិ​ភាគ​តិច ឬ​សូម្បី​​ជា​ខេត្ត​ផ្សេង​ក៏​ដោយ ព្រោះ​ការ​ប្រមាថ​ជីវិត​អ្នក​ដទៃ មិន​មែន​ជា​ទង្វើ​ដែល​គួរ​ធ្វើ​ឡើយ។

ចង់​ដឹង​លម្អិត​ពី​ជំនឿ​ទាំង​ពីរ​យ៉ាង​នេះ កុំ​ភ្លេច​ទិញ​សំបុត្រ​ទៅ​មើល​រឿង​នេះ​នៅ​គ្រប់​រោង​ភាពយន្ត​ណា៎!

ចុចអាន៖ ការ​លែង​ចាប​គឺ​ជា​ការ​សាង​បាប​ច្រើន​ជាង​បុណ្យ?

ចុចអាន៖​ លាត​ត្រដាង​អាថ៌កំបាំង​​ផ្នូរ​ខ្មោច​ជន​ជាតិ​​​ភាគ​តិច​កាចក់​​នៅ​រតនគីរី​


អត្ថបទ៖ សរ សុគន្ធី