សាន់​ឆាយ ជំនាន់​ថ្មី​ត្រូវ​គេ​សរសើរ​ថា​មុខ​ស្អាត តែ​ជើង​អាក្រក់​ជាង​គេ​ក្នុង​ប្រវត្តិ​រឿង F4

  • 2018-07-11 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​សម្រស់​ធ្វើ​ឲ្យ​​គេ​លង់​ក៏​ដោយ តែ​តារា​សម្ដែង​ទើប​រះ Shen Yue នៅ​តែ​រង​ការ​រិះគន់​ដោយ​សារ​តែ​មាន​ជើង​ខ្លី ​មិន​ស្រឡូន។

មួយ​រយៈ​ចុង​ក្រោយ​នេះ ខ្សែ​ភាពយន្ត​ភាគ​ត្រូវ​ផលិតឡើង​វិញ “Meteor Garden” ស៊េរី​ថ្មី កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ខណៈជិត​ដល់​ពេល​ចាក់​ផ្សាយ​រឿង​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ដើម្បី​ទាក់ទង​ទស្សនិកជន​កាន់​តែ​ច្រើន ក្រុម​ការងារ​របស់​រឿង “ស្នេហា​បួន​ដួង” ថ្មី ក៏​បាន​ធ្វើ​សន្និសីទ​កាសែត ផ្សព្វផ្សាយ​ពី​រឿង​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា​មុន​នេះ។

តួ​អង្គសាន់ឆាយ និង F4 ជំនាន់ថ្មី

បង្ហាញ​មុខ​ក្នុង​កម្មវិធី​គឺ​ប្រុស​ស្អាត​ទាំង​៤ របស់​ក្រុម F4 និង​សាន់ឆាយ​ជំនាន់​ថ្មី តារា​សម្ដែង​ស្រី Shen Yue។ ស្រី​ស្អាត​វ័យ​២១​ឆ្នាំ​បាន​ធ្វើ​ឲ្យ​គេ​​អត់​នឹង​មិន​សរសើរ​មិន​បាន​ជាមួយ​សម្រស់​មើល​ភ្លាម​បាក់​ភ្លែត​របស់​ខ្លួន។ យ៉ាងណាក្ដី ដោយ​សារ​តែ​ស្លៀកខ្លី នាង​បាន​អចេតនា​បង្ហាញ​ជើង​ខ្លី សាច់​ដុំ និង​មិន​ស្រឡូន​របស់​ខ្លូន។ ទស្សនិកជន​បាន​លាន់​មាត់​ថា ក្នុង​ចំណោម​សាន់​ឆាយ គ្រប់​ជំនាន់​ទាំង​អស់ អាច​និយាយ​បាន​ថា ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩៧​នេះ មាន​ជើង​អាក្រក់​ជាង​គេ៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel