ខោ ៤ ម៉ូដ​​ជួយ​ឲ្យ​មនុស្ស​ស្រី​រាង​ស្វែល​ខុស​ពី​ធម្មតា

  • 2018-07-11 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ណា​ដែល​មិន​សូវ​ជា​មាន​រាង​ស្អាត​ប៉ុន្មាន ត្រូវ​ដឹង​ពី​វិធី​ស្លៀកពាក់​ទើប​អាច​កែខៃ​ចំណុច​ខ្វះខាត​ខ្លួន​បាន។ ប្រសិនបើ​អ្នក​គិត​ថា រូបរាង​មិន​សូវ​ស្លីម​ស្អាត កញ្ញា សូម​ណែនាំ​ពី​វិធី​ស្លៀកពាក់​ខ្លះ​ៗ ដើម្បី​ជួយ​បិទបាំង ក៏​ដូចជា​រឹតត្បិត​ឲ្យ​ឃើញ​ស្អាត​វិញ។

១.ខោ​ខោវប៊យ​ជើង និង​ចង្កេះ​វែង៖ បើ​អ្នក​មាន​ខោ​ចង្កេះ​ខ្ពស់ ពិតជា​អាច​លើក​សម្រស់​ត្រគាក រឹប​ជើង និង​ក្បាលពោះ​ឲ្យ​រាបស្មើ​បាន។

កុម្ម៉ង់​ទិញ​ម៉ូដ​នេះ សូម​ចុច​ត្រង់​នេះ

២.ខោ​ខ្លី​មាន​ភាយ​ជើង​តិច​ៗ៖ នៅ​ពេល​អ្នក​ស្លៀក​ខោ​បែប​នេះ ភាយ​តិច​ៗ​របស់​ខោ​មិន​រឹប​ភ្លៅ ដូចនេះ​អាច​មើល​ឃើញ​ជើង​តូច​ចុង ធំ​លើ។

កុម្ម៉ង់​ទិញ​ម៉ូដ​នេះ សូម​ចុច​ត្រង់​នេះ

៣.ខោ​ជើងវែង​សាច់​ក្រណាត់ ហើយ​ចង្កេះ​វែង​មាន​ខ្សែ៖ ខោ​ម៉ូដ​នេះមាន​ចង្កេះ​ខ្ពស់ ហើយ​វា​ក៏​មាន​សមត្ថភាពបិទបាំងជើង និង​ក្បាលពោះ​មិន​ឲ្យ​ឃើញ​ធំ។

កុម្ម៉ង់​ទិញ​ម៉ូដ​នេះ សូម​ចុច​ត្រង់​នេះ

៤.ខោ​ខ្លី​ជើង​ធំ​ដូច​សំពត់ ហើយ​មាន​រំភាយ​ពីរជាន់៖ សម្រាប់​ខោ​ប្រភេទ​នេះ​វិញ​ដូច​សំពត់​ខ្លី មើល​មិន​ដឹង​ថា​ជា​ខោ ហើយ​វា​ក៏​ជួយ​ឲ្យ​ជើង​មិន​ឃើញ​ធំ ព្រោះតែ​មិនមាន​ភាព​រឹប​ធ្វើឲ្យ​ឃើញ​គល់​ភ្លៅ៕

កុម្ម៉ង់​ទិញ​ម៉ូដ​នេះ សូម​ចុច​ត្រង់​នេះ

ចុចអាន៖មានត្រឹម ៦ ស្ទីល​នេះនារី​ធ្វើការ office អាច​ស្អាត​​បានរាល់ថ្ងៃ ហើយមិន​ចេះ​សាំភ្នែកទៀត

ប្រភព៖ Shape ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម