ម៉ាស​អប់​សក់​ធម្មជាតិ​ ជួយ​បណ្ដុះ​សក់​ក្រាស់​ ទន់​ ភ្លឺ​រលោង​ត្រឹម​រយៈ​ពេល​ខ្លី

  • 2018-07-10 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ថា​មិន​ចង់​បាន​សក់​ក្រាស់​វែង​មាន​សុខភាព​ល្អ​ មិន​ជ្រុះ​និង​ភ្លឺ​រលោង​ដែរ។​ ដូច្នេះ​ កញ្ញា​មាន​វិធី​អប់​សក់​មួយ​ដែល​មាន​គ្រឿង​ផ្សំ​ធម្មជាតិ​ ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បណ្ដុះ​សក់​ឲ្យ​ក្រាស់​ស្អាត។​ វិធី​ធ្វើ​ និង​ការ​ប្រើ​ប្រាស់​គឺ​ងាយ​ស្រួល​ ដោយ​គ្រាន់​តែ​៖

១.​ គ្រឿង​ផ្សំ​

ប្រេង​ដូង​ មួយ​កូន​ចាន​ចង្កិះ

ប្រេង​តែ​ Tea Tree Oil (រក​ទិញ​បាន​នៅ​ឱសថ​ស្ថាន​ទំនើប)​

ខ្ទឹម​បារាំង​១/៤ ​ ផ្លែ​ ហាន់​ជាចំណិត​ៗ​

ខ្ទឹម​ស​ ៤​ ទៅ​ ៥​ កំពឹស​

វីធី​ធ្វើ​៖​

ដាក់​ខ្ទឹម​បារាំង​ និង​ខ្ទឹម​ស​លាយ​ជា​មួយ​ប្រេង​ដូងដោយចាក់​ក្នុង​ឆ្នាំង​ ដាក់​លើ​ភ្លើង​ខ្សោយ កាន់​តែ​ខ្សោយ​កាន់​តែ​ល្អ​​ ដូច​ចៀន​ពង​។ ពេល​ឆ្នាំង​ឡើង​ក្រៅ​ខ្លាំង​លើក​កាន់​ឆ្នាំង​ឲ្យ​ផុត​ពី​ភ្លើង​ បង្ការ​កុំ​ឲ្យ​ពុះ ហើយទុក​រហូត​ដល់​ខ្ទឹម​ទន់​អស់។​ រួចដាក់​ចុះ​ ហើយទុក​មួយ​ឡែក​ឲ្យ​ត្រជាក់​សិន​ សឹម​យក​ប្រេង​តែ​ Tea Tree Oil ចូល​ ២ ទោ​ ៣​ តំណក់​ រួច​កូរ​ឲ្យ​សព្វ។​ ជំហាន​បន្ទាប់យក​កន្ត្រង​មកត្រង​ខ្ទឹម​ចេញ​ ទុក​តែ​ប្រេង​ក្នុង​ក្រឡ​ជា​ការ​ស្រេច។​

របៀប​ប្រើ៖​

រាល់​ពេល​មុន​កក់​សក់​ លាប​ប្រេង​ដែល​ធ្វើ​រួច​ឲ្យ​ពេញ​ស្បែក​ក្បាល​ ទុក​ប្រមាណ​មួយ​ម៉ោង​ សឹម​ងូត​ទឹក​កក់​សក់​លាង​ជម្រះ​ជា​មួយ​សាប៊ូ​ និង​ក្រែម​បន្ទន់។​ ធ្វើ​ ២​ ទៅ​៣​ ដង​នឹង​ឃើញ​លទ្ធផល​ជាក់​ជា​ពុំ​ខាន៕​

ចុចអាន៖មាន​សក់វែងគួរ​តែ​មូររូញ​បែបនេះ ព្រោះ​មើល​ទៅ​ស្អាត និងគួរឲ្យ​ស្រឡាញ់ខ្លាំង​ណាស់!

ប្រភព៖ blushybabe.com ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម