កូនស្រី​ចាំណា! កុំ​រៀប​ការ​ជាមួយ​មនុស្ស​ប្រុស​ដែល​ធ្វើ​ឲ្យ​អ្នក​យំ​ច្រើន​ជាង​សើច

  • 2018-07-10 08:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​សម្រេច​យក​ទទួល​យក​មនុស្ស​ប្រុស​ណា​ម្នាក់ សួរ​ថា​មនុស្ស​ស្រី​ម្នាក់​ណា​ដែល​ចង់​ស្រក់​ទឹកភ្នែក​នោះ ប៉ុន្តែ​ពេល​ជ្រើស​រើស​ហើយ​ខ្លះ​ក៏​ជួប​រឿង​ដែល​ខ្លួន​ឯង​មិន​ចង់​ជួប។

ពី​ដំបូង​ប្រហែល​មាន​មនុស្ស​ស្រី​ជា​ច្រើន​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​ស្រី​ដែល​មាន​សំណាង​ម្នាក់ ដែល​អាច​រក​ឃើញ​បុរស​ល្អ​ម្នាក់ ប៉ុន្តែ​តើ​អារម្មណ៍​សុភមង្គល​នោះ​បាន​យូរ​ប៉ុណ្ណា​ទៅ?

រូបតំណាង

កន្លង​ផុត​មួយ​រយៈ ស្នាម​ញញឹម​ក៏​ប្រែ​ក្លាយ​ជា​ទឹក​ភ្នែក​ដែល​ស្រក់​ស្ទើរ​មិន​លោះ​ថ្ងៃ។ សួរ​ថា​ពេល​នោះ​តើ​មាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ក្លាហាន​ដើរ​ចេញ​ពី​គេ​នោះ? ព្រោះ​ហេតុ​អី? នោះ​ក៏​ព្រោះ​តែ​អំពើ​ល្អ​ដំបូង​របស់​មនុស្ស​ប្រុស​នោះ​បាន​ឲ្យ​នាង​បង់​ចិត្ត​ស្រឡាញ់​ទាំង​អស់ សឹង​តែ​គ្មាន​សម្រាប់​ខ្លួន​ឯង។ ហេតុ​តែ​ចិត្ត​ស្រឡាញ់ ពេល​ខ្លះ​ក៏​អត់​ធ្មត់ ទ្រាំ ហើយ​សុខ​ចិត្ត​បន្ត​ទទួល​យក​ការ​ឈឺចាប់​នោះ​រាល់​ថ្ងៃ។

ហេតុ​អី​មនុស្ស​ស្រី​ត្រូវ​ទ្រាំ ស្រឡាញ់​មនុស្ស​ប្រភេទ​នេះ? ហេតុ​អី​នៅ​ទ្រាំ​ទទួល​យក​បុរស​ម្នាក់​ដែល​ធ្វើ​ឲ្យ​ទឹក​ភ្នែក​អ្នក​ស្រក់ ជាង​ផ្ដល់​ស្នាម​ញញឹម​ឲ្យ​អ្នក​នោះ?

រូបតំណាង

អ្នក​ប្រហែល​គិត​ថា​ ទៅ​មុខ​ទៀត​គេ​អាច​កែប្រែ​មែន​ទេ? គេ​អាច​ត្រឡប់​ទៅ​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​មែន​ទេ? តែ​អ្នក​ត្រូវ​ចាំ​ណា មនុស្ស​ប្រុស​បើ​ប្រែ​ហើយ គេ​មិន​អាច​ត្រឡប់​ឡើយ គឺ​មាន​តែ​ទៅមុខ​ទៀត។

ត្រូវ​ប្រាប់​ខ្លួន​ឯង​ណា កុំ​រៀប​ការ​ជាមួយ​មនុស្ស​ប្រុស​ដែល​ធ្វើ​ឲ្យ​អ្នក​យំ​ច្រើន​ជាង​សើច ព្រោះ​គេ​គ្មាន​លទ្ធភាព​ផ្ដល់​សុភមង្គល​ឲ្យ​អ្នក​ឡើយ ហើយ​ក៏​កុំ​រំពឹង​ថា​គេ​អាច​កែប្រែ​ដើម្បី​អ្នក​នោះ។

បើ​គេ​ពិត​ជា​ស្រឡាញ់​អ្នក​មែន គេ​នឹងស្រឡាញ់​អ្នក​តាំង​ពី​ដើម រហូត​ដល់​ចប់ មិន​មែន​ដំបូង​ល្អ​ ហើយ​ចុង​ក្រោយ​លែង​ខ្វល់​ពី​អ្នក​ទេ ដូច្នេះ​កុំ​ប្រថុយ​ដាក់​វាសនា​អនាគត​អ្នក​ទៅ​លើ​មនុស្ស​បែប​នេះ​អី។

រូបតំណាង

បើ​ថ្ងៃ​ណា​មួយ​អ្នក​អាច​ជួប​មនុស្ស​ប្រុស​ស្រឡាញ់​អ្នក​ស្មើ​ដើម​ស្មើ​ចុង​នោះ កុំ​ឲ្យ​គេ​របូត​អី ព្រោះ​នោះ​ទើប​គេ​ហៅ​ថា​មនុស្ស​ប្រុស​ពិត ព្រោះ​មិន​ថា​អ្នក​ស្ថិត​នៅ​ក្នុង​កាលៈទសៈ​ណា ពេល​វេលា​យូរ​ប៉ុណ្ណា ក៏​គេ​នៅ​តែ​ស្រឡាញ់​អ្នក មិន​ផ្លាស់​ប្ដូរ៕

ចុចអាន៖មនុស្ស​ស្រី៖ ​ត្រូវរើស​មនុស្ស​ប្រុស​ដែល​​ខឹង​អ្នក​​ខ្លាំង​ក៏​មិន​ស្រែក ពេល​អ្នក​ខឹង​​ក៏​​គេមិន​ឈ្លោះ

អត្ថបទ៖ ផេង ផលធិតា