មនុស្សស្រីឆ្នើម ចង់បានតំណែងខ្ពស់ក្នុងក្រុមហ៊ុន ទាល់តែធ្វើបាន ៦ យ៉ាងនេះ (វីដេអូ)

  • 2018-07-10 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មនុស្ស​ស្រី​ពីមុន​ៗ ​ត្រូវ​បាន​ចាស់​បុរាណ​ផ្ដាំ​ថា​ ទាល់​តែ​​វិល​ចង្រ្កាន​ជុំ​ ​ទើប​សម​ជា​មនុស្ស​ស្រី​គ្រប់​លក្ខណ៍ មិន​ចាំ​បាច់​អី​ទៅ​រៀន​ខ្ពង់ខ្ពស់​ដូច​មនុស្ស​ប្រុស​ឡើយ។ ផ្ទុយ​ទៅ​វិញ​មក​ដល់​សម័យ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​នេះ​វិញ ពាក្យ​បណ្ដៅ​ចាស់ៗ ហាក់​សាប​រលាប​បន្តិច​ម្ដង​ ដោយ​សារ​នារី​បច្ចុប្បន្ន​​មាន​សមត្ថភាព​គ្រប់​គ្រាន់​អាច​ប្រណាំង​ជា​មួយ​​បុរស​បាន​ដូចគ្នា។

ទន្ទឹម​នឹង​នេះ​ Sabay ​ក៏​សូម​លើកយកសម្ដី​ពី​យុវតី​ឆ្នើម​​មួយ​រូបកញ្ញា សាធ សូរ្យ​ដានី ដែល​មាន​តំណែង​ជា​អ្នក​គ្រប់គ្រង​ផ្នែក​អភិវឌ្ឍ​ធុរកិច្ច​ក្នុង​ក្រុមហ៊ុន​បរទេស​នៅ​រាជ​ធានី​ភ្នំពេញ កញ្ញា ​យល់​ថា ​ពាក្យ​ចាស់​ប្រដៅ​មិន​ខុស​ទេ ប៉ុន្តែ​បើ​មនុស្ស​នៅ​តែ​ផ្ទះ​នោះ ប្រៀប​ដូច​រស់​ក្នុង​អណ្ដូង ​ដូច្នេះ​ដើម្បី​ចាក​ចេញ​បាន​នោះ ត្រូវតែ​រក​ការ​អប់រំ​ជា​ជណ្ដើរ។​

កញ្ញា សាធ សូរ្យ​ដានី

ជាង​នេះ​ទៀត ការ​អភិវឌ្ឍ​ខ្លួនឲ្យ​ក្លាយ​ជា​នារី​ពូកែ​​ឆ្នើម ​ទទួល​បាន​តំណែង​ខ្ពស់​ក្នុង​ក្រុមហ៊ុន មនុស្សស្រី​គ្រប់គ្នា​ គប្បី​ធ្វើ​រឿង​នូវ​ ៦​យ៉ាង ដូច​ខាង​ក្រោម​នេះ៖​​​​​​​​​​​​​​​​​​​ ​

.​​ ជ្រើស​រើស​ការងារ​ខ្លួន​ស្រឡាញ់​

. ​មាន​ជំនាញ​ច្បាស់​លាស់

. ​បទ​ពិសោធន៍

.​ ភាព​វៃ​ឆ្លាត​ និង​រហ័ស​រហួន

. យល់​កាលៈទេសៈ

. អាកប្បកិរិយា​​​​

ចុចអាន៖បញ្ចប់​វ័យ ២០ឆ្នាំដោយ​មានន័យ អ្នក​ត្រូវ​តែ​ទទួល​ស្គាល់​​ និង​រៀន​នូវរឿង​១០យ៉ាងនេះ​

សូមទស្សនាការពន្យល់​បកស្រាយរបស់កញ្ញា សាធ សូរ្យ​ដានី៖

ប្រភព៖ sabaynews អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម