ទោះ​រូបថត​ស្រអាប់ ក៏​មិន​អាច​ធ្វើឲ្យ​តារា​ស្រី​ទាំង​នេះ បាត់បង់​ភាព​ស្រស់​ស្អាត​ដែរ

  • 2018-07-10 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​តារា​ស្រី​ៗ​ប៉ុន្មាន​រូប​នេះ ទោះជា​ប្រើ​កាមេរ៉ា​ដែល​មាន​ទំហំ​មេហ្គា​ភិចស៊ែល​តូច មិនមែន​ជា​បញ្ហា​ឡើយ ព្រោះ​​អ្នក​ទាំង ៧ នៅតែ​អាច​បញ្ចេញ​សម្រស់​បាន​ផូរផង់​បាន​ដដែល។ តារា​ចិន​​ខាងក្រោម ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ពី​ភាព​ស្រស់​ស្អាតពិត​ៗ​របស់​ខ្លួន បើ​ទោះ​ជា​រូបថត​ចេញ​មក​មិន​ច្បាស់​យ៉ាង​ណា​ក៏​ដោយ។

១. Fan Bingbing៖ បាន​ទាក់ទាញ​ការ​យកចិត្តទុកដាក់​ខ្លាំង​ពី​សំណាក់​អ្នក​លេង​អ៊ីនធឺណិត​នៅ​ពេល​ដែល​រូបថត​របស់​នាង​ត្រូវ​បាន​បង្ហោះ។ ទោះបីជា​រូបថត​ដែល​ថត​ដោយ​ទូរស័ព្ទ​មាន​គុណភាព​អន់ ហើយ​មាន​សភាព​ញ័រ​ក៏​ដោយ ប៉ុន្តែ​ភាព​ស្រស់ស្អាត​របស់​តារា​ស្រី​វ័យ ៣៦ ឆ្នាំ​មិន​ស្រកស្រុត​ឡើយ។

២.Liu Yifei៖ មាន​ទស្សនិកជន​ជាច្រើន​កោតសរសើរ​ចំពោះ​សម្ផស្ស​របស់​តួ​ស្រី សៀវ ឡុងនី ។ ព្រោះ​រូបថត​នៅ​ឆ្ងាយ និង​មិន​សូវ​មាន​ពន្លឺ​គ្រប់គ្រាន់​យ៉ាង​ណា​ក៏​នាង​នៅតែ​ស្អាត​ឥត​ទាស់​ដដែល។

៣.Cecilia Liu៖ ទោះ​ជា​មិន​បាន​ថតរូប​នៅ​កៀក​ភរិយា​តារា​ប្រុស Nicky Wu ក៏​អ្នក​គាំទ្រ​ម្នាក់​បាន​និយាយ​ថា Cecilia ស្រស់​ស្អាត​ខ្លាំង​ណាស់​ទាំង​ស្បែក មុខ និង​ដង​ខ្លួន។

៤.Dilraba Dilmurat៖ ស្រី​ស្អាត​វ័យ​ក្មេង​រូប​នេះ ទោះ​ជា​តែង​ខ្លួន​បែប​ធម្មតា​ៗ ហើយ​រូប​នាង​ថត​បាន​តាម​ទូរសព្ទក៏​នៅតែ​ស្រស់​ស្អាត។

៥.Angelababy៖ ភរិយា​របស់​តារា​ប្រុស Huang Xiaoming ពេល​មិន​តុបតែង​មុខ បូក​រួម​ជាមួយ​រូបថត​មិន​ច្បាស់​យ៉ាង​ណា ក៏​សម្រស់​នាង​មិន​ថមថយ​ដែរ។

៦.Gao Yuanyuan៖ ចូល​រួម​កម្មវិធី​មួយ តារា​ស្រី​វ័យ ៣៨ ឆ្នាំ​ត្រូវ​អ្នក​គាំទ្រ​លួច​ថត​អំឡុង​ពេល​ដើរ​ទៅ​កន្លែង​ប្រារព្ធ។ ក្នុង​រូប​គេ​ឃើញ​គ្មាន​ពន្លឺ​គ្រប់គ្រាន់​ឡើយ តែ Yuanyuan នៅតែ​មាន​សម្រស់​ភ្លឺ​ចិញ្ចាច។

៧.Coulee Nazha៖ ព្រោះ​តែ​ប្រញាប់​ដើរ​ចូល​រួម​ក្នុង​កម្មវិធី​មួយ រូបថត​របស់ Coulee មាន​សភាព​មិន​ច្បាស់ ថែម​ទាំង​ងឹត​ទៀត ប៉ុន្តែ​នាង​នៅតែ​លេចធ្លោ​ដដែល គ្មាន​ប្រែប្រួល​បន្តិច​សោះ៕

ចុចអាន៖អាយុ​៤២​ឆ្នាំ Shu Qi ក្មេង​ស្អាត​ស្ទើរ​មិន​ជឿ ពេល​ចូល​លេង​កម្មវិធី​របស់​ត្រចៀកកាំ

ប្រភព៖ ione ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម